ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃុំ​ខ្លួន​អ្នកកាន់កា​ត​កាសែត​ជំនាញ​ខាង​លួច និង​ដោះ​លែង​បក្សពួក​ដែល​ជា​អ្នក​ទទួលផល

9 ឆ្នាំ មុន

ខេត្តក្រចេះ ​៖ ជន​ម្នាក់​ដែល​មាន​អាជីព​ខាង​លួច​យ៉ាង​សកម្ម និង​មាន​ប្រើប្រាស់​ប័ណ្ណសារ​ព័ត៌​មាន​កាសែត​ក្នុងស្រុក​មួយ ត្រូវ​តុលាការ​ខេត្តក្រចេះ សម្រេច​ឃុំ​ខ្លួន​បណ្តោះអាសន្ន​នៅ​ព​ន្ធនាគា​ខេត្ត នៅ​ព្រឹក​ថ្ងៃ​ទី​១៥ កញ្ញា​ ពី​បទ​លួច ក្រោយ​ពី​ជន​ម្នាក់​នេះ​និងបក្សពួក​ម្នាក់​ទៀត​បាន​ធ្វើ​សកម្មភាព​លួច​ឈើប្រណីត និង​​លួច​គា​ស់​ផ្ទះ​យក​គ្រឿងអ​ល​ង្ការ

ខេត្តក្រចេះ ​៖ ជន​ម្នាក់​ដែល​មាន​អាជីព​ខាង​លួច​យ៉ាង​សកម្ម និង​មាន​ប្រើប្រាស់​ប័ណ្ណសារ​ព័ត៌​មាន​កាសែត​ក្នុងស្រុក​មួយ ត្រូវ​តុលាការ​ខេត្តក្រចេះ សម្រេច​ឃុំ​ខ្លួន​បណ្តោះអាសន្ន​នៅ​ព​ន្ធនាគា​ខេត្ត នៅ​ព្រឹក​ថ្ងៃ​ទី​១៥ កញ្ញា​ ពី​បទ​លួច ក្រោយ​ពី​ជន​ម្នាក់​នេះ​និងបក្សពួក​ម្នាក់​ទៀត​បាន​ធ្វើ​សកម្មភាព​លួច​ឈើប្រណីត និង​​លួច​គា​ស់​ផ្ទះ​យក​គ្រឿងអ​ល​ង្ការ លុយកាក់​របស់​ជន​រង​គ្រោះ​នៅ​ស្រុក​សំបូរ ជា​បន្តបន្ទាប់​។

ទោះបីជា​យ៉ាងណា ជន​ម្នាក់​នេះ គឺ​ត្រូវ​តុលារ​បាន​សម្រេច​ឃុំខ្លួន​បណ្តោះអាសន្ន​នៅព​ន្ធនាគារ​ខេត្ត​ពី​បទ​អំពើ​លួច ស្រប​ពេល​ដែល​ជន​ជា​បក្សពួក​ម្នាក់​ទៀត​ដែល​ជា​អ្នក​ទទួលផល​ចោរ​កម្ម​គឺ​ត្រូវ​តុលារ​សម្រេច​ឲ្យ​នៅ​​ក្រៅ​ឃុំ បន្ទាប់​ពី​ប៉ូលិស​បាន​ចាប់​បញ្ជូន​ខ្លួន​ជនទាំង​ពីរ​នាក់​ទៅ​កាន់​តុលាការ​ ដើម្បីធ្វើការ​សាកសួរ​កាលពី​ព្រឹក​ថ្ងៃតែ​មួយ​រួច​មក​នោះ​។

ជនសង្ស័យ​ដែល​​ត្រូវ​ឃុំខ្លួន​នោះ​ឈ្មោះ ម៉ែ​ន សាត អាយុ​៣៨​ឆ្នាំ មាន​ទីលំនៅ​ឃុំ​សំបូរ ស្រុក​សំបូរ មាន​ប្រើប្រាស់​ប័ណ្ណ​សារ​ព័ត៌​មានចលនា​សង្គម ជា​ជន​ដៃដល់​ក្នុង​សកម្មភាពលួច និង​ម្នាក់​ទៀត​ឈ្មោះ ជិន ផា​ន់ អាយុ​៣៨​ឆ្នាំ មាន​ទីលំនៅ​ជាមួយ​គ្នា ជា​អ្នក​ទទួលផល​ចោរកម្ម​ និង​ក៏​ធ្លាប់​ជាប់​ព​ន្ធ​នាគា​ពី​បទ​អំពើ​លួច តែ​ត្រូវ​តុលារ​សម្រេច​ឲ្យ​នៅ​ក្រៅ​ឃុំ​។

អធិការរង​នគរបាល​ព្រហ្មទណ្ឌ​ស្រុក​សំបូរ លោក​អនុ​សេនី​យ៏​ឯក ឈិ​ន សំបូរ បាន​ឲ្យដឹង​ថា ជន​ទាំង​ពីរ​នាក់​នេះ គឺ​ត្រូវ​ប៉ូលិស​​ចាប់​ឃាត់ខ្លួន​ជា​បន្តបន្ទាប់​កាលពី​ថ្ងៃ​ទី​១៣-១៤ កញ្ញា នៅ​កន្លែង​ផ្សេង​គ្នា​ទៅ​តាម​បណ្តឹង​របស់​ជន​រង​គ្រោះ ក្រោយ​ពី​​ពួក​គេ​បាន​ធ្វើ​សកម្មភាព​លួច​ទ្រព្យ​សម្បត្តិ​​របស់​ជន​រងគ្រោះ​នៅ​ក្នុងស្រុក​សំបូរ ជា​បន្តបន្ទាប់​រួច​មក​នោះ​ ៕