ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Microsoft ទិញ​ក្រុមហ៊ុន​ហ្គេ​ម Minecraft ជាង 2 ពាន់​លាន​ដុល្លារ

9 ឆ្នាំ មុន

យោង​តាម​គេហទំព័រ​បរទេស​Reuter​ឱ្យ​ដឹង​ថា ក្រុមហ៊ុន​ផ្គត់ផ្គង់​កម្មវិធី​Software​ដ៏​ធំ​របស់​អា​មេ​រិ​ក​ទិញ​យក​ក្រុមហ៊ុន​ហ្គេ​ម​Minecraft តម្លៃ​២,៥​ពាន់​លាន​ដុល្លារ ។ អ្នកវិភាគ​ទីផ្សា​បច្ចេកវិទ្យា​មួយ​ចំនួន​អះអាង​ថា នេះ​ជា​ជំនួញ​អាជីវកម្ម​ដ៏​ធំ​របស់​ក្រុមហ៊ុន Microsoft ដើម្បី​ពង្រីក​ទីផ្សារ​បច្ចេកវិទ្យា​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​បន្ទាប់​ពី​សហការ​ជាមួយ​ក្រុមហ៊ុន Nokia ។

លោក​Satya Nadella នាយក​ប្រត្តិបត្តិ​ក្រុមហ៊ុន Microsoft​និយាយ​ថា ការ​ទិញ​យក​ក្រុមហ៊ុន​ហ្គេ​ម​Minecraft នេះ​ដើម្បី​ប្រកួត​ប្រជែង​ជាមួយ​ក្រុមហ៊ុន​Sony និង​បន្ត​ដណ្តើម​ទីផ្សារ​ស្មា​ត​ហ្វូ​ន​ដោយ​បញ្ចូល​កម្មវិធី​កម្សាន្ត​ហ្គេ​ម​នេះ​ទៅ​ក្នុង​កម្មវិធី​Google Play ។ Minecraft គឺជា​ក្រុមហ៊ុន​ហ្គេ​ម​កម្សាន្ត​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ជនជាតិ​ស៊ុ​យ​អែ​ត​Markus Notch Persson​ចេញផ្សាយ​ជា​ផ្លូវការ​នៅ​ឆ្នាំ ២០០៩ ៕