ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាង Lucic-Baroni ឈ្នះ​ពាន​វាយ​កូន​បាល់ Quebec City

9 ឆ្នាំ មុន

កីឡាការិនី​ក្រូ​អាស៊ី Mirjana Lucic-Baroni ដណ្តើម​បាន​ពាន​ជើងឯក​សមាគម WTA Tour ជា​លើក​ដំបូង បន្ទាប់​ពី​បាន​ផ្តួល​អតីត​កីឡាការិនី​លំដាប់​ទី​១ ពិភពលោក វេ​នី​ស វី​លៀម យកឈ្នះ​ពាន​កម្មវិធី Quebec City នៅ​ក្រុង​កេ​បិ​ច ប្រទេស​កា​ណា​ដា កាលពី​ថ្ងៃអាទិត្យ ទី​១៤ ខែកញ្ញា ។

កីឡាការិនី​វ័យ​៣២​ឆ្នាំ​រូប​នេះ​បាន​ផ្តួល​នាង​វេ​នី​ស ក្នុង​លទ្ធផល​៦-៤ និង​៦-៣ ។ ការ​ផ្តួល​នាង​វេ​នី​ស លើក​នេះ​នាំ​ឱ្យ​នាង​បញ្ចប់​បាន​នូវ​ចន្លោះ​ពេល​ដ៏​វែង​ឆ្ងាយ​នៃ​ការ​ឈ្នះ​ពាន​ជើងឯក​ក្នុង​ប្រវត្តិ​កីឡា​វាយ​កូន​បាល់​ស្ត្រី ។ គិត​ពី​ឆ្នាំ​១៩៩៨ ដែល​នាង​ដណ្តើម​បាន​ពាន​ជើងឯក Croatian Open មក​ទល់​នឹង​ពេល​នេះ គឺ​មាន​រយៈពេល​ជាង​១៦​ឆ្នាំ​មក​ហើយ ។

នាង​បាន​ថ្លែង​ថា ៖ «​វា​កន្លង​ផុត​ទៅ​ដ៏​យូរលង់​ណាស់​មក​ហើយ ។ ខ្ញុំ​ស្ទើរ​មិន​អាច​ចាំ​បាន​ពី​ឥរិយាបថ​ឡើង​ទទួល​ពាន​នា​ពេល​នោះ​ឡើយ​» ។ ឯ​នាង​វេ​នី​ស​វិញ ការ​បរាជ័យ​លើក​នេះ​បាន​នាំ​ឱ្យ​យុទ្ធនាការ​ដណ្តើម​យក​ពាន WTA Tour លើក​ទី​៤៦ ត្រូវ​បាន​អាក់ខាន ។

នាង​បាន​ថ្លែង​ថា ៖ «​គូប្រកួត​របស់ខ្ញុំ​លេង​បាន​ល្អ​ខ្លាំង​ណាស់ ជា​ពិសេស​គឺ​កម្លាំង​នៃ​ការ​វាយ​សឺ​វី​ស ។ ខ្ញុំ​វិញ ក៏​លេង​បាន​ល្អ​ណាស់​ដែរ បុ​៉​ន្តែ​បើ​ប្រៀបធៀប​ជាមួយ​នាង Lucic-Baroni គឺ​នៅ​ល្អ​តិច​ជាង​» ។

សូម​បញ្ជាក់​ថា ការ​ជួប​គ្នា​ក្នុង​ព្រឹត្តិការណ៍​សមាគម WTA Tour ២​លើក​កន្លង​ទៅ នាង​វេ​នី​ស គឺជា​អ្នក​ដណ្តើម​បាន​ជ័យជម្នះ ។ ការ​ជួប​គ្នា​ថ្មី​បំផុត គឺ​នៅ​ប្រទេស​ប្រេ​ស៊ី​ល​នា​ឆ្នាំទៅ​មិ​ញ ៕