ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កង្វះ​ជីវជាតិ A ធ្វើ​ឱ្យ​រាង​កាយ​ប្រឈម​នឹង​ហានិភ័យ​ជា​ច្រើន​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កាលបើ​រាង​កាយ​មនុស្ស​យើង​កង្វះ​ជីវជាតិ A ធ្វើ​ឱ្យ​ការ​រស់នៅ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ប្រឈម​នឹង​ហានិភ័យ​ជា​ច្រើន ពោល​គឺ​ជីវិត​រស់នៅ​ជាមួយនឹង​ជំងឺ ។ ទាក់ទិន​នឹង​បញ្ហា​នេះ លោក​វេជ្ជបណ្ឌិត ចាន់ ពង្ស​វ​ឌ្ឍ​នា ប្រធាន​ក្រុមការងារ​បច្ចេកទេស​ត្រួតពិនិត្យ​គុណភាព នៃ​អនុក​ម្មការ​បញ្ចូល​មីក្រូ​សារជាតិ​ក្នុង​ចំណីអាហារ បាន​ថ្លែង​នៅ​ក្នុង​សិក្ខាសាលា​ថ្នាក់​ជាតិ​មួយ​ថា មូលហេតុ​នៃ​បញ្ហា​កង្វះ​ជីវជាតិ A បង្ក​ទ្បើ​ង​ដោយ​៖

-​កង្វះ​អាហារ​ដែល​សម្បូរ​ជីវជាតិ A នៅ​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ

-​កង្វះ​អាហារ​ចម្រុះ

-​មិន​បាន​បំបៅ​កូន​ដោយ​ទឹកដោះ​ម្តាយ

-​មិន​បាន​ផ្តល់​អាហារ​គ្រប់គ្រាន់​ដល់​កុមារ 

-​ការ​ចម្អិន​អាហារ​មិន​បាន​បន្ថែម​ខ្លាញ់ ឬ​ប្រេងឆា ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​ការ​បឺត​ស្រូប​យក​ជីវជាតិ A នៅ​ក្នុង​រាង​កាយ​មិន​បាន​ល្អ ។ 

-​មាន​លក្ខខណ្ឌ​ដទៃ​ទៀត ដែល​រារាំង​ដល់​ការ​បឺត​ស្រូប​ជីវជាតិ A ដូច​ជា ព្រូន កញ្ជ្រឹល រាក់​ជាប់​បន្ត កង្វះ​អាហារូបត្ថម្ភ​ធ្ងន់ធ្ងរ ។ 

-​មិន​បាន​ទទួល​ថ្នាំ​គ្រាប់​ជីវជាតិ A និង​ថ្នាំ​ទម្លាក់​ព្រូន ។

ចំពោះ​រោគ​សញ្ញា​នៃ​បញ្ហា​កង្វះ​ជីវជាតិ A មាន​ដូច​ជា​៖

-​ខ្វាក់មាន់

-​ស្ងូ​ត​ភ្នាស​ស​នៃ​កែវភ្នែក

-​ស្ងួត​កញ្ចក់ភ្នែក

-​ដំបៅ​អ៊ុ​ល​ស៊ែ​កញ្ចក់ភ្នែក

-​ដំបៅ​គ្រាប់ភ្នែក​ទាំងមូល​និង​ពិការ​ភ្នែក​ជាដើម ។ 

ដើម្បី​ការពារ​កុំឱ្យ​មាន​បញ្ហា​កង្វះ​ជីវជាតិ A លោក​អ្នក​ត្រូវ​អនុវត្ត​តាម​វិធី​ដូច​ខាងក្រោម​៖ 

-​បំបៅ​កូន​ដោយ​ទឹកដោះ​ដំបូង និង​ទឹកដោះ​ម្តាយ​តែ​មួយ​មុខ​គត់​តាំងពី​កើតមក​រហូត​ដល់​ទារក​អាយុ​៦​ខែ 

-​ចាប់ពី​ទារក​អាយុ​៦​ខែ​ទ្បើ​ង​ទៅ ត្រូវ​ផ្តល់​អាហារ​បន្ថែម​ដល់​កុមារ​រួម​ជាមួយ​ការ​បំបៅ​ដោះ​កូន​រហូត​ដល់​អាយុ​២​ឆ្នាំ​ឬ​លើស​នេះ​ក៏​បាន

-​កុមារ​អាយុ​ពី​៦​ទៅ​៥៩​ខែ ត្រូវ​ផ្តល់​គ្រាប់​ថ្នាំ​ជីវជាតិ A បន្ថែម​២​ដង​ក្នុង​១​ឆ្នាំ

-​ផ្តល់​ថ្នាំ​បង្ការ​ដល់​កុមារ​ឱ្យ​បាន​គ្រប់មុខ ។ 

*​ចំណាំ ប្រភេទ​អាហារ​សម្បូរ​ជីវជាតិ A មាន​ដូច​ជា​៖

-​ទឹកដោះ​ម្តាយ​ដំបូង 

-​ប្រភេទ​សាច់​មាន​៖ សាច់សត្វ ថ្លើម ត្រី មាន់ ផ្នែក​ក្រហម​នៃ​ស៊ុត ត្រី​រ៉ស់ ត្រី​ឆ្លាំង ត្រី​ប្រា​…

-​បន្លែ​-​ផ្លែ​ឈើ​ដែល​មាន​ពណ៌​លឿងទុំ ដូច​ជា​ការ៉ុត ដំ​ទ្បូ​ង​ជ្វា​ពណ៌​លឿង ល្ពៅ ប៉េង​បោ​៉ះ ស្វាយ​ទុំ ល្ហុង​ទុំ សេ​ដា​ទុំ​…​។

-​បន្លែ​ដូច​ជា​៖ ស្ពៃ ស្លឹក​បាស ម្រុម ត្រកួន ស្លឹក​ងប់ ផ្ទី ត្រួយ​ល្ពៅ​…

អាហារ​ទាំងនេះ សុទ្ធតែ​សម្បូរ​ជីវជាតិ A ដែល​មាន​សារ​ប្រយោជន៍​យ៉ាង​ពិសេស​ជួយ​ទ្រទ្រង់​រាង​កាយ​មនុស្ស​ឱ្យ​មាន​សុខភាព​ល្អ បញ្ញា​ឆ្លាត​វៃ និង​មាន​ថាមពល​ខ្លាំងក្លា ៕