ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រី​ចិញ្ចឹម​ក្នុង​អណ្តូងទឹក

9 ឆ្នាំ មុន

ម្ចាស់ផ្ទះ​អញ្ជើញ​ភ្ញៀវ​ដែល​ជា​មិត្ត​ចាស់​កាលពី​ក្មេង​ឱ្យមក​ទទួលទាន​បាយ​ជាមួយ​ខ្លួន​។ ម្ហូប​សម្រាប់​ទទួលភ្ញៀវ​មាន​តែ​ត្រី​ចៀន​មួយ​មុខ​គត់ តែ​ត្រី​ទាំងនោះ​ត្រូវ​កាត់​ផ្នែក​កណ្តាល​សល់​តែ​ខាង​ក្បាល​មួយ​កំណាត់​ខាង​កន្ទុយ​មួយ​កំណាត់​ដាក់​ផ្គុំ​ជាប់​គ្នា​។

ឃើញ​ដូច្នេះ​ភ្ញៀវ​ធ្វើ​ជា​សួរ ៈ
-​ត្រី​ទាំងនេះ​បាន​ពី​ណា​មក?
-​ត្រី​ខ្លួនឯង​ចិញ្ចឹម​ក្នុង​ស្រះ​ហ្នឹង​ណា ។
ភ្ញៀវ​សើច​ញឹ​ម​ៗ
-​តាម​ខ្ញុំ​យល់​, ត្រី​ទាំងនេះ​មិនមែន​ចិញ្ចឹម​ក្នុង​ស្រះ​ទេ គឺ​ចិញ្ចឹម​ក្នុង​អណ្តូងទឹក​។
អ​ញ្ចឹ​ង​ហើយ​បានជា​មួយ​ណា​ក៏​ខ្លី​កន្តុប​ខុស​ពី​ត្រី​ឯទៀត​៕