ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​​បង្ក្រាប​ឃ្លាំង​ស្តុកឈើ​ដ៏ធំ​មួយកន្លែង​នៅ​ស្រុកព្រៃ​ឈរ​

9 ឆ្នាំ មុន

ខេត្ត​កំពង់ចាម ៖​ ទី​តាំង​​ឃ្លាំង​ស្តុ​ប​ឈើ​​គ្រញូងដ៏ធំ​​មួយ​​កន្លែង​​ ​ត្រូវ​​កម្លាំង​​នគរបាល​សេដ្ឋកិច្ច​ខេត្ត សហការ​ជាមួយកម្លាំងនគរ​បាល ស្រុក​​ព្រៃឈរ​ ធ្វើការចុះ​​បង្ក្រាប កាល​ពី​​វេលា​ម៉ោង​១០ និង៣០​នាទី​ព្រឹកថ្ងៃ​ទី១៤ កញ្ញា ២០១៤ ​ស្ថិតនៅ​ភូមិ​ដូន​ដី ឃុំ​ជ្រៃ​វៀន ស្រុក​ព្រៃឈរ ។

ប្រភព​បាន​ឱ្យដឹងថា ក្នុងប្រតិបត្តិ​ការណ៍​នេះ កម្លាំង​​ដកហូត​បាន​​ឈើ​គ្រញូង​ចំនួន​​ជាង​១០តោន​​, រថយន្ត​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយចំណុះ​២តោន​កន្លះ១​គ្រឿង ​ពាក់​ស្លាក​លេខ​កំពង់ចាម 3A-0489, ជញ្ជីង​សម្រាប់​ថ្លឹង​ឈើ​គ្រញូងចំនួន​៣​គ្រឿង ។

លោក​​ឧត្តម​សេនី​យ៍ត្រី បែន រ័​ត្ន ស្នងការ​នគរបាល​​ខេត្ត ​បានឱ្យ​​ដឹង​ថា ​​លោក​បាន​ចាត់​ឱ្យកម្លាំង​នគរបាល​ការិយាល័យ​សេដ្ឋ​កិច្ច​ខេត្ត ធ្វើការ​តាមដាន​ជា​ច្រើន​ខែ​មក​​ហើយ ​ដោយ​ដឹង​ថា ពួកគេ​ដឹក​មាន​ទំហំ​តូចតាច ហើយនិង​​ឱ្យ​តាមដាន​ជាបន្ត​ទៀត ទើប​ដឹង​ថា​មាន​រថយន្ត​ចំនួន​២​គ្រឿងដឹកឈើ​គ្រញូង​ចូល​មកក្នុង​ពេល​ថ្មី​ៗ​នេះ ថែម​ទាំងឱ្យ​សមត្ថកិច្ច​ឡោម​ព័ទ្ធមិន​ឱ្យ​ម្ចាស់​ដឹង​នោះ​ទេ ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព