ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លិច​នាវា​នៅ​ឥណ្ឌូ​ណេ​ស៊ី​ស្លា.ប់​14​នាក់​បាត់​ខ្លួន​12​នាក់

9 ឆ្នាំ មុន

អ្នកនាំពាក្យ​របស់​ទីភ្នាក់ងារ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ឥណ្ឌូ​ណេ​ស៊ី លោក SUTOPO PURWO NUGROHO គូសបញ្ជាក់​ថា មនុស្ស​១៤​នាក់​បាន​ត្រូវ​ស្លា.ប់​ហើយ​១២​នាក់​ទៀត​បាត់​ខ្លួន​ក្រោយ​ពី​លិច​នាវា​១​គ្រឿងក្នុង​ដែនទឹក​នៃ​ប្រជុំ​កោះ MOLUQUES ខាងជើង​ភាគ​ខាងកើត​ឥណ្ឌូ​ណេ​ស៊ី​កាលពី​ព្រឹក​ថ្ងៃ​ទី​១៤ កញ្ញា ។

អ្នកនាំពាក្យ​របស់​ទីភ្នាក់ងារ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ឥណ្ឌូ​ណេ​ស៊ី លោក SUTOPO PURWO NUGROHO គូសបញ្ជាក់​ថា មនុស្ស​១៤​នាក់​បាន​ត្រូវ​ស្លាប់​ហើយ​១២​នាក់​ទៀត​បាត់​ខ្លួន​ក្រោយ​ពី​លិច​នាវា​១​គ្រឿងក្នុង​ដែនទឹក​នៃ​ប្រជុំ​កោះ MOLUQUES ខាងជើង​ភាគ​ខាងកើត​ឥណ្ឌូ​ណេ​ស៊ី​កាលពី​ព្រឹក​ថ្ងៃ​ទី​១៤ កញ្ញា ។

អ្នកនាំពាក្យ​រូប​នេះ​បន្ត​ថា រលក​ធំ​ៗ​មាន​កម្ពស់​ជាង​៣​ម៉ែត្រ ដោយសារ​ឥទ្ធិពល​ព្យុះ​ឈ្មោះ KALMAEGI បាន​វាយប្រហារ​លើ​នាវា នា​វេលា​ម៉ោង​៨​និង​៣០​នាទី​ម៉ោង​ក្នុងស្រុក ខណៈ​នាវា​នេះ​កំពុង​ស្ថិត​នៅ​ក្នុង​ដែនទឹក​នៃ​អនុ​ស្រុក​ហ្វា​ឡា ប៊ី​សា ហា​វ៉ា ។ មនុស្ស​៩​នាក់​នៅ​រស់រាន​មានជីវិត​ក្រោយ​គ្រោះថ្នាក់​នេះ ហើយ​មនុស្ស​១៤​នាក់​ស្លាប់ និង​១២​នាក់​បាត់​ខ្លួន​។ ប្រតិបត្តិការ​តាម​រុករក និង​ជួយ​សង្គ្រោះ​កំពុង​បន្ត ក៏​បុ​៉​ន្តែ​លក្ខខណ្ឌ​ឧតុនិយម​អាក្រក់​ខ្លាំង​ជាមួយ​រលក​សមុទ្រ​ធំ​ៗ​បាន​រំខាន​ដល់​ប្រតិបត្តិការ​នោះ ។

នាវា​ជា​មធ្យោបាយ​ដឹក​ជញ្ជូន​សំខាន់​បំផុត​នៅ​ឥណ្ឌូ​ណេ​ស៊ី ជា​ប្រទេស​មួយ​មាន​កោះ​យ៉ាងច្រើន​ដល់​១៧៥.០០០​កោះ ហើយ​ការ​ខ្វះ​បទដ្ឋាន​សន្តិសុខ តែង​នាំ​ឱ្យ​មានការ​លិច​នាវា​ជា​ញឹកញាប់ ៕