ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក អូ​បា​ម៉ា ចោទ​បារាំង​ថា​ចេញ​ប្រាក់​លោះ​ឱ្យ​ពួក​ភេរវ​ករ

9 ឆ្នាំ មុន

ក្រោយ​ការ​ធ្វើឃាត​ដោយ​កាត់​ក្បាល​ចំណាប់ខ្មាំង​៣​នាក់ ដែល​២​នាក់​ជា​អ្នកកាសែត​ជនជាតិ​អា​មេ​រិ​ក និង​ម្នាក់​ជា​ពលករ​មនុស្សធម៌​ជនជាតិ​អង់គ្លេស ដោយ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម មានការ​ចោទប្រកាន់​បារាំង​ពី​រឿង​ចេញ​ប្រាក់​លោះ ឱ្យ​ដល់​ពួក​ភេរវ​ករ ។ ប្រធានាធិបតី​អា​មេ​រិ​ក លោក​បា​រ៉ា​ក់ អូ​បា​ម៉ា ក្នុង​បទ​សម្ភាសន៍​យ៉ាង​វែង​មួយ ជាមួយ​កាសែត​ញូ​វ​យ៉​ក​ថែម ពន្យល់​ពី​យុទ្ធសាស្ត្រ​របស់​លោក​ប្រឆាំង​ក្រុម​រដ្ឋ​

ក្រោយ​ការ​ធ្វើឃាត​ដោយ​កាត់​ក្បាល​ចំណាប់ខ្មាំង​៣​នាក់ ដែល​២​នាក់​ជា​អ្នកកាសែត​ជនជាតិ​អា​មេ​រិ​ក និង​ម្នាក់​ជា​ពលករ​មនុស្សធម៌​ជនជាតិ​អង់គ្លេស ដោយ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម មានការ​ចោទប្រកាន់​បារាំង​ពី​រឿង​ចេញ​ប្រាក់​លោះ ឱ្យ​ដល់​ពួក​ភេរវ​ករ ។ ប្រធានាធិបតី​អា​មេ​រិ​ក លោក​បា​រ៉ា​ក់ អូ​បា​ម៉ា ក្នុង​បទ​សម្ភាសន៍​យ៉ាង​វែង​មួយ ជាមួយ​កាសែត​ញូ​វ​យ៉​ក​ថែម ពន្យល់​ពី​យុទ្ធសាស្ត្រ​របស់​លោក​ប្រឆាំង​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម បាន​រិះគន់​បារាំង​ដែល​បាន​បង់ប្រាក់​លោះ​ដល់​ពួក​ភេរវ​ករ ។

បទ​សម្ភាសន៍​នោះ​ត្រូវ​បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​១៣ កញ្ញា មុន​ពេល​ចាក់​ផ្សាយ​វី​ដេ​អូ​អំពី​ការ​ធ្វើឃាត​លោក David Haine ពលករ​មនុស្សធម៌​នៃ​អង្គការក្រៅរដ្ឋាភិបាល​បារាំង​មួយ​នៅ​សុ​ី​រី ។កាសែត​អា​មេ​រិ​ក​នោះ​បាន​រៀបរាប់​ពី​ការ​រិះគន់​របស់​លោក អូ​បា​ម៉ា ពេល​លោក​លើក​ឡើង​ពី​បញ្ហា​បង់ប្រាក់​លោះ ។ លោក​ថា​ប្រធានាធិបតី​បារាំង​លោក​ហ្វ្រ​ង់​ស្វ័​រ ហូ​ឡង់ និយាយ​ថា ប្រទេស​របស់​លោក​ពុំ​បាន​បង់ប្រាក់​លោះ​ឱ្យ​ពួក​ភេរវ​ករ​ឡើយ ប៉ុន្តែ​តាម​ការ​ពិត​វិញ​លោក​បាន​បង់ប្រាក់​លោះ​នោះ ។ ផ្ទុយ​ទៅ​វិញ សហរដ្ឋអាមេរិក​ពុំដែល​បង់ប្រាក់​លោះ​ឡើយ ដែល​បែប​នោះ​ប្រហែលជា​ជនជាតិ​អា​មេ​រិ​ក ពុំ​សូវ​មាន​ជាប់​ចំណាប់ខ្មាំង​ច្រើន​ដូច​បារាំង ។

សហរដ្ឋអាមេរិក​ពុំ​លាក់បាំង​ពី​ការ​រឹងរូស​របស់​ខ្លួន​ពុំ​ព្រម​បង់ប្រាក់​លោះ​ឡើយ ។ គ្រួសារ​លោក James Foley ជា​ចំណាប់ខ្មាំង​លោក​ខាងលិច​ដំបូង​គេ កាត់​ក្បាល​ដោយ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម នា​ពេល​ថ្មី​ៗ​នេះ​ចោទប្រកាន់​រដ្ឋាភិបាល​អា​មេ​រិ​កថា ពុំ​ព្រម​បញ្ចុះបញ្ចូល​ពួក​អ៊ិ​ស្លា​ម​និយម ដោយ​បង់ប្រាក់​លោះ ។ ទាហាន​ម្នាក់​នៃ​ក្រុមប្រឹក្សាសន្តិសុខ​ជាតិ​អា​មេ​រិ​ក បាន​ព្រមាន​ជា​ច្រើន​លើក​ថា ឪពុក​ម្តាយ​របស់​លោក Foley អាច​មានទោស​ឧក្រិដ្ឋ​ក្នុង​ករណី​បង់ប្រាក់​លោះ​ឱ្យ​មានការ​ដោះ​លែង​កូនប្រុស​របស់​ពួក​គេ ៕