ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្រិត​ខ្លាញ់​កូ​ឡេ​ស្តេ​រ៉ូ​ល​ខ្ពស់​បង្កើន​ហានិភ័យ​កើត​មហារីក​សុដន់

9 ឆ្នាំ មុន

លទ្ធផល​នៃ​ការ​សិក្សា​ទ្រង់ទ្រាយ​ធំ​ថ្មី​មួយ​របស់​អង់គ្លេស​បាន​បង្ហាញ​ថា កម្រិត​ខ្លាញ់​កូ​ឡេ​ស្តេ​រ៉ូ​ល​ខ្ពស់​អាច​បង្កើន​ហានិភ័យ​កើត​ជំងឺមហារីក​សុដន់​ចំពោះ​ស្ត្រី ។

ការ​ពិនិត្យ​តាមដាន​លើ​ស្ត្រី​អ្នកជំងឺ​៦៦​ម៉ឺន​នាក់​នៅ​ទីក្រុង​Birmingham និង​ក្រុង Manchester​ចន្លោះ​ពី​ឆ្នាំ ២០០០​ដល់​ឆ្នាំ​២០១៣​បាន​រក​ឃើញ​ថា

លទ្ធផល​នៃ​ការ​សិក្សា​ទ្រង់ទ្រាយ​ធំ​ថ្មី​មួយ​របស់​អង់គ្លេស​បាន​បង្ហាញ​ថា កម្រិត​ខ្លាញ់​កូ​ឡេ​ស្តេ​រ៉ូ​ល​ខ្ពស់​អាច​បង្កើន​ហានិភ័យ​កើត​ជំងឺមហារីក​សុដន់​ចំពោះ​ស្ត្រី ។ 

ការ​ពិនិត្យ​តាមដាន​លើ​ស្ត្រី​អ្នកជំងឺ​៦៦​ម៉ឺន​នាក់​នៅ​ទីក្រុង​Birmingham និង​ក្រុង Manchester​ចន្លោះ​ពី​ឆ្នាំ ២០០០​ដល់​ឆ្នាំ​២០១៣​បាន​រក​ឃើញ​ថា កម្រិត​ខ្លាញ់​កូ​ឡេ​ស្តេ​រ៉ូ​ល​ខ្ពស់​គឺជា​មូលហេតុ​ចម្បង​នាំ​ឱ្យ​ស្ត្រី​ទាំងនោះ​ប្រឈម​នឹង​ហានិភ័យ​កើត​ជំងឺមហារីក​សុដន់​ដល់​ទៅ​៦៤​ភាគរយ ។ យ៉ាងណា​ក៏​ដោយ​ការ​សិក្សា​បាន​រក​ឃើញ​ផង​ដែរ​ថា គេ​អាច​ទប់ស្កាត់​គ្រោះ​ហានិភ័យ​ពី​ជំងឺ​នេះ​បាន ដោយ​គ្រាន់តែ​គ្រប់គ្រង​កម្រិត​ខ្លាញ់​កូ​ឡេ​ស្តេ​រ៉ូ​ល​ឱ្យ​នៅ​ថេរ​តាម​រយៈ​ការ​ប្រើប្រាស់​ឱសថ​ព្យាបាល ។ 

Rahul Potluri អ្នកដឹកនាំ​ការ​សិក្សា​មក​ពី​សាកលវិទ្យាល័យ Aston University ក្រុង Birmingham ប្រទេស​អង់គ្លេស​បាន​និយាយ​ថា​៖«​នេះ​គឺជា​ការ​សិក្សា​ជំហាន​ដំបូង ហើយ​ចាំបាច់​ត្រូវធ្វើ​បន្ត​ទៀត​មុន​ពេល​អ្វីមួយ​ត្រូវ​បាន​អះអាង ។ ប្រសិនជា​អាច ការ​សិក្សា​លើក​ក្រោយ​នឹង​ត្រូវធ្វើ​តាម​រយៈ​មន្ទីរពិសោធន៍​ពោល​គឺ​ការ​ប្រើប្រាស់​ពពួក​ឱសថ Statins​ទៅ​លើ​អ្នកជំងឺ​មហារីក​សុដន់​តែ​ម្តង »​។ 

ឆ្នាំ​ចុង​ក្រោយ​នៃ​ការ​ពិសោធ​របស់​ខ្លួន​ក្រុម​អ្នក​វិទ្យាសាស្ត្រ​បាន​ពិសោធ​លើ​សត្វ​កណ្តុ ហើយបាន​ពិនិត្យ​មើល​ពី​ការ​ជាប់​ពាក់ព័ន្ធ​គ្នា​រវាង​ការ​កកើត​មហារីក​សុដន់ និង​សមាសធាតុ​គីមី​មួយ​ប្រភេទ​ដែល​បង្កើត​ដោយ​ដំណើរការ​កូ​ឡេ​ស្តេ​រ៉ូ​ល​របស់​រាង​កាយ ។ 

លោក Potluri បាន​បន្ត​ថា​៖«​យើង​ទទួល​បាន​គោលការណ៍​ទូទៅ​មួយ​ដែល​ថា ភាពធាត់​ខ្លាំង​ជាប់​ពាក់ព័ន្ធ​នឹង​មហារីក​សុដន​ហើយ​ការ​ពិសោធ​លើ​សត្វ​កណ្តុ​របា​នរក​ឃើញ ថា មូលហេតុ​នេះ​អាច​បណ្តាល​មក​ពី​ខ្លាញ់​កូ​ឡេ​ស្តេ​រ៉ូ​ល ។ យើង​បាន​សម្រេចចិត្ត​ស្រាវជ្រាវ​ដើម្បី​រក​ឱ្យ​ឃើញ​ថា​តើ​ពិតជា​មានការ​ជាប់​ពាក់ព័ន្ធ​គ្នា​រវាង​ដំណើរ​លើស​ខ្លាញ់​(Hyperlipidemia)​និង​មហារីក​សុដន់​មែនឬ​យ៉ាងណា »៕