ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះ​មហាក្សត្រី​យា​នី​អំពាវនាវ​ដល់​ពលរដ្ឋ​អេកូ​ស​ឱ្យ​ពិចារណា​មុន​បោះ​ប្រជាមតិ​ពី​ឯករាជ្យ

9 ឆ្នាំ មុន

សារព័ត៌មាន​ក្នុងស្រុក​រាយការណ៍​ថា ព្រះ​មហាក្សត្រី​យា​នី ចក្រភព​អង់គ្លេស អេ​លី​ហ្សា​បែ​តទី​២ កាលពី​ថ្ងៃ​ទី​១៤ កញ្ញា ទ្រង់​ស្នើ​ដល់​ពលរដ្ឋ​តំបន់​អេកូ​ស​ឱ្យធ្វើ​ការ​ពិចារណា​ដោយ​ប្រុង​ប្រយ័ត្ន​មុន​ការ​បោះ​ប្រជាមតិ ស្តី​ពី​ឯករាជ្យ​របស់​អេកូ​ស​ដែល​គ្រោង​ធ្វើ​នា​ថ្ងៃ​ទី​១៨ កញ្ញា ខាង​មុខ​នេះ ។

សារព័ត៌មាន​ក្នុងស្រុក​រាយការណ៍​ថា ព្រះ​មហាក្សត្រី​យា​នី ចក្រភព​អង់គ្លេស អេ​លី​ហ្សា​បែ​តទី​២ កាលពី​ថ្ងៃ​ទី​១៤ កញ្ញា ទ្រង់​ស្នើ​ដល់​ពលរដ្ឋ​តំបន់​អេកូ​ស​ឱ្យធ្វើ​ការ​ពិចារណា​ដោយ​ប្រុង​ប្រយ័ត្ន​មុន​ការ​បោះ​ប្រជាមតិ ស្តី​ពី​ឯករាជ្យ​របស់​អេកូ​ស​ដែល​គ្រោង​ធ្វើ​នា​ថ្ងៃ​ទី​១៨ កញ្ញា ខាង​មុខ​នេះ ។

ពេល​យាង​ចេញពី​ព្រះ​វិហារ​កាតូលិក​មួយ​ជិត​វិមាន BALMORAL ភាគ​ខាងជើង​អេកូ​ស ព្រះ​មហាក្សត្រី​យា​នី​ទ្រង់​អំពាវនាវ​ដល់​ពលរដ្ឋ​អេកូ​ស​ឱ្យ​ពិចារណា​លើ​ការ​បោះ​ប្រជាមតិ​ដែល​ប្រព្រឹត្ត​ទៅ​នា​ថ្ងៃ​ទី​១៨ កញ្ញា ។ នេះ​ជា​ការ​គូសបញ្ជាក់​របស់​កាសែត SCOTTISH  DAILY​។ កាសែត​នោះ​បន្ត​ថា នេះ​ជា​លើក​ដំបូង​ហើយ​ដែល​ព្រះ​មហាក្សត្រី​យា​នី​នៃ​ចក្រភព​អង់គ្លេស​មាន​ព្រះរាជ​បន្ទូល​ពី​បញ្ហា​ឯក​រាជ្យ​ភាព​តំបន់​អេកូ​ស ឬ​ស្កុ​តឡែ​ន ខណៈ​ព្រះ​អង្គ​តាម​ធម្មតា​មិន​ឡូ​កឡំ​ក្នុង​នយោបាយ ។

កាលពី​ស​ប្តា​ហ៍​មុន ព្រះ​មហាក្សត្រី​យា​នី​គូសបញ្ជាក់​ថា ព្រះ​អង្គ​ពុំ​ចង់​ប្រើ​ឥទ្ធិពល​លើ​ការ​បោះ​ប្រជាមតិ​អំពី​ឯករាជ្យ​ភាព​ឡើយ ដោយ​ព្រះ​អង្គ​មាន​បន្ទូល​ថា ការ​បោះ​ប្រជាមតិ​នេះ​គឺជា​បញ្ហា​មួយ​ដែល​ទាក់ទិន​ដល់​ប្រជាជន​អេកូ​ស ។គួរ​កត់​សម្គាល់ថា បណ្តា​អ្នកប្រឆាំង​នឹង​ការ​បោះ​ប្រជាមតិ​បាន​ទូល​ស្នើ​ឱ្យ​ព្រះ​មហាក្សត្រី​យា​នី​ជួយ​ធ្វើ​អន្តរាគមន៍ ខណៈ​ដែល​បើ​យោង​តាម​ព័ត៌មាន​នានា​ថា ព្រះ​អង្គ​ទ្រង់​មានការ​ព្រួយព្រះទ័យ​កាន់តែ​ខ្លាំង​ចំពោះ​ទស្សនៈវិស័យ​នៃ​ការ​បំបែក​ខ្លួន ។

កាលពី​ខែតុលា​ឆ្នាំ​២០១២ នាយក​រដ្ឋមន្ត្រី​អង់គ្លេស លោក​ដា​វី​ដ កា​មី​រ៉ូ​ន និង​នាយក​រដ្ឋមន្ត្រី​អេកូ​ស លោក ALEX SALMOND បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ក្រុង EDIMBOURG ដែល​អនុញ្ញាត​ឱ្យ​អេកូ​សរៀប​ចំការ​បោះ​ប្រជាមតិ​មួយ​ស្តី​ពី​ឯករាជ្យ នា​រដូវ​ស្លឹកឈើ​ជ្រុះ​ឆ្នាំ​២០១៤ ៕