ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឱកាស​សម​ស្រប​បំផុត​គួរ​ងូតទឹក​ឱ្យ​ទារក​មុន​ពេល​ទទួលទាន​អាហារ​ថ្ងៃត្រង់

9 ឆ្នាំ មុន

របៀប​ងូតទឹក​ឱ្យ​ទារក ឬ​ផ្ងូត​ទឹក​ឱ្យ​កូន​ដែល​ទើបនឹង​សម្រាល មិនមែន​ជា​រឿង​ងាយស្រួល​ប៉ុន្មាន​ទេ​សម្រាប់​ស្ត្រី​ជា​ម្តាយ​ដែល​ទើប​មានកូន​ដំបូង ព្រោះ​ថាបើ​ធ្វេសប្រហែស​តែ​បន្តិច​អាច​ធ្វើ​ឱ្យ​ទារក​មាន​បញ្ហា ដូច​ជា​ទឹក​ចូល​ច្រមុះ ឬ​ចូល​ត្រចៀក ។

របៀប​ងូតទឹក​ឱ្យ​ទារក ឬ​ផ្ងូត​ទឹក​ឱ្យ​កូន​ដែល​ទើបនឹង​សម្រាល មិនមែន​ជា​រឿង​ងាយស្រួល​ប៉ុន្មាន​ទេ​សម្រាប់​ស្ត្រី​ជា​ម្តាយ​ដែល​ទើប​មានកូន​ដំបូង ព្រោះ​ថាបើ​ធ្វេសប្រហែស​តែ​បន្តិច​អាច​ធ្វើ​ឱ្យ​ទារក​មាន​បញ្ហា ដូច​ជា​ទឹក​ចូល​ច្រមុះ ឬ​ចូល​ត្រចៀក ។

ការ​ថែទាំ​កូន​នៅ​ពេល​ងូតទឹក គឺជា​ភារកិច្ច​មួយ​ដែល​ស្ត្រី​ជា​ម្តាយ​គួរតែ​យល់ ជា​ពិសេស​នៅ​មុន​ពេល​ងូតទឹក​ឱ្យ​ទារក ត្រូវ​ត្រៀម​ឱ្យ​រួច​ជា​ស្រេច​នូវ​សម្ភារ​មួយ​ចំនួន​ដូច​ជា ចានដែក​ដាក់​ទឹក សម្លៀក​បំពាក់ ឬ​ក៏​ខោ​ទឹកនោម កន្សែង​ជូន​ខ្លួន និង​ម្សៅ​លាប​ទារក ដើម្បី​ការពារ​ការ​រលាក​ជាដើម ។ ដំបូង​ស្ត្រី​ជា​ម្តាយ​ត្រូវ​លុបលាង​មុខ​ទារក​ជា​មុន​សិន ដោយ​ប្រើ​កន្សែង​ស្តើង​មួយ​យក​មក​ជូត​មុខ បន្ទាប់​មក​កក់សក់ ត្រូវ​ចាប់អារម្មណ៍​លាង​គុម្ពត្រចៀក ផ្នត់​ក និង​បរិវេណ​.​ក ។ បន្ទាប់​ពី​សម្អាត​មុខ និង​ផ្នែក​ក្បាល​រួច​ទើប​លាង​ដុស​សម្អាតខ្លួន ទ្រូង ខ្នង​ក្លៀក ពិសេស​គឺ​ប្រដាប់បន្តពូជ គូទ ជើង និង​ម្រាមជើង ។

របៀប​បីកូន​ងូតទឹក ៖ ដៃ​ឆ្វេង​របស់​ម្តាយ​កាន់​ទ្រ​ទារក និង​កាន់​ដៃស្តាំ​របស់​កូន ដោយ​ប្រើ​ដៃស្តាំ​ជូត​សម្អាត​មុខ ពេល​កក់សក់​ត្រូវ​ប្រើ​ម្រាមដៃ​ឆ្វេង​ពីរ​ខ្ចប់​ស្លឹកត្រចៀក​របស់​កូន ដើម្បី​កុំឱ្យ​ទឹក​ចូល​ត្រចៀក ។ ក្រោយ​ពេល​ងូតទឹក​ស្អាត​ផ្នែក​ខាងលើ អាច​ដាក់​គូទ​និង​ជើង​កូន​ចូល​ក្នុង​ចានដែក​ងូតទឹក និង​ងូត​បន្ត​ដូចដែល​បាន​រៀបរាប់​ខាងលើ ។ រយៈពេល​នៃ​ការ​ងូត​មិន​ត្រូវ​ឱ្យ​លើស​ពី​១០​នាទី​ឡើយ ។

ពេល​ងូត​ត្រូវ​យក​កន្សែង​មក​ជូត​ឱ្យ​ស្អាត រួច​លាបម្សៅ​តិច​ៗ​នៅ​ផ្នែក​គុម្ពត្រចៀក ក្លៀក ផ្នត់​ដៃ និង​ក្រលៀន​ទាំង​ពីរ រួច​ស្លៀកពាក់​ជា​ការ​ស្រេច ។ ពេលវេលា​ងូតទឹក​ដ៏​សម​ស្រប​បំផុត គឺ​ធ្វើ​នៅ​មុន​ពេល​ទទួលទាន​អាហារ​ថ្ងៃត្រង់​កន្លះ​ម៉ោង គួរ​ចៀសវាង​ងូតទឹក​នៅ​ពេល​កូន​ទើបនឹង​បៅ​ឆ្អែត ៕