ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនជាតិ​អា​មេ​រិ​ក​ម្នាក់​កាត់ទោស​ដាក់គុក​6​ឆ្នាំ​នៅ​កូរ៉េ​ខាងជើង

9 ឆ្នាំ មុន

ទីភ្នាក់ងារ​ព័ត៌មាន​ផ្លូវការ​កូរ៉េ​ខាងជើង KCNA រាយការណ៍​កាលពី​ថ្ងៃ​ទី​១៤ កញ្ញា​ថា អ្នកទេសចរ​ជនជាតិ​អា​មេ​រិ​ក​ម្នាក់​លោក MATTHEW TODD MILLER ដែល​ជាប់​ឃុំឃាំង​នៅ​កូរ៉េ​ខាងជើង​ពី​បទ​ប្រព្រឹត្ត​អំពើ​នានា​ប្រឆាំង​ប្រទេស​នេះ ត្រូវ​បាន​កាត់ទោស​ដាក់គុក​បង្ខំ​ឱ្យ​ធ្វើការ​រយៈពេល​៦​ឆ្នាំ ។

យុវជន​អា​មេ​រិ​ក​អាយុ​២៤​ឆ្នាំ​រូប​នេះ​ត្រូវ​ចាប់​ឃុំឃាំង​ចាប់ពី​ថ្ងៃ​ទី​១០ មេ​សា​មក ពេល​គេ​ហែក​ទិដ្ឋាការ​ចោល ខណៈ​មក​ដល់​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ក្រុង​ព្យុ​ង​យ៉ាង ក្នុង​គោលបំណង​ស្វែងរក​ការ​ជ្រកកោន​ក្នុង​ប្រទេស​នេះ ។កូរ៉េ​ខាងជើង​ធ្លាប់​បាន​ប្រកាស​កាលពី​ថ្ងៃ​ទី​៧ កញ្ញា​ថា លោក MILLER នឹង​ត្រូវ​បញ្ជូន​ឡើង​តុលាការ​កំពូល​ដែល​ត្រូវ​បើក​សវនាការ​កាត់ទោស​រូបគេ​នា​ថ្ងៃ​ទី​១៤ កញ្ញា ។

ជនជាតិ​អា​មេ​រិ​ក​ម្នាក់​ទៀត លោក JEFFREY EDWARD FOWLE អាយុ​៥៦​ឆ្នាំ ដែល​ចូល​មក​កូរ៉េ​ខាងជើង​កាលពី​ថ្ងៃ​ទី​២៩ មេ​សា ត្រូវ​បាន​ចាប់ខ្លួន​ពី​បទ​ប្រព្រឹត្ត​អំពើ​នានា​ផ្ទុយ​ពី​គោលដៅ​ទេសចរណ៍ និង​ពី​បទ​រំលោភ​បំពាន​ច្បាប់​របស់​កូរ៉េ​ខាងជើង ។ លោក FOWLE នឹង​ត្រូវ​នាំ​ខ្លួន​ឡើង​តុលាការ​នា​ពេល​ខាង​មុខ​នេះ ៕