ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុង​គៀវ និង​ពួក​ឧទ្ទាម​ស្និទ្ធ​រុ​ស្ស៊ី​ចោទ​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក​ថា រំលោ.ភ​បំពាន​លើ​បទ​ឈប់​បា.ញ់​គ្នា

9 ឆ្នាំ មុន

ក្រុង​គៀវ កាលពី​ថ្ងៃ​ទី​១៤ កញ្ញា បាន​ចោទប្រកាន់​ពួក​ឧទ្ទាម​ស្និទ្ធ​រុ​ស្ស៊ី​ថា គំរាមកំហែង​ដល់​ដំណើរការ​សន្តិភាព ដោយ​រំលោ.ភ​បំពាន​លើ​បទ​ឈប់​បា.ញ់​គ្នា​នៅ​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន ចំណែក​ការ​បា.ញ់​ត​គ្នា​យ៉ាង​ខ្លាំងក្លា​ដោយ​កាំភ្លើង​ធំ​នៅ​ទីក្រុង​ដូ​ណេ​ត​ស្ក៍ បើ​តាម​អាជ្ញាធរ​ថា បណ្តាល​ឱ្យ​ជន​ស៊ី​វិល​ស្លា.ប់​ជា​ច្រើន​នាក់ ។

ក្រុង​គៀវ កាលពី​ថ្ងៃ​ទី​១៤ កញ្ញា បាន​ចោទប្រកាន់​ពួក​ឧទ្ទាម​ស្និទ្ធ​រុ​ស្ស៊ី​ថា គំរាមកំហែង​ដល់​ដំណើរការ​សន្តិភាព ដោយ​រំលោភ​បំពាន​លើ​បទ​ឈប់​បាញ់​គ្នា​នៅ​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន ចំណែក​ការ​បាញ់​ត​គ្នា​យ៉ាង​ខ្លាំងក្លា​ដោយ​កាំភ្លើង​ធំ​នៅ​ទីក្រុង​ដូ​ណេ​ត​ស្ក៍ បើ​តាម​អាជ្ញាធរ​ថា បណ្តាល​ឱ្យ​ជន​ស៊ី​វិល​ស្លាប់​ជា​ច្រើន​នាក់ ។

ការ​ចោទប្រកាន់​ទាំងនេះ​បន្ទាប់​ពី​បទ​ឈប់​បាញ់​គ្នា​មួយ​រវាង​កងទ័ព​រដ្ឋាភិបាល និង​ពួក​បះបោរ ដែល​ចុះហត្ថលេខា​កាលពី​ថ្ងៃ​ទី​៥ កញ្ញា ដើម្បី​បញ្ចប់​ការ​ប្រយុទ្ធ​គ្នា​រយៈពេល​៥​ខែ​មក​ហើយ​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​ជាង​២.៧០០​នាក់ ធ្វើ​ឡើង​បន្ទាប់​ពី​ការ​រិះគន់​ដាក់​គ្នា​រវាង​ក្រុង​គៀវ និង​ក្រុង​មូ​ស្គូ​អំពី​ចេតនា​ពិតប្រាកដ​របស់​ភាគី​ទាំង​ពីរ ។

អ្នកនាំពាក្យ​យោធា​អ៊ុយ​ក្រែ​ន លោក​វ៉ូ​ឡូ​ឌី​មៀរ ប៉ូ​លី​យ៉ូ​វី ថ្លែង​ថា អំពើ​របស់​ពួក​ភេរវ​ករ​គំរាមកំហែង​ដល់​ការ​អនុវត្ត​ផែនការ​សន្តិភាព​របស់​ប្រធានាធិបតី​លោក​ប៉េ​ត្រូ​ប៉ូ​រ៉ូឆេ​ន​កូ ។ លោក​អះអាង​ថា ពួក​ឧទ្ទាម​បាន​វាយប្រហារ​បណ្តា​ប៉ុ​ស្តិ៍​ត្រួតពិនិត្យ​របស់​កងទ័ព ។

កាលពី​ថ្ងៃ​ទី​១៤ កញ្ញា បណ្តា​អ្នកកាសែត​របស់ AFP ជា​សាក្សី​នៃ​ការ​បាញ់​ត​គ្នា​យ៉ាង​ខ្លាំង​ដោយ​កាំភ្លើង​ធំ​ធុន​ធ្ងន់​រហូត​ដល់​ទៅ​ប្រមាណ​ជា​២០​គ្រាប់​ក្នុង​មួយ​នាទី​នៅ​ក្បែរ​ព្រ​លាន​យន្តហោះ​ក្រុង​ដូ​ណេ​ត​ស្ក៍ ដែល​ស្ថិត​ក្រោម​ការ​ត្រួតត្រា​របស់​កងទ័ព​អ៊ុយ​ក្រែ​ន ។ មាន​ផ្សែង​ខ្មៅ​យ៉ាង​ក្រាស់​ហុយ​ទៅ​លើ​អាកាស​ក្បែរ​ព្រ​លាន​យន្តហោះ​នេះ ។
ពួក​ឧទ្ទាម​បាន​បាញ់​ចេញពី​បណ្តា​តំបន់​មាន​ប្រជាជន​រស់នៅ ចំណែក​កងទ័ព​អ៊ុយ​ក្រែ​ន​បាន​បាញ់​តបត​វិញ​ចេញពី​ព្រ​លាន​យន្តហោះ ។

សាលាក្រុង​ដូ​ណេ​ត​ស្ក៍ ដែល​ចាត់​ទុក​សភាពការណ៍​ថា​ធ្ងន់ធ្ងរ គូសបញ្ជាក់​នា​យប់​ថ្ងៃ​ទី​១៤ កញ្ញា​ថា ការ​បាញ់កាំភ្លើង​ធំ​បណ្តាល​ឱ្យ​ជន​ស៊ី​វិល​ជា​ច្រើន​នាក់​ត្រូវ​ស្លាប់ ។
ខណៈ​ដែល​លោក​ប៉ូ​រ៉ូ​ឆេ​ន​កូ នា​ស​ប្តា​ហ៍​កន្លង​ទៅ​បាន​សម្តែង​ការ​សាទរ​ចំពោះ​ការ​ផ្លាស់​ប្តូរ​ទាំងស្រុង​មួយ​នៃ​សភាពការណ៍ បន្ទាប់​ពី​ថ្ងៃ​ទី​៥ កញ្ញា ប្រជាជន​ក្នុង​មូលដ្ឋាន​ជា​ច្រើន​ជិត​ក្រុង​ដូ​ណេ​ត​ស្ក៍​ដូច​ជា​មូលដ្ឋាន​ម៉ា​គី​អុ​ី​វ​កា​ជាដើម នៅ​តែ​រស់នៅ​ជាមួយ​ការ​បាញ់​ផ្លោង​ជាប់ ។

បន្ទាប់​ពី​ការ​ដាក់​ទណ្ឌកម្ម​ថ្មី​ៗ​សំដៅលើ​សេដ្ឋកិច្ច​រុ​ស្ស៊ី​របស់​សហភាព​អឺ​រ៉ុប និង​សហរដ្ឋអាមេរិក ក្រុង​មូ​ស្គូ និង​ក្រុង​គៀវ កាលពី​ថ្ងៃ​ទី​១៣ កញ្ញា បាន​ធ្វើ​សង្គ្រាមពាក្យសម្តី​ដាក់​គ្នា​យ៉ាង​ខ្លាំង ។

សល់​ពេល​ប៉ុ​ន្មា​ន​ថ្ងៃ​ទៀត​ដល់​ទស្សនកិច្ច​របស់​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​នៅ​ក្រុង​វ៉ា​ស៊ី​ន​តោន រុ​ស្ស៊ី​បាន​ចោទប្រកាន់​សហរដ្ឋអាមេរិក​ថា បាន​បង្កើន​ជម្លោះ​នៅ​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន ក្នុង​គោលដៅ​យុទ្ធសាស្ត្រ​សុទ្ធសាធ ។ ចំណែក​ក្រុង​គៀវ​វិញ​បាន​បរិហារ​ពី​ការ​បុ​៉​ន​ប៉ង​របស់​រុ​ស្ស៊ី​លុប​បំបាត់​ចោល​អ៊ុយ​ក្រែ​ន ។

រដ្ឋមន្ត្រី​ការ​បរទេស​រុ​ស្ស៊ី លោក​ស័​រ​ហ្គេ​យ​ឡាវ​រ៉ូួវ ថ្លែង​ថា ក្រុង​វ៉ា​ស៊ី​ន​តោន​បង្ហាញ​ជា​ច្រើន​លើក​ថា ទិស​ដៅ​របស់​ខ្លួន គឺ​ធ្វើ​យ៉ាងណា​ឱ្យ​វិបត្តិ​អ៊ុយ​ក្រែ​ន​កាន់តែ​ធ្ងន់ធ្ងរ​ដើម្បី​ប្រើប្រាស់​អ៊ុយ​ក្រែ​ន​ជា​រូបិយ​វត្ថុ​ផ្លាស់​ប្តូរ​ក្នុង​ការ​ប៉ុ​ន​ប៉ង​ថ្មី​របស់​ខ្លួន ធ្វើ​ឱ្យ​រុ​ស្ស៊ី​នៅ​ឯកោ និង​ចុះ​ខ្សោយ ។

ចំណែក​នាយក​រដ្ឋមន្ត្រី​អ៊ុយ​ក្រែ​ន លោក​អា​សឺ​នី អីូ​យ៉ា​ត​សឺ​នី​អ៊ុ​ក វិញ​និយាយ​ថា គោលដៅ​ចុង​ក្រោយ​របស់​លោកពូ​ទី​ន គឺ​ដណ្តើម​យក​អ៊ុយ​ក្រែ​ន​ទាំងមូល ពុំ​មែន​ត្រឹម​តំបន់​ដូ​ណេ​ត​ស្ក៍ និង​លូ​ហ្គា​ន​ស្ក៍​ឡើយ ហើយ​ស្តារ​សហភាព​សូ​វៀត​ឡើង​វិញ ។

ខណៈ​ពេល​ដែល​កិច្ចព្រមព្រៀង​ឈប់​បាញ់​គ្នា​នៅ​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន​មានការ​រំលោភ​បំពាន សមយុទ្ធ​យោធា​អន្តរជាតិ​មួយ​ចូលរួម​ដោយ​ប្រទេស​១៥ ក្នុង​នោះ​មាន​សហរដ្ឋអាមេរិក​ដែរ ចាប់ផ្តើម​នា​ថ្ងៃ​ទី​១៥ កញ្ញា នៅ​ភាគ​ខាងលិច​អ៊ុយ​ក្រែ​ន ៕