ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចតេជោ ​ហ៊ុន សែន ​ដឹកនំា​គណៈប្រតិភូ​ទៅចូលរួម​ពិព័រណ៍អាស៊ាន-ចិន​លើកទី១១ ​នៅប្រទេសចិន

9 ឆ្នាំ មុន

រាជធានីភ្នំពេញ​ ​៖ ​សម្តេច​​អគ្គមហាសេនាបតីតេជោ ​​ហ៊ុន សែន ​​នាយករដ្ឋមន្រ្តី​​នៃព្រះរាជាណាចក្រ​​កម្ពុជា​ ​ដឹកនំាគណៈប្រតិភូ​អញ្ជើញទៅ​ចូលរួម​ពិព័រណ៍អាស៊ាន-ចិន​​លើកទី១១​ ​នៅទីក្រុងណាននីង​ ​ខេត្តក្វាងស៊ី​ ​​នៃសាធារណរដ្ឋ​​ប្រជាមានិត​ចិន ។

គណៈប្រតិភូ​​អមដំណើរ​​សម្តេចតេជោ​ ​នៅព្រឹកថ្ងៃទី១៥ ​​កញ្ញា ២០១៤​ ​មានលោកទេសរដ្ឋមន្រ្តី ​​ស៊ុន ចាន់ថុល​ ​រដ្ឋមន្រ្តីក្រសួង​ពាណិជ្ជកម្ម​ ​និង ​​សមាជិក​ដទៃទៀត​​នៃរាជរដ្ឋាភិបាល​​អាណត្តិទី៥ ។

បើតាមសេចក្តីជូន​​ព័ត៌មាន​​របស់ក្រសួងការបរទេស​​និងសហប្រតិបត្តិការ​​អន្តរជាតិ​​បានបញ្ជាក់ឲ្យដឹងដែរថា ​​ក្នុងឱកាសដំណើរ​ទស្សនកិច្ច​​ដែលធ្វើឡើង​​តាមការអញ្ជើញ​​របស់រដ្ឋាភិបាល​ចិននេះដែរ ​​សម្តេចតេជោ ​​ហ៊ុន សែន​​ នឹងទទួល​​ជួប​សម្តែង​ការគួរសម​​ជាមួយលោក​ ​ចាង កាវលី ​​(Zhang Gaoli ) ​​ឧបនាយករដ្ឋមន្រ្តី​​ និងជាសមាជិក​គណៈកម្មការ​អចិន្រ្តៃយ៍​​នៃការិយាល័យ​​នយោបាយ​​នៃបក្ស​កុម្មុយនីស្ត​ចិន ៕