ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សុវណ្ណ រ៉ា​ផា ប្រឆាំង​ព័ត៌មាន​តារា​ថ្មី​ចង់​ល្បីឈ្មោះ ដោយ​ការ​ដោះ​ដូរ​ខ្លួន​ជូន​អ្នកដឹកនាំ​រឿង ឬ​ថៅកែ​ផលិតកម្ម

9 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ក្នុង​សង្គម​សិល្បៈ​ពិសេស​តារា​ស្រី​ដែល​ចង់​រំកិល​ខ្លួន​ក្លាយ​ជាតា​រា​លេចធ្លោ​បាន​ល្បី​យ៉ាង​ឆាប់​រហ័ស​មិនមែន​ពឹង​អាស្រ័យ​លើ​សមត្ថភាព ទេព​កោសល្យ​នោះ​​ទេ ពោល​គឺ​បែរ​ជា​លេចឮ​ថា បើ​ចង់​ល្បី​ត្រូវ​ផ្គាប់​ចិត្ត​ថៅកែ​ផលិតកម្ម ឬ​អ្នកដឹកនាំ​រឿង​ច្បាស់​ជា​ល្បី ​។ ម្ល៉ោះហើយ​ទើប​តារា​រះ​ថ្មី​ខ្លះ​អត់​ហ៊ាន​ប្រា​ថ្នា​ជីវិត​បែប​នេះ​ទេ មាន​ខ្លះ​ប្រញាប់​ដកថយ​យ៉ាង​លឿន ព្រោះ​ខ្លាច​មិនហ៊ាន​​ប្រថុយ ទោះជា​មិន​មានឈ្មោះ​ល្បី​ក៏ដោយ ។ សម្រាប់​កញ្ញា​សុវណ្ណ រ៉ា​ផា ដែល​ជាតា​រា ទើប​តែ​ឈាន​ជើង​ចូល​អុក​ឡុ​ក

រាជធានីភ្នំពេញ ៖ ក្នុង​សង្គម​សិល្បៈ​ពិសេស​តារា​ស្រី​ដែល​ចង់​រំកិល​ខ្លួន​ក្លាយ​ជាតា​រា​លេចធ្លោ​បាន​ល្បី​យ៉ាង​ឆាប់​រហ័ស​មិនមែន​ពឹង​អាស្រ័យ​លើ​សមត្ថភាព ទេព​កោសល្យ​នោះ​​ទេ  ពោល​គឺ​បែរ​ជា​លេចឮ​ថា បើ​ចង់​ល្បី​ត្រូវ​ផ្គាប់​ចិត្ត​ថៅកែ​ផលិតកម្ម ឬ​អ្នកដឹកនាំ​រឿង​ច្បាស់​ជា​ល្បី ​។ ម្ល៉ោះហើយ​ទើប​តារា​រះ​ថ្មី​ខ្លះ​អត់​ហ៊ាន​ប្រា​ថ្នា​ជីវិត​បែប​នេះ​ទេ មាន​ខ្លះ​ប្រញាប់​ដកថយ​យ៉ាង​លឿន ព្រោះ​ខ្លាច​មិនហ៊ាន​​ប្រថុយ ទោះជា​មិន​មានឈ្មោះ​ល្បី​ក៏ដោយ ។ សម្រាប់​កញ្ញា​សុវណ្ណ រ៉ា​ផា ដែល​ជាតា​រា ទើប​តែ​ឈាន​ជើង​ចូល​អុក​ឡុ​ក សិល្បៈ នាង​មិន​ខ្លាច​ចំពោះ​ពាក្យ​ចចាមអារ៉ាម​ទាំងនោះ​ឡើយ  ថែម​ទាំង​ប្រឆាំង​ទស្សនៈ​មួយ​នេះ  និង​សរសើរ​ទៅ​វិញ​ដល់​ផលិតករ​ដែល​ផ្តល់​ឱកាស​ដល់​តារា​ជំនាន់​ថ្មី​សាង​ស្នាដៃ​។

ចំពោះ​ដំណឹង​មួយ​នេះ ធ្លាប់​កើត​មាន​យូរ​មក​ហើយ  ដែល​លេចឮ​ថា ឲ្យ​តែ​តារា​ស្រី​វ័យ​ក្មេង​ស្រស់​ស្អាត ដែល​មាន​និស្ស័យ​ស្រលាញ់​សិល្បៈ​ចង់​ក្លាយ​ជាតា​រា​រះ​ចែង​ចាំង​ឆ្វាច​នៅ​លើ​ទំព័រ​សិល្បៈ​នោះ ត្រូវ​ហ៊ាន​ធ្វើ​រឿង​មួយ​ចំនួន ដូច​ជា​ការ​ដោះ​ដូរ​រូបរាង​កាយ​ទៅ​លើ​មេ​កើយ ឬ​ថៅកែ​ចម្រៀង ភាពយន្ត​ជាដើម និង​អ្នកដឹកនាំ​កម្មវិធី​សិល្បៈ ឬជា​ថ្នូ​រ​និង​ភាព​ល្បីល្បាញ​ជាង​ពឹង​លើ​ទេព​កោសល្យ ។ ម្ល៉ោះហើយ ទើប​ការ​លើក​ឡើង​នេះ ហាក់​វាយ​ប្រហារ​ទៅ​លើ​ក្រុម​ដែល​មានឈ្មោះ​ជា​ថៅកែ​ផលិតកម្ម​ ឬ​អ្នកដឹកនាំ​កម្មវិធី​សិល្បៈ​ ក្នុង​ពេល​ព័ត៌មាន​មួយ​នេះ ចង់​ផ្តោត​តែ​លើ​បុគ្គល​មួយ​ចំនួន​តូច​ដែល​អាច​ធ្វើ​រឿង​បែប​នេះ អួត​អាង​ថា ​ជួយ​យិ​ត​យោង បើ​ចង់​តោង​កាលី​ប​នោះ  ទើប​បានជា​មាន​ព័ត៌​មាន បែប​ធ្លាយ​ក្នុង​សង្គម​សិល្បៈ​។

កញ្ញា​សុវណ្ណ រ៉ា​ផា ដែល​ទើបតែ​បោះ​ជំ​ហ៊ាន​មក​កាន់​ទីលាន​សិល្បៈ​ដែល​ជា​រលក​ថ្មី ប៉ុន្តែ​មាន​រូប​ស​ម្ជ​ស្ស​ស្រស់​សោភា សម្បុរ​ខ្មៅ​ស្រអែម បាន​ច្រាន​ចោល និង​ការ​បង្ហាញ​ទស្សនៈ​​យល់​ខុស​បែប​នេះ ។ កញ្ញា​ប្រាប់​ថា «សម្រាប់​នាង​មិនដឹង​ថា មាន​តារា​ស្រី​ថ្មី​ៗ​ណាខ្លះ គាត់​ហ៊ាន​គិត​ធ្វើ​រឿង​ប្រថុយ​បែប​នេះ​ទេ ។ ចំពោះ​នាង គឺ​ប្រឡូក​សិល្បៈ​មួយ​រយៈ​មកនេះ បាន​អាស្រ័យ​លើ​សមត្ថភាព ទេព​កោសល្យ​សុ​ទ្ធ​សាធ​អត់​ដឹង​ថា ​ក្នុង​សិល្បៈ​បែប​នេះ​ទេ ហើយ​បើសិន​ជា​មានរឿង​បែប​នេះ​មែន​នោះ ជា​រឿង​មួយ​មិនល្អ​ទេ សម្រាប់​សង្គម​សិល្បៈ ព្រោះ​អ្នកសិល្បៈ ក៏មាន​កិត្តិយស ដូច​មនុស្ស​ក្នុង​សង្គម​ទាំងមូល​ដែរ​»  ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព