ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​សន្តិ​សុខ​ដាក់​ថ្នាំ​សណ្តំ​សន្តិ​សុខ​ដូច​គ្នា​លួច​ខោ​ជាង​២​ម៉ឺន​ តម្លៃ​ជិត​១​លាន​ដុល្លារ​

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សន្តិសុខ E P S យាម​នៅ​រោងចក្រ​រ៉ូ​ស៊ី​ង​ហ្គា​មេន​៦​នាក់ ត្រូវ​បាន​ក្រុម​សន្តិសុខ​ដូច​គ្នា​៤​នាក់ ដាក់​ថ្នាំ​បំពុល​តាម​រយៈ​កាហ្វេ​ទឹកដោះគោ​បណ្តាល​ឱ្យ​ដេក​សន្លប់​ស្តូក ស្តឹង ហើយ​ក្រុម​សន្តិសុខ​ជា​ចោរ​នោះ​បាន​យក​រថយន្ត​ចូល​ដឹក​ខោ​ចេញពី​ក្នុង​រោងចក្រ​អស់​២៥.០០០​ខោ ដែល​គិត​ជា​ទឹកប្រាក់​អស់​ប្រមាណ​ជិត​១​លាន​ដុល្លារ និង​គេចខ្លួន​ដោយ​សុវត្ថិភាព ។

រាជធានី​ភ្នំពេញ ៖ សន្តិសុខ E P S យាម​នៅ​រោងចក្រ​រ៉ូ​ស៊ី​ង​ហ្គា​មេន​៦​នាក់ ត្រូវ​បាន​ក្រុម​សន្តិសុខ​ដូច​គ្នា​៤​នាក់ ដាក់​ថ្នាំ​បំពុល​តាម​រយៈ​កាហ្វេ​ទឹកដោះគោ​បណ្តាល​ឱ្យ​ដេក​សន្លប់​ស្តូក ស្តឹង ហើយ​ក្រុម​សន្តិសុខ​ជា​ចោរ​នោះ​បាន​យក​រថយន្ត​ចូល​ដឹក​ខោ​ចេញពី​ក្នុង​រោងចក្រ​អស់​២៥.០០០​ខោ ដែល​គិត​ជា​ទឹកប្រាក់​អស់​ប្រមាណ​ជិត​១​លាន​ដុល្លារ និង​គេចខ្លួន​ដោយ​សុវត្ថិភាព ។

ហេតុការណ៍​នេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​២​និង​៤០​នាទី​រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី​១៣ កញ្ញា នៅ​ក្នុង​រោងចក្រ មាន​ទីតាំង​ស្ថិត​ក្នុងភូមិ​ទួល​សង្កែ សង្កាត់​ទួល​សង្កែ ខណ្ឌ​ប្ញ​ស្សី​កែវ ហើយ​សន្តិសុខ​រង​គ្រោះ​៦​នាក់​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ឯកជន ។ ជន​ដៃដល់​ដែល​ដាក់​ថ្នាំ​បំពុល​សន្តិសុខ​គ្នា​ឯង​នោះ​ត្រូវ​សមត្ថកិច្ច​ឱ្យ​ដឹង​ថា ១-​ឈ្មោះ​អ៊ុ​ង រ​ដ្ឋា ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ២-​ឈ្មោះ មាស សា​គុណ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ៣-​ឈ្មោះ សេង សុ​ឃ​ន ភេទ​ប្រុស អាយុ​២០​ឆ្នាំ និង​៤-​ឈ្មោះ ប៉ែន ឡុ​ង ភេទ​ប្រុស អាយុ​៣០​ឆ្នាំ​។​ចំណែក​សន្តិសុខ​រង​គ្រោះ ១-​ឈ្មោះ​ខា ចាន់​ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ២-​ឈ្មោះ ដូង លឹ​ម ភេទ​ស្រី អាយុ​៥៤​ឆ្នាំ ៣-​ឈ្មោះ​ភិន រិ​ទ្ធី ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ៤-​ឈ្មោះ រុន រស្មី ភេទ​ប្រុស​អាយុ​២០​ឆ្នាំ ៥-​ឈ្មោះ ងូ​យ សុ​ភារៈ ភេទ​ប្រុស អាយុ​២១​ឆ្នាំ និង​៦-​ឈ្មោះ តា​យ ខេមរា ភេទ​ប្រុស ។

បើ​តាម​ប្រធាន​រដ្ឋបាល​ឱ្យ​ដឹង​ថា សន្តិសុខ​យាម​រោងចក្រ​រ៉ូ​ស៊ី​ង​ទាំង​៦​នាក់ ត្រូវ​សន្តិសុខ​ដូច​គ្នា​៤​នាក់ រៀបចំ​គម្រោង​ដាក់​ថ្នាំ​បំពុល​តាម​រយៈ​ការ​ហូប​កាហ្វេ​ទឹកដោះគោ ហើយ​បាន​ធ្វើ​សកម្មភាព​យក​រថយន្ត​២​គ្រឿង​មក​ដឹក​ខោ​ដែល​ជា​ផលិតផល​សម្រេច​អស់​ចំនួន​២៥.០០០​ខោ​។ ហើយ​ខោ​ដែល​ក្រុម​ចោរលួច​យក​ទៅ​នោះ លក់​ចេញ​នៅ​ទីផ្សារ​អឺរ៉ុប ក្នុង​ខោ​១​តម្លៃ​៣០​ដុល្លារ ដូច្នេះ​ខោ​ទាំង​អស់នេះ​សរុប​ជា​ប្រាក់​ជិត​១​លាន​ដុល្លារ ។ តាម​ព័ត៌មាន​ឱ្យ​ដឹង​ថា នៅ​ក្នុង​រោងចក្រ​មាន​សន្តិសុខ​១២​នាក់​យាម នៅ​វេលា​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៣ កញ្ញា សន្តិសុខ ឈ្មោះ​មាស សា​គុណ បានឱ្យ​ឈ្មោះ​សូ សុ​ជាតិ ទៅ​សុំ​ប្រធាន​តំបន់​ឈ្មោះ ម៉ូ​ច សំបូរ ដើម្បី​ចេញ​ទៅ​ទិញ​កាហ្វេ​ទឹកដោះគោ តែ​ប្រធាន​តំបន់​មិន​ឱ្យទៅ​ទេ ។

ក្រោយមក​សន្តិសុខ​ឈ្មោះ សូ សុ​ជាតិ ក៏​បាន​ទៅ​ដេក ហើយ​ប្រធាន​តំបន់​ក៏​បាន​ចេញពី​រោងចក្រ​ទៅ​បាត់ ។ លុះ​នៅ​វេលា​ម៉ោង​២​និង​៤០​នាទី​រំលង​អធ្រាត្រ សន្តិសុខ​ឈ្មោះ​សូ សុ​ជាតិ បាន​ក្រោកពីដំណេក ស្រាប់តែ​ឃើញ​សន្តិសុខ​ដែល​ប្រចាំការ​នៅ​ប៉ុស្តិ៍​ដេក​សន្លប់​ស្តូកស្តឹង និង​បាន​ទៅ​មើល​សន្តិសុខ​ដែល​យាម​នៅ​គោលដៅ​ខាងក្នុង​ផ្សេង​ៗ​ទៀត​ក៏​ឃើញ​ត្រូវ​ថ្នាំពុល​ដែរ ក៏​ប្រញាប់​រាយការណ៍​ប្រាប់​រដ្ឋបាល ទើប​មានការ​ភ្ញាក់ផ្អើល ។ ក្រុម​ចោរ​អាច​មាន​បក្សពួក​ផ្សេង​ទៀត ដែល​នៅ​ខាងក្រៅ​ជា​អ្នកទិញ​កាហ្វេ​ទឹកដោះគោ​ឱ្យ និង​ដាក់​ថ្នាំ​បំពុល​ពេល​ធ្វើ​សកម្មភាព​លួច​បាន​សម្រេច​ក៏​នាំ​គ្នា​គេចខ្លួន​បាត់​អស់ ។

នៅ​ព្រឹក​នោះ​សមត្ថកិច្ច និង​ខាង​រោងចក្រ​ក៏​បាន​ចុះ​ទៅ​ត្រួតពិនិត្យ​កន្លែង​ដាក់​ខោ ដែល​ត្រៀម​នឹង​រៀបចំ​ដាក់​កុងតឺន័រ​ត្រូវ​បាន​ក្រុម​ចោរ​ដែល​គេ​អះអាង​ថា ជា​សន្តិសុខ​ដឹក​ចេញ​តាម​រថយន្ត​ចំនួន​២​គ្រឿង​អស់​ខោ​ចំនួន​២៥.០០០​ខោ គេច​បាត់ ។ គួរ​បញ្ជាក់​ថា កន្លង​មក​រោងចក្រ​រ៉ូ​ស៊ី​ង​នេះ​ត្រូវ​ចោរ​ឡើង​គាស់​ដំបូល​លួច​យក​ខោអាវ​ជា​បន្តបន្ទាប់​ធ្វើ​ឱ្យ​ថៅកែ​ខាតបង់​រាប់​ម៉ឺន​ដុល្លារ ហើយ​លើក​នេះ​សន្តិសុខ​ដាក់​ថ្នាំ​សណ្តំ​សន្តិសុខ​គ្នា​ឯង​លួច​យក​ខោ​ដែល​មាន​តម្លៃ​ជិត​១​លាន​ដុល្លារ​ទៀត ៕