ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កា.ប់​សម្លា.ប់​តាយាយ និងឪពុកមាយ៉ាងព្រៃ​ផ្សៃ​​​ ដោយ​​សារខឹងរឿង​សុំ​លុយ​ទិញ​ស្រាផឹក​មិន​បាន​​

9 ឆ្នាំ មុន

ខេត្តព្រះវិហារ ៖ តា​យាយ​​ និង​​​​​ឪពុកមា ត្រូវ​​​ក្មួយ​​ប្រុសចិត្ត​តិរច្ឆានយកពូថៅកា.ប់​យ៉ាងព្រៃ.ផ្សៃ​បំផុត បណ្តាល​​ឱ្យ​ស្លា.ប់​ក្នុង​ថ្លុកឈាម​​ទាំង៣នាក់​ ដោយ​​គ្រាន់​​​តែ​ជម្លោះគ្នាតិចតួចរឿងសុំ​លុយ​ទិញ​ស្រា​​ផឹក​​មិន​​បាន ។

ខេត្តព្រះវិហារ ៖ តា​យាយ​​ និង​​​​​ឪពុកមា ត្រូវ​​​ក្មួយ​​ប្រុសចិត្ត​តិរច្ឆានយកពូថៅកាប់​យ៉ាងព្រៃផ្សៃ​បំផុត បណ្តាល​​ឱ្យ​ស្លាប់​ក្នុង​ថ្លុកឈាម​​ទាំង៣នាក់​ ដោយ​​គ្រាន់​​​តែ​ជម្លោះគ្នាតិចតួចរឿងសុំ​លុយ​ទិញ​ស្រា​​ផឹក​​មិន​​បាន ។

​​​ហេតុ​ការណ៍​ខាងលើ​នេះ កើតឡើង​កាលពី​​វេលា​ម៉ោង​៤ និង​៤០នាទី​ព្រឹក​ថ្ងៃ​ទី​១៤ កញ្ញា ២០១៤ ​ស្ថិត​នៅក្នុង​ភូមិ​ម៉ឺន​រាជ ឃុំ​ខ្យង ស្រុក​​ជ័យ​​សែន ខេត្ត​ព្រះ​វិហារ ។

ប្រភពបានឱ្យ​ដឹងថា ​ជន​រងគ្រោះ​ទាំង៣ខាងលើ ១-​ឈ្មោះ​ចិន លឿង អាយុ​៦៦​ឆ្នាំ (តា) ២-​ឈ្មោះ​ខឹង អឹម ភេទស្រី អាយុ​៧៣​ឆ្នាំ (យាយ) និង​៣-​ឈ្មោះ​ចិន តេម អាយុ​៣៧​ឆ្នាំ (ឪពុកមា) ។ ទាំង៣នាក់​មានទីលំនៅ​ក្នុង​ភូមិ​កើតហេតុខាងលើ ​រីឯឃាតករ​ឈ្មោះ​វុធ ធឿន អាយុ​២៤​ឆ្នាំ មានទីលំនៅ​ក្បែរ​ផ្ទះ​កើតហេតុខាងលើ ត្រូវ​សមត្ថកិច្ច​បញ្ជូនទៅកាន់​បញ្ជា​ការដ្ឋាន​កង​រាជ​អាវុធហត្ថខេត្ត​ ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅសាលា​ដំបូង​​ ។​

ប្រភពបន្តថា ក្នុង​ហេតុការណ៍កាប់​សម្លាប់នេះ ត្រូវប្រជាពលរដ្ឋ​លើកគ្នា​មួយភូមិ​ប្រដាប់​ដោយកាំបិត ចំពាមកៅស៊ូ និងដំបង​ព័ទ្ធ​ចាប់​ជន​សង្ស័យ​ដើម្បីកាត់ទោស​ប្រហារ​ជីវិត​ ព្រោះ​ពួកគេ​មានការ​ខឹងសម្បារយ៉ាងខ្លាំង​ចំពោះ​ទង្វើ​យ៉ាងសាហាវឃោរឃៅ​របស់​ជន​ដៃដល់នេះ តែត្រូវកម្លាំងកង​រាជអាវុធហត្ថ​ចុះ​ទៅ​ដល់​ទាន់ ហើយក៏ចាប់​ជន​ដៃដល់តែម្តង ។

តាម​ចម្លើយ​​​​សារភាពរបស់​ឃាតករនោះ​បានឱ្យ​ដឹងថា កាលពី​១០​ថ្ងៃមុននេះ ខ្លួន​បាន​សុំ​លុយ​​តា​យា (ជនរងគ្រោះ) ១ពាន់​រៀល ដើម្បីទៅទិញ​ផឹក​ស្រា​ផឹ តែសុំមិនបានក៏បម្រុងនឹងសម្លាប់ចោល​តាំងពី​ថ្ងៃនោះមកម្ល៉េះ ។ លុះ​មក​ដល់​ទៀបភ្លឺ​ថ្ងៃកើតហេតុខាងលើ ខ្លួនបាន​ឡើងទៅលើ​ខ្ទម​របស់​តាយាយ និង​ឪពុកមា ក៏ទាញ​ពូថៅ​កាប់​ទៅលើឪពុកមា​៣ពូថៅស្លាប់​ភ្លាមៗ បន្ទាប់មក​ក៏កាប់​យាយ​តា​ស្លាប់​បន្តទៀត រួចខ្លួន​​រត់ឡើង​ទៅលើ​ផ្ទះ​ក្បែរខ្ទម​កើតហេតុ​ចាក់សោ​ទ្វារ​ ដើម្បីលាក់ខ្លួន ។

​ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព