ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លិច​នាវា​នៅ​ប៉ា​គី​ស្ថាន​ស្លា.ប់​យ៉ាងតិច​17​នាក់

9 ឆ្នាំ មុន

អាជ្ញាធរ​មូលដ្ឋាន​រាយការណ៍​ថា មនុស្ស​យ៉ាងតិច​១៧​នាក់​បាន​ត្រូវ​ស្លា.ប់​ដោយសារ​ការ​លិច​នាវា​មួយ​គ្រឿង កាលពី​ថ្ងៃ​ទី​១៤ កញ្ញា ពេល​នាវា​នេះ​ប្រើ​ក្នុង​ប្រតិបត្តិការ​ជួយ​សង្គ្រោះ​មនុស្ស​ទាំងឡាយ​ដែល​រង​គ្រោះ​ដោយសារ​ទឹកជំនន់​នៅ​ប៉ា​គី​ស្ថាន ។ នាវា​នេះ​ដែល​ដឹក​ភ្ញៀវ​ចូលរួម​ក្នុង​ពិធី​រៀប​ការ​មួយ បាន​លិច​ពេល​បើក​ឆ្លងកាត់​ស្ទឹង​មួយ​កំពុង​មាន​ទឹកជោរ​ជាន់​ខ្លាំង​នៅ​ស្រុក MUZAFFARGARH តំបន់

អាជ្ញាធរ​មូលដ្ឋាន​រាយការណ៍​ថា មនុស្ស​យ៉ាងតិច​១៧​នាក់​បាន​ត្រូវ​ស្លាប់​ដោយសារ​ការ​លិច​នាវា​មួយ​គ្រឿង កាលពី​ថ្ងៃ​ទី​១៤ កញ្ញា ពេល​នាវា​នេះ​ប្រើ​ក្នុង​ប្រតិបត្តិការ​ជួយ​សង្គ្រោះ​មនុស្ស​ទាំងឡាយ​ដែល​រង​គ្រោះ​ដោយសារ​ទឹកជំនន់​នៅ​ប៉ា​គី​ស្ថាន ។ នាវា​នេះ​ដែល​ដឹក​ភ្ញៀវ​ចូលរួម​ក្នុង​ពិធី​រៀប​ការ​មួយ បាន​លិច​ពេល​បើក​ឆ្លងកាត់​ស្ទឹង​មួយ​កំពុង​មាន​ទឹកជោរ​ជាន់​ខ្លាំង​នៅ​ស្រុក MUZAFFARGARH តំបន់ PENJAB កណ្តាល ។

អ្នក​ទទួលខុសត្រូវ​ម្នាក់​នៃ​ភ្នាក់ងារ​ជួយ​សង្គ្រោះ​និយាយ​ថា ចំនួន​អ្នក​ស្លាប់​ឡើង​ដល់​១៧​នាក់ ក្នុង​នោះ​មាន​នារី​២​នាក់ ហើយ​គេ​កំពុង​បន្ត​រុករក​ជន​រង​គ្រោះ​ដទៃ​ៗ​ទៀត ។ មុន​នេះ​អ្នក​ទទួលខុសត្រូវ​តំបន់​ម្នាក់​និយាយ​ប្រាប់ AFP ថា មនុស្ស​២២​នាក់​ត្រូវ​បាន​ជួយ​សង្គ្រោះ ។

អ្នក​ទទួលខុសត្រូវ​មន្ទីរពេទ្យ NISHTAR លោក​អាស៊ីត ម៉ា​លិ​ក និយាយ​ថា អ្នក​ស្លាប់​៧​នាក់​ជា​សមាជិកគ្រួសារ​របស់​កូនកំលោះ​ដែល​រៀប​ការ​ហើយ​មាន​កុមារ​២​នាក់​ស្ថិត​ក្នុង​ចំណោម​នោះ ។ ចំនួន​មនុស្ស​ជិះ​ក្នុង​នាវា​លិច គេ​ពុំ​ដឹង​ឡើយ ក៏​បុ​៉​ន្តែ​ភាគច្រើន​ជា​ភ្ញៀវ​អញ្ជើញ​ចូលរួម​មង្គលការ ដែល​សុំ​ឱ្យ​នាវា​នោះ​ជួយ​ដឹក​ទៅ ៕