ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សេដ្ឋី​ទី​៤​ម្ចាស់​ទឹក​ប្រាក់​១០០​លាន​រៀល​របស់​ទឹក​ដោះ​គោ​ឆៅ​ខ្លា​ឃ្មុំ

9 ឆ្នាំ មុន

ខេត្តតាកែវ ៖ សេដ្ឋី​ថ្មី​ទី​៤​នៃ​កម្មវិធី​ផ្សងសំណាង​ជាមួយ​ទឹកដោះគោឆៅ​ខ្លាឃ្មុំ ៥​ខែ ៥០០​លាន​រៀល ត្រូវ​បាន​ក្រុមហ៊ុន​គៀង​ហ៊ួ​ត ដែល​នាំ​ចូល​ផ្តាច់មុខ​ផលិតផល​ទឹកដោះ​គោឆៅ​ខ្លាឃ្មុំ​ពី​ក្រុមហ៊ុន F&N នាំ​យក​ទឹកប្រាក់​ចំនួន​១០០​លាន​រៀល ទៅ​ប្រគល់​ជូន​កាលពី​ព្រឹក​ថ្ងៃ​ទី​១១ ខែកញ្ញា ឆ្នាំ​២០១៤ នេះ ។

ខេត្តតាកែវ ៖ សេដ្ឋី​ថ្មី​ទី​៤​នៃ​កម្មវិធី​ផ្សងសំណាង​ជាមួយ​ទឹកដោះគោឆៅ​ខ្លាឃ្មុំ ៥​ខែ ៥០០​លាន​រៀល ត្រូវ​បាន​ក្រុមហ៊ុន​គៀង​ហ៊ួ​ត ដែល​នាំ​ចូល​ផ្តាច់មុខ​ផលិតផល​ទឹកដោះ​គោឆៅ​ខ្លាឃ្មុំ​ពី​ក្រុមហ៊ុន F&N នាំ​យក​ទឹកប្រាក់​ចំនួន​១០០​លាន​រៀល ទៅ​ប្រគល់​ជូន​កាលពី​ព្រឹក​ថ្ងៃ​ទី​១១ ខែកញ្ញា ឆ្នាំ​២០១៤ នេះ ។ សេដ្ឋី​ថ្មី​ទី​៤ របស់​ទឹកដោះគោឆៅ​ខ្លាឃ្មុំ​ឈ្មោះ ជា ផា​ន់​ណា​រ៉ា ភេទ​ស្រី អាយុ​៤៥​ឆ្នាំ ទីលំនៅ​បច្ចុប្បន្ន​នៅ​ភូមិ​ពោធិ៍​ខ្វិត ឃុំ​ព្រះបាទ​ជាន់ជុំ ស្រុក​គី​រី​វង់ ខេត្តតាកែវ ។

អ្នកស្រី ជា ផា​ន់​ណា​រ៉ា បាន​និយាយ​ថា ទីបំផុត​ក្តី​សង្ឃឹម​ក្នុង​ការ​ក្លាយ​ខ្លួន​ជា​សេដ្ឋី​ថ្មី​របស់​ទឹកដោះគោឆៅ​ខ្លាឃ្មុំ គឺ​បាន​ក្លាយជា​ការ​ពិត​ហើយ ។ គាត់​ត្រេកអរ​យ៉ាង​ខ្លាំង​បន្ទាប់​ពី​ឈ្នះ​ទឹកប្រាក់​១០០​លាន​រៀល​ពី​ការ​ផ្សងសំណាង​ជាមួយ​ទឹកដោះគោឆៅ​ខ្លាឃ្មុំ ៥​ខែ ៥០០​លាន​រៀល​។ ហើយ​ការ​ចូលរួម​ផ្សងសំណាង​នេះ​ពិតជា​គ្មាន​អ្វី​លំបាក​ឡើយ ដោយ​គាត់​គ្រាន់តែ​សន្សំ​សម្បក​កំប៉ុង​ទឹកដោះគោឆៅ​ខ្លាឃ្មុំ រួច​សរសេរ​ឈ្មោះ អាសយដ្ឋាន និង​លេខ​ទូរស័ព្ទ​ដោយ​ដៃ​ផ្ទាល់​ជាមួយ​ប៊ិក​ពណ៌​ខ្មៅ ឬ​ខៀវ រួច​យក​ទៅ​ដាក់​ហាង​ណា​ដែល​មាន​ប្រអប់​ធុង​ឆ្នោត​នៅ​ជិត​លោក​អ្នក​បំផុត ។

អ្នកស្រី ជា ផា​ន់​ណា​រ៉ា បន្ត​ថា គាត់​មិន​ត្រឹមតែ​មាន​តូប​កាហ្វេ​ដែល​ប្រើប្រាស់​ផលិតផល​ទឹកដោះគោឆៅ​ខ្លាឃ្មុំ​តែ​មួយ​មុខ​ទេ គឺ​គាត់​ក៏​ជា​អតិថិជន​ដែល​តែងតែ​ផឹក​ជា​រៀងរាល់ថ្ងៃ​ផង​ដែរ​។ គាត់​បន្ថែម​ទៀត​ថា ផលិតផល​ទឹកដោះគោឆៅ​ខ្លាឃ្មុំ គឺជា​ផលិតផល​ដែល​មានការ​គាំទ្រ​យ៉ាង​ខ្លាំង​ពី​សំណាក់​អតិថិជន ពីព្រោះ​ទឹកដោះគោឆៅ​ខ្លាឃ្មុំ​សម្បូរ​ទៅ​ដោយសារ​ជាតិ​ជា​ច្រើន​ដែល​ជួយ​រក្សា​សុខភាព​រាង​កាយ ក៏​ដូច​ជា​ជួយ​ឱ្យ​ឆ្អឹង​រឹង​មាំ និង​មានការ​លូតលាស់​បាន​ល្អ ។ អ្នកស្រី ជា ផា​ន់​ណា​រ៉ា ពិតជា​មាន​អារម្មណ៍​សប្បាយ​រីករាយ​ជា​ខ្លាំង នៅ​ពេល​មាន​ក្រុមការងារ​របស់​ទឹកដោះគោឆៅ​ខ្លាឃ្មុំ បាន​យក​ទឹកប្រាក់​ចំនួន​១០០​លាន​រៀល មក​ប្រគល់​ជូន​គាត់​ដល់​គេហដ្ឋាន​ដូច​សេដ្ឋី​មុន​ៗ​បែប​នេះ ។

អ្នកស្រី ជា ផា​ន់​ណា​រ៉ា ក៏​បាន​ផ្តាំផ្ញើ​ដល់​អតិថិជន​ទឹកដោះគោឆៅ​ខ្លាឃ្មុំ​ទាំងអស់​គ្នា​ថា នៅ​សល់​១០០​លាន​រៀល​សម្រាប់​សេដ្ឋី​ថ្មី​ចុង​ក្រោយ​មួយ​រូប​ផ្សេង​ទៀត ដូច្នេះ​បន្ទាប់​ពី​ផឹក​ទឹកដោះគោឆៅ​ខ្លាឃ្មុំ​ហើយ សូមកុំ​បោះ​សម្បក​កំប៉ុង​ចោល​ទៅ​ណា ចូរ​អ្នកចូលរួម​ផ្សងសំណាង​ជាមួយ​ទឹកដោះគោឆៅ​ខ្លាឃ្មុំ ៥​ខែ ៥០០​លាន​រៀល ព្រោះ​សេដ្ឋី​ថ្មី​អាច​ជា​រូប​អ្នក ៕