ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អង្គុយ​តិច​អាច​កាត់​បន្ថយ​ហានិភ័យ​កើត​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​-2​បាន​ដល់់​75​ភាគរយ

9 ឆ្នាំ មុន

អ្នក​វិទ្យាសាស្ត្រ​ព្រមាន​ថា ការ​អង្គុយ​ច្រើន​ពេក​អំឡុង​ពេល​សម្រាកលំហែ​នឹង​បង្កើន​ហានិភ័យ​កើត​ជំងឺ​ទឹកនោមផ្អែម បើ​ទោះជា​បុគ្គល​នោះ​ហាត់ប្រាណ​ទៀងទាត់​រាល់ថ្ងៃ​ក៏​ដោយ ។ ការ​សិក្សា​មួយ​បាន​រក​ឃើញ​ថា បុគ្គល​ដែល​អង្គុយ​តិច តែ​ហាត់ប្រាណ​ច្រើន​កាត់​បន្ថយ​ហានិភ័យ​ការ​ធាត់​លើស​ទម្ងន់​(​កត្តា​នាំ​ឱ្យ​កើត​មាន​ជំងឺ​ទឹកនោមផ្អែម​)​បាន​ដល់​៣/៤ ។

ក្រុម​អ្នក​ស្រាវជ្រាវ​មក​ពី​សាកលវិទ្យាល័យ University College London ចក្រភព​អង់គ្លេស​បាន​និយាយ​ថា រយៈពេល​វែង​នៃ​ពេល​សម្រាក​លំហែកាយ​ដោយ​មិន​មាន​សកម្មភាព​បាន​កាត់​បន្ថយ​នូវ​អត្ថប្រយោជន៍​បាន​មក​ពី​ការ​ហាត់ប្រាណ ។ នេះ​មាន​ន័យ​ថា វិធី​ល្អ​បំផុត​ដើម្បី​កាត់​បន្ថយ​ហានិភ័យ​ធាត់​លើស​ទម្ងន់ គឺ​អង្គុយ​ឱ្យ​បាន​តិច​បំផុត ហើយ​បន្ថែម​ការ​ហាត់ប្រាណ ។ 

ការ​ពិសោធ​លើ​មន្ត្រីរាជការ​ស៊ី​វី​ល​៤​ពាន់​នាក់​រយៈពេល​ពី​៥​ទៅ​១០​ឆ្នាំ​បាន​បង្ហាញ​ថា អ្នក​ដែល​ចំណាយពេល​អង្គុយ​មើល​ទូរទស្សន៍ ដេ​ប៉ាក់​…​តិច​ជាង​១២​ម៉ោង​គឺ​ក្នុង​មួ​យស​ប្តា​ហ៍ តែ​ហាត់ប្រាណ​ច្រើន​ជាង​៤​ម៉ោង​គឺ​ប្រឈម​នឹង​ការ​ធាត់​លើស​ទម្ងន់ ១/៤​ធៀប​ទៅ​នឹង​អ្នក​ដែល​អង្គុយ​ច្រើន​ជាង​២៥​ម៉ោង ហើយ​ហាត់ប្រាណ​តិច​ជាង​៩០​នាទី​ក្នុង​មួ​យស​ប្តា​ហ៍ ។ 

ចុះ​ផ្សាយ​ក្នុង​ព្រឹត្តិបត្រ Diabetologia វេជ្ជបណ្ឌិត​Joshua Bell​អ្នកនិពន្ធ​លទ្ធផល​ការ​សិក្សា​បាន​បញ្ជាក់​ថា​៖«​ប្រសិទ្ធភាព​នៃ​ការ​ធ្វើ​សកម្មភាព​រាង​កាយ​ដើម្បី​ទប់ស្កាត់​ភាពធាត់​លើស​ទម្ងន់​គឺ​អាស្រ័យ​លើ​ចំនួន​ពេល​ដែល​បុគ្គល​ម្នាក់​ៗ​អង្គុយ​ក្រោយ​ទំនេរ​ពី​ការងារ ។ ដូច្នេះ ការ​បូក​បញ្ចូល​គ្នា​រវាង​ការ​ធ្វើ​សកម្មភាព​រាង​កាយ​កម្រិត​ខ្ពស់ និង​ពេលវេលា​អង្គុយ​កម្រិត​ទាប អាច​នឹង​ជួយ​កាត់​បន្ថយ​ហានិភ័យ​ធាត់​លើ​ទម្ងន់​» ៕