ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទឹកជំនន់​នៅ​ភាគ​និរតី​ចិន​ស្លា.ប់​យ៉ាងតិច​10​នាក់

9 ឆ្នាំ មុន

អាជ្ញាធរ​មូលដ្ឋាន​ថ្លែង​កាលពី​ថ្ងៃ​ទី​១៤ កញ្ញា ថា មនុស្ស​យ៉ាងតិច​១០​នាក់​បាន​ត្រូវ​ស្លា.ប់​ដោយសារ​ទឹកជំនន់​មក​ពី​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​នៅ​ខេត្ត​ស៊ី​ឈួ​ន ភាគ​និរតី​ចិន និង​នៅ​ទីក្រុង​ចុង​គិញ ។

អាជ្ញាធរ​មូលដ្ឋាន​ថ្លែង​កាលពី​ថ្ងៃ​ទី​១៤ កញ្ញា ថា មនុស្ស​យ៉ាងតិច​១០​នាក់​បាន​ត្រូវ​ស្លាប់​ដោយសារ​ទឹកជំនន់​មក​ពី​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​នៅ​ខេត្ត​ស៊ី​ឈួ​ន ភាគ​និរតី​ចិន និង​នៅ​ទីក្រុង​ចុង​គិញ ។

ភ្លៀង​បាន​ធ្លាក់​ខ្លាំង​បំផុត កាលពី​ថ្ងៃ​ទី​១៣ កញ្ញា នៅ​ស្រុក LINSHUI ទីក្រុង GUANGYUAN ខេត្ត​ស៊ី​ឈួ​ន បណ្តាល​ឱ្យ​មានការ​ខូចខាត​ធ្ងន់ធ្ងរ​ក្នុង​ឃុំ​៤៥ ។ អាជ្ញាធរ​មូលដ្ឋាន​ជម្លៀស​មនុស្ស​ចេញ​ជាង​២៣.៣០០​នាក់ ហើយ​ជួយ​សង្គ្រោះ​មនុស្ស​៦០៤​នាក់ ។

ភ្លៀង​បាន​ធ្លាក់​ខ្លាំង​លើ​ខេត្ត​ស៊ី​ឈួ​ន ចាប់តាំងពី​ថ្ងៃ​ទី​៨ កញ្ញា មក ប៉ះពាល់​ដល់​មនុស្ស​២,៥​លាន​នាក់ ក្នុង​ទីក្រុង​៩ ហើយ​បង្ខំ​ឱ្យ​ជម្លៀស​មនុស្ស​ចេញ​១៦០.០០០​នាក់ ។
នៅ​ទីក្រុង​ចុង​គិញ​ជិតខាង ការ​បាក់​ដី​បណ្តាល​មក​ពី​ភ្លៀង​ខ្លាំង​សម្លាប់​មនុស្ស​យ៉ាងតិច​៣​នាក់ ហើយ​មនុស្ស​៨​នាក់​ទៀត​បាត់​ខ្លួន​។ មជ្ឈមណ្ឌល​ឧតុនិយម​ជាតិចិន បាន​ចេញ​ការ​ប្រកាស​អាសន្ន​ពណ៌​ខៀវ ចំពោះ​ភ្លៀង​ធ្លាក់​ខ្លាំង​នៅ​ភាគ​ខាងលិច​ប្រទេស ៕