ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិធី​ព្យាបាល​ជំងឺមហារីក​ពោះវៀនធំ និង​ចុង​ពោះវៀនធំ​ប្រកបដោយ​ប្រ​សិ​ទ្ឋ​ភាព​ខ្ពស់

9 ឆ្នាំ មុន

ការ​ព្យាបាល​ជំងឺមហារីក​ពោះវៀនធំ និង​ចុង​ពោះវៀនធំ​មានការ​រីក​ចម្រើន​យ៉ាង​ខ្លាំង ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​។

បើ​តាម​លោក​វេជ្ជបណ្ឌិត Wong Seng Weng យុទ្ធសាស្ដ្រ​ព្យាបាល​ជំងឺមហារីក​ពោះវៀនធំ និង​ចុង​ពោះវៀន​ធំ ​មានការ​អាស្រ័យ​យ៉ាង​ខ្លាំង​ទៅ​លើ​ដំណាក់កាល​នៃ​ជំងឺ​។

ការ​ព្យាបាល​ជំងឺមហារីក​ពោះវៀនធំ និង​ចុង​ពោះវៀនធំ​មានការ​រីក​ចម្រើន​យ៉ាង​ខ្លាំង ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​។

បើ​តាម​លោក​វេជ្ជបណ្ឌិត Wong Seng Weng យុទ្ធសាស្ដ្រ​ព្យាបាល​ជំងឺមហារីក​ពោះវៀនធំ និង​ចុង​ពោះវៀន​ធំ ​មានការ​អាស្រ័យ​យ៉ាង​ខ្លាំង​ទៅ​លើ​ដំណាក់កាល​នៃ​ជំងឺ​។

លោក​វេជ្ជបណ្ឌិត Wong បាន​មាន​ប្រសាសន៍​ថា «​ជំងឺ​នៅ​ដំណាក់កាល​ចុង​ក្រោយ​ទាមទារ​នូវ​ការ​ព្យាបាល​ដោយ​គីមី​»​។ «​គុណវិបត្ដិ​នៃ​ការ​ព្យាបាល​ដោយ​គីមី​ធម្មតា កើត​ឡើង​​ពី​យន្ដការ​នៃ​សកម្មភាព​មិនសូវ​ជាក់លាក់់ ដែល​ធ្វើ​ឱ្យ​ខូច​មិន​ត្រឹមតែ​កោសិកា​មហារីក​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​ថែម​ទាំង​កោសិកា​ធម្មតា​នៃ​រាង​កាយ​ផង​ដែរ​»។​

ដោយហេតុ​នេះ ការ​រួម​បញ្ចូល​គ្នា​កាន់តែ​ខ្លាំងក្លា​នៃ​ការ​ព្យាបាល​ដោយ​គីមី​តែងតែ​ធ្វើ​ឱ្យ​ការ​ព្យាបាល កាន់តែ​មាន​ផល​រំខាន​ខ្លាំង​ឡើង​ៗ ​។ ដើម្បី​ទទួល​បានការ​ព្យាបាល​កាន់តែ​ប្រសើរ​ឡើង ការ​ព្យាបាល​ជាក់លាក់​ដែល​ផ្ដោត​គោលដៅ​ទៅ​លើ​កោសិកា​មហារីក និង​ព​ន្លឿ​ន​ប្រសិទ្ធភាព​ដោយ​កាត់​បន្ថយ «ការ​បំផ្លាញ​ដោយ​អ​ចេតនា» ទៅ​លើ​កោសិកា​ធម្មតា​នៃ​រាង​កាយ នៅ​តែ​ជា​ពែងព្រះ​យេស៊ូ (Holy Grail) នៃ​យុទ្ធសាស្ដ្រ​ព្យាបាល​ជំងឺមហារីក​។

ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ការ​ព្យាបាល​ផ្ដោត​ចំ​គោលដៅ​បាន​ក្លាយជា​ការ​ពិត​។ ឥឡូវនេះ ឱសថ​ប្រឆាំង​មហារីក​មាន​លក្ខណៈ​ដូច​គ្រាប់បែក​វៃឆ្លាត ដែល​មាន​សមត្ថភាព​តម្រង់​​ឆ្ពោះទៅ​បំផ្លាញ​កោសិកា​មហារីក ដោយ​មិន​បំផ្លាញ​កោសិកា​ធម្មតា​នៃ​រាង​កាយ​ឡើយ​។ យុគ «​ឱសថ​វៃឆ្លាត​» បាន​មក​ដល់​ហើយ​។

«​ជំងឺមហារីក​ពោះវៀនធំ និង​ចុង​ពោះវៀនធំ គឺជា​ជំងឺមហារីក​មួយ​ក្នុង​ចំណោម​ជំងឺមហារីក​នានា ដែល​ការ​ព្យាបាល​ផ្ដោត​ចំ​គោលដៅ​មាន​ឥទ្ធិពល​ធំធេង​។ យុទ្ធសាស្ដ្រ​មួយ​នៃ​ការ​ព្យាបាល​ផ្ដោត​ចំ​គោលដៅ​ ចំពោះ​ជំងឺមហារីក​ពោះវៀនធំ គឺជា «​ការ​រាំង​ខ្ទប់​» ឬ «​ការ​បញ្ឈប់​» កុងតាក់​វិ​វ​ឌ្ឍ​នៅ​លើ​សាច់​កោសិកា​មហារីក​ពោះវៀនធំ ដែល​ជំរុញ​កោសិកា​មហារីក​ឱ្យ​រីក​លូតលាស់ និង​បំបែក​ខ្លួន​។ កុងតាក់​វិ​វ​ឌ្ឍ​នេះ ​ត្រូវ​បាន​គេ​ហៅ​ថា អ្នក​ទទួល​កត្ដា​រីក​លូតលាស់​នៃ​ស្រទាប់​ខាងក្រៅ (epidermal growth factor receptor – EGFR)។ យើង​អាច​បិទ​កុងតាក់​នេះ​បាន ដោយ​ប្រើ​អង្គ​បដិបក្ខ​ដែល​ត្រូវ​បាន​បង្កើត​ដោយ​សប្ប​និម្មិត ឈ្មោះ cetuximab (Erbitux®) ។

តាម​បទ​ពិសោធន៍​កន្លង​មក យើង​ដឹង​ថា មាន​ប្រភេទ​ជំងឺមហារីក​ពោះវៀនធំ និង​ចុង​ពោះវៀនធំ ដែល​អាច​ធន់​នឹង​យុទ្ធសាស្ដ្រ​រាំង​ខ្ទប់​កុងតាក់​វិ​វ​ឌ្ឍ​បាន​។ ប្រភេទ​ជំងឺ​មហា​រីក​ពោះវៀនធំ​មួយ​ចំនួន មានការ​ផ្លាស់​ប្ដូរ​មួយ​ចំនួន នៅ​ក្នុង​ហ្សែ​ន​ជាក់លាក់ (​ហៅ​ថា K-ras និង N-ras) ដែល​អនុញ្ញាត​ឱ្យ​ជំងឺមហារីក​នោះ​បន្ដ​បង្កើត​សញា​រីក​លូតលាស់​ឡើង​វិញ ទោះបីជា​មានការ​រាំង​ខ្ទប់​កុងតាក់​វិ​វ​ឌ្ឍ​ក៏​ដោយ​។

ពេល​នេះ យើង​មាន​សមត្ថភាព​ស្វែងរក​ការ​ផ្លាស់​ប្ដូរ​ទាំងនេះ​ នៅ​ក្នុង​ជំងឺមហារីក​ពោះវៀនធំ តាម​រយៈ​ការ​ធ្វើ​តេស្ដ​ហ្សេ​នេ​ទិ​ក ដោយ​ចៀសវាង​ការ​ប្រើប្រាស់​ទម្រង់​នៃ​ការ​ព្យាបាល​ផ្ដោត​ចំ​គោលដៅ​ដ៏​មាន​តម្លៃ​ថ្លៃ​នេះ នៅ​ក្នុង​ស្ថានភាព​ដែល​យើង​នឹង​មិន​ទទួល​បាន​លទ្ធផល​ល្អ​។ នេះ​គឺជា​ការ​បង្ហាញ​ដ៏​ល្អ​មួយ​នៃ​ចំណេះដឹង​កាន់តែ​ប្រសើរ​ដូច «ទីភ្នាក់ងារ​ស៊ើបការណ៍​យោធា​ ដែល​ណែនាំ​ការ​ប្រើប្រាស់​អាវុធ​ប្រឆាំង​ជំងឺមហារីក​ឱ្យ​កាន់តែ​ត្រឹមត្រូវ» នេះ​បើ​តាម​ការ​ពន្យល់​របស់​លោក​វេជ្ជបណ្ឌិត Wong។

ការ​ព្យាបាល​ផ្ដោត​ចំ​គោលដៅ​មួយទៀត មានការ​ពាក់ព័ន្ធ​នឹង​ការ​កាត់​ផ្ដាច់់​ការ​ផ្គត់ផ្គង់​ឈាម​ដល់​ជំងឺមហារីក ដោយ​ប្រើ​អង្គ​បដិបក្ខ​បង្កើត​ពី​កោសិកា​ក្លូ​ន​សិប្បនិម្មិត​មួយទៀត ឈ្មោះ bevacizumab (Avastin®)។

ការ​ព្យាបាល​ផ្ដោត​ចំ​គោលដៅ​ថ្មី​ៗ​ផ្ដល់​ក្ដី​សង្ឃឹម​ឱ្យ​យើង នៅ​ពេល​ដែល​ការ​ព្យាបាល​ដោយ​គីមី​ធម្មតា​បរាជ័យ​។ ដោយ​ប្រើប្រាស់​បច្ចេកទេស​ព្យាបាល​ផ្ដោត​ចំ​គោលដៅ ជា​មួយ​នឹង​ការ​រាំង​ខ្ទប់​កុងតាក់​វិ​វ​ឌ្ឍ និង​ការ​បង្កើត​សរសៃឈាម ដោយ​ប្រើ​បច្ចេកទេស​ចុង​ក្រោយ​នៃ​ការ​ព្យាបាល​ផ្ដោត​ចំ​គោលដៅ ពេល​នេះ​លោក​វេជ្ជបណ្ឌិត Wong អាច​ជម្នះ​លើ​ប្រភេទ​មួយ​ចំនួន​នៃ​ការ​ធន់​របស់​ដុំ​សាច់​ទៅ​នឹង​ការ​ព្យាបាល​ដោយ​គីមី និង​គ្រប់គ្រង​លើ​វា​បាន​ម្ដងទៀត​។

វិធី​ព្យាបាល​ផ្ដោត​ចំ​គោលដៅ​ដែល​គាត់​បាន​ប្រើ​ឱ្យ​មាន​ប្រសិទ្ធ​ភាពល្អ គឺ regorafenib (Stivarga®)

លោក​វេជ្ជបណ្ឌិត Wong ក៏​ធ្លាប់​មាន​អ្នកជំងឺ ដែល​មាន​ជំងឺមហារីក​ពោះវៀនធំ​រីក​រាលដាល​ដល់​តំបន់​ធំ​ទូលាយ​គួរសម​មួយ​នៃ​ថ្លើម ដែល​ធ្វើ​ឱ្យ​ការ​វះកាត់​ពេញលេញ​ដើម្បី​យក​សាច់​មហារីក​ចេញពី​ថ្លើម​មិន​អាច​ធ្វើ​ទៅ​បាន​។ តាម​ទ្រឹស្ដី​ការ​ជា​សះស្បើយ​ទាំងស្រុង ​គឺ​ហួស​ពី​សមត្ថភាព​។

ដោយ​រួម​បញ្ចូល​ការ​ព្យាបាល​ផ្ដោត​ចំ​គោលដៅ​ដែល​ត្រូវ​បាន​ជ្រើសរើស​ជាមួយ​ការ​ព្យាបាល​ដោយ​គីមី លោក​វេជ្ជបណ្ឌិត Wong អាច​សម្រេច​បានការ​បង្រួម​ជំងឺមហារីក​ក្នុង​ថ្លើម​ឱ្យមក​កាន់តែ​តូច​ដែល​អនុញ្ញាត​ឱ្យ​វះកាត់​យក​សាច់​មហារីក​ចេញពី​ថ្លើម​បាន​។ ការ​ធ្វើ​ដូច្នេះ​បាន​ផ្លាស់​ប្ដូរ​ជោគវាសនា​របស់​អ្នកជំងឺ​យ៉ាង​មាន​ប្រសិទ្ធភាព​ពី​ជំងឺមហារីក​មិន​អាច​ព្យាបាល​ឱ្យ​ជា​សះស្បើយ​បាន ទៅ​ជា​ជំងឺមហារីក​អាច​ព្យាបាល ឱ្យ​ជា​សះស្បើយ​បាន​។

យុគ​នៃ​ការ​ព្យាបាល​ផ្ដោត​ចំ​គោលដៅ​ធ្វើ​ឱ្យ​យើង​មាន​ហេតុផល​ក្នុង​ការ​មាន​សុទិដ្ឋិនិយម​ទៅ​លើ​ការ​បន្ដ​ស្វែង​រក​ឥត​ឈប់​ឈរ​លើ​ការ​ព្យាបាល​ជំងឺមហារីក​កាន់តែ​ប្រសើរ​ឡើង​។

អំពី អេស​អឹ​ម​ជី – SMG (​ស៊ី​ង​ហ្គា​ពួរ​មេ​ឌី​ខ​ល​គ្រូ​ប Singapore Medical Group​)

អេស​អឹ​ម​ជី – (SMG) គឺជា​អ្នក​ផ្ដល់​ការ​ថែទាំ​សុខភាព ឯកទេស​ឯកជន​មួយ​ដែល​មាន​បណ្ដាញ​គ្រួ​ពេទ្យ​ឯកទេស​ចំនួន​២២ ។ ក្រុមការងារ​នេះ ​ប្ដេជ្ញា​ចិត្ដ​បំពេញ​ការ​សន្យា​របស់​ខ្លួន​ក្នុង​ការ​ផ្ដល់​ការ​ថែទាំ និង​បទ​ពិសោធន៍ ផ្នែក​វេជ្ជសាស្ដ្រ​ដោយ​ផ្ដោត​លើ​អ្នកជំងឺ​ដល់​បុគ្គល​គ្រប់​រូប​។

បច្ចុប្បន្ន ក្រុមការងារ​នេះ​មាន​គ្លីនិក​សរុប​ចំនួន​១៤​កន្លែង ដែល​មាន​ទីតាំង​យុទ្ធសាស្ដ្រ​នៅ​ក្នុង​មជ្ឈមណ្ឌល​ឯកទេស Paragon មជ្ឈមណ្ឌល​ឯកទេស Mount Elizabeth Novena មជ្ឈមណ្ឌល​វេជ្ជសាស្ដ្រ Novena និង​មជ្ឈមណ្ឌល​វេជ្ជសាស្ដ្រ Gleneagles ដែល​មាន​បណ្ដាញ​គ្លីនិក SMGAssociates កាន់តែ​ច្រើន​ឡើង​ៗ​។

អេស​អឹ​ម​ជី មាន​ភ្នាក់ងារ​ខ្មែរ​ពិសេស​សម្រាប់​ជួយ​លោក​អ្នក​ទៅ​តាម​តម្រូវការ ដូច​ជា ៖
*​    ​ការ​ណាត់ជួប​ជាមួយ​វេជ្ជបណ្ឌិត​ជំនាញ
*​    ​ការ​សាកសួរ​ព័ត​មាន និង​តំលៃ
*​    ​ការ​ធ្វើ​ដំណើរ និង​ការ​ស្នាក់​នៅ
*​    ​ការ​ទទួល​នៅ​អាកាស​យាន្ដ​ដ្ឋា​ន និង​ការ​បញ្ជូន​មក​កាន់​មន្ទីរពេទ្យ
*​    ​សេវាកម្ម​បកប្រែ​ដោយ​ឥត​គិតថ្លៃ
*​    ​ការ​ស្នើរ​សុំ​លទ្ធផល​ព្យាបាល និង​ការ​ទិញ​ថ្នាំ

សំរាប់​ព័ត៌មាន​បន្ថែម​សូម​ទំនាក់ទំនង
បុគ្គលិក​ខ្មែរ​ប្រចាំ អេស​អឹ​ម​ជី (SMG)
ទូរស័ព្ទ​ទំនាក់ទំនង ២៤ ម៉ោង ៖ +​៦៥ ៩៨៤២ ៣៥៦០
អ៊ី​ម៉េ​ល ៖ vanessa.sophors@smg.sg
ទីស្នាក់ការ អេស​អឹ​ម​ជី – SMG ប្រចាំ​នៅ​កម្ពុជា
ទូរស័ព្ទ ៖ ០៩២ ៨៥២ ៩២៣, ០៩៧៧ ៦៦៨ ២៦៦
អីុម៉េល ៖ enquiry@singaporemedical.sg
វេបសាយ ៖ www.singaporemedical.sg