ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្លន់​សម្លា.ប់​ថៅ​កែ​ស្រី​ កម្មករ​២​នាក់​វាយ​ និង​អារ.កសម្លា.ប់​រួច​យកសព​ទម្លាក់​ក្នុង​អណ្តូង​ទឹក​

9 ឆ្នាំ មុន

ខេត្តកំពង់ចាម ៖ ស្ត្រី​ម្នាក់​ឈ្មោះ ថៃ ហួយ អាយុ​៥២​ឆ្នាំ មាន​ទីលំនៅ​ក្នុង​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ត្រូវ​បាន​កម្មករ​របស់​ខ្លួន​ចំនួន​២​នាក់​ព្រួត​វាយ និង​អា​រក​សម្លា.ប់​យ៉ាង​សាហា.វព្រៃ.ផ្សៃ រួច​សែង​សព​ទម្លាក់​ចូល​ក្នុង​អណ្តូងទឹក​ដែល​មាន​ជម្រៅ​ប្រមាណ​៨​ម៉ែត្រ ថែម​ទាំង​យក​ស័ង្កសី​គ្រប​ភស្តុ​តាង​មិន​ឱ្យ​គេ​ដឹង​គេ​ឃើញ​ទៀត​ផង ។

ខេត្តកំពង់ចាម ៖ ស្ត្រី​ម្នាក់​ឈ្មោះ ថៃ ហួយ អាយុ​៥២​ឆ្នាំ មាន​ទីលំនៅ​ក្នុង​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ត្រូវ​បាន​កម្មករ​របស់​ខ្លួន​ចំនួន​២​នាក់​ព្រួត​វាយ និង​អា​រក​សម្លាប់​យ៉ាង​សាហាវព្រៃផ្សៃ រួច​សែង​សព​ទម្លាក់​ចូល​ក្នុង​អណ្តូងទឹក​ដែល​មាន​ជម្រៅ​ប្រមាណ​៨​ម៉ែត្រ ថែម​ទាំង​យក​ស័ង្កសី​គ្រប​ភស្តុ​តាង​មិន​ឱ្យ​គេ​ដឹង​គេ​ឃើញ​ទៀត​ផង ។ នេះ​ជា​សកម្មភាព​ប្លន់​យក​ប្រាក់​អស់​ចំនួន​១.៥០០​ដុល្លារ និង​ម៉ូតូ​គុប​១​គ្រឿង ។

តាម​ការ​ស្រាវជ្រាវ​ព័ត៌មាន ហេតុការណ៍​នេះ​កើតឡើង​តាំងពី​ថ្ងៃ​ទី​១១ ខែកញ្ញា​ម្ល៉េះ បុ​៉​ន្តែ​សព​ទើបត្រូវ​បាន​គេ​ប្រទះ​ឃើញ​នៅ​វេលា​ម៉ោង​១២​និង​៣០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៤ កញ្ញា ក្នុង​ចម្ការ​ស្វាយចន្ទី​មួយ​កន្លែង ស្ថិត​នៅ​ភូមិ​ស្រម៉ ឃុំ​ស្រម៉ ស្រុក​ជើងព្រៃ ដែល​មាន​ចម្ងាយ​ពី​ផ្លូវជាតិ​លេខ​៦ ប្រហែល​ជាង​៤​គីឡូម៉ែត្រ ។
លោក​អនុសេនីយ៍ឯក ជឹ​ម សុផល អធិការរង​នគរបាល​ស្រុក​ជើងព្រៃ ឱ្យ​ដឹង​ថា ម្ចាស់​អាហារ​ដ្ឋា​ន​មាន​លាភ​៩៩ បាន​ជិះ​រថយន្ត​កាត់​ចម្ការ​ស្វាយចន្ទី​របស់​ក្មួយ​ស្រី​គាត់ គឺ​អ្នកស្រី ថៃ ហួយ នៅ​វេលា​ម៉ោង​៧​យប់​ថ្ងៃ​ទី​១៣ កញ្ញា ឃើញ​ទ្វាររបង​ដែក​ខាង​មុខ​ចំហ​ខុស​ប្លែក​ពី​ធម្មតា ហើយ​មិនឃើញ​មាន​មនុស្ស​ណា​ម្នាក់​នៅ ព្រមទាំង​ឃើញ​ទ្វារ​ដែក​ឡៅតឿ​មាន​ស្នាម​កាប់​ដាច់​ល្មម​នឹង​មនុស្ស​ចូល​បាន ។

លោក​អធិការរង​បន្ត​ថា ភ្លាម​ៗ​នោះ​ម្ចាស់​ភោជនីយដ្ឋាន​ជា​ឪពុកមា ក៏​បាន​ទូរស័ព្ទ​រាយការណ៍​ជា​បន្ទាន់​មក​លោក​វរសេនីយ៍ទោ ហេង វុ​ទ្ធី អធិការ​នគរបាល​ស្រុក​ជើងព្រៃ ដើម្បី​សុំ​កម្លាំង​ចុះ​មក​អន្តរាគមន៍​តាម​រក​ក្មួយ​ស្រី​របស់​គាត់ ព្រោះ​សង្ស័យ​ថា​អាច​មាន​គ្រោះថ្នាក់ ។ នា​យប់​ថ្ងៃ​ទី​១៣ កញ្ញា សមត្ថកិច្ច និង​ប្រជាពលរដ្ឋ​ជា​ច្រើន​នាក់​ប្រដាប់​ដោយ​ពិល​បញ្ចាំង​បាន​ដើរ​ស្រែកហៅរ​កតាម​ព្រៃ​ចម្ការ​ស្វាយចន្ទី​អស់​ជា​ច្រើន​ម៉ោង បុ​៉​ន្តែ​មិនឃើញ​មនុស្ស​ណា​ម្នាក់ សូ​ម្បី​តែ​កម្មករ​នៅ​ជាមួយ​ចំនួន​២​នាក់​ក៏​បាត់​ដែរ​។ ចំណែក​អណ្តូងទឹក​នៅ​ចំហៀង​ផ្ទះថ្ម ពេល​បញ្ចាំង​ភ្លើង​ពិល​ចូល​ទៅ​មិនឃើញ​មាន​អ្វី​ឡើយ​។ បន្ទាប់​មក​ក៏​នាំ​គ្នា​មក​រង់ចាំ​នៅ​អាហារ​ដ្ឋា​ន​មាន​លាភ​៩៩ ដែល​នៅ​ជាប់​ផ្លូវជាតិ​លេខ​៦វិញ ។

រហូត​ដល់​កណ្តាលអធ្រាត្រ លោក​ជា ហុង អាយុ​៥០​ឆ្នាំ ត្រូវជា​ប្តី រួម​នឹង​កូន​២​នាក់ ក៏​បាន​មក​ដល់ ហើយ​នាំ​គ្នា​ធ្វើ​ដំណើរ​ចូល​ទៅ​ក្នុង​ចម្ការ​ស្វាយចន្ទី​នោះ​តាម​រក​ម្តងទៀត ។ លុះ​នៅ​វេលា​ម៉ោង​១២​និង​៣០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៤ កញ្ញា សាច់ញាតិ​ជន​រង​គ្រោះ និង​សមត្ថកិច្ច​ជា​ច្រើន​នាក់​ដឹកនាំ​ដោយ​លោក​អធិការ​នគរបាល​ស្រុក បាន​បញ្ចាំង​ភ្លើង​ពិល​ចូល​ក្នុង​អណ្តូងទឹក​នោះ​ម្តងទៀត ស្រាប់តែ​ប្រទះ​ឃើញ​ដៃ​សព និង​មុខ ព្រមទាំង​ស្បែកជើង​អណ្តែត ក៏​ទៅរ​កតា​អាចារ្យ និង​អ្នក​ចុះ​អណ្តូង​មក​ស្រង់​យក​សព​ឡើង​លើគោក ។ បន្ទាប់​ពី​ស្រង់​សព​ចេញពី​ក្នុង​អណ្តូង​ទាំង​យប់​មក​ពិនិត្យ​ឃើញ​មាន​ស្នាម​អា​រក​មានមុខ​កាត់​២​សង់ទីម៉ែត្រ និង​បណ្តោយ​រយះ​១​តឹក​កន្លះ ដាច់​ដល់​បំពង់ខ្យល់ និង​ជាំ​ច្រមុះ ។ សព​ពាក់​អាវដៃវែង​ក្រឡា​ការ៉ូ ។ អណ្តូង​មាន​ជម្រៅ​៨​ម៉ែត្រ មានទឹក​ជម្រៅ​០,៧០​ម៉ែត្រ ។ សមត្ថកិច្ច​អះអាង​ថា ជន​រង​គ្រោះ​ត្រូវ​ឃាតករ​សម្លាប់​តាំង​តែ​ពី​ថ្ងៃ​ទី​១១ កញ្ញា ម្ល៉េះ ។

តាម​រយៈ​ការ​ត្រួតពិនិត្យ​នៅ​លើ​បន្ទប់​ឡៅតឿ ឃើញ​មាន​បាត់​លុយ​អស់​ចំនួន​១.៥០០​ដុល្លារ និង​ម៉ូតូ​គុប​១​គ្រឿង ។ ចំណែក​លុយ​១.០០០​ដុល្លារ​ទៀត​ដាក់​នៅ​ក្នុង​អាំង​ប៉ាវ ចោរ​រក​មិនឃើញ ។ ចំពោះ​ទ​ង្វើ​ប្លន់​សម្លាប់​ថៅកែ​ស្រី​នេះ ត្រូវ​បាន​គេ​សង្ស័យ​ទៅ​លើ​កម្មករ​ប្រុស​ចំនួន​២​នាក់​ដែល​នៅ​ជាមួយ ហើយ​ក៏​បាត់​ខ្លួន ។ សមត្ថកិច្ច​បាន​តាម​ឡោម​​ព័ទ្ធ​ទាំង​យប់​ដើម្បី​ចាប់ខ្លួន​កម្មករ​ទាំង​២​នាក់​នោះ​ដែល​នៅ​ក្នុងស្រុក​ជើងព្រៃ​នេះ​ដែរ បុ​៉​ន្តែ​មិនឃើញ​ស្រមោល​កម្មករ​ទាំងនោះ​នៅផ្ទះ​ទេ ។ ស្ត្រី​ចំណាស់​ឈ្មោះ ជួប នាង អាយុ​៦០​ឆ្នាំ ដែល​ជា​ភរិយា​ម្ចាស់​ភោជនីយដ្ឋាន​មាន​លាភ​៩៩ ប្រាប់​ឱ្យ​ដឹង​ថា នៅ​យប់​ថ្ងៃ​ទី​១៣ កញ្ញា រូប​គាត់​និង​ប្តី​បាន​ជិះ​រថយន្ត​ចេញពី​ហាង​លក់ដូរ​ដើម្បី​ទៅ​មើល​ចម្ការ​របស់​គាត់ នៅ​ខាងក្រោយ​ហាង ។ លុះ​ពេល​ជិះ​ត្រឡប់​មក​វិញ​កាត់មុខ​ផ្ទះ​របស់​ក្មួយ​ស្រី​ឈ្មោះ ថៃ ហួយ ឃើញ​ទ្វារ​ចំហ​ខាង​មុខ ក៏​មានការ​សង្ស័យ​ចុះ​ទៅ​មើល​មិន​មាន​មនុស្ស​ណា​ម្នាក់​នៅ​ក្នុងផ្ទះ​ទេ ដំបូង​គាត់​នឹក​ស្មាន​តែ​ក្មួយ​ស្រី និង​កម្មករ​ត្រូវ​ជន​ណា​ម្នាក់​ចាប់ចង​យក​ទៅ ។

គ្រានោះ​ប្តី​គាត់​ឃើញ​ទ្វារ​ដែក​ឡៅតឿ​ត្រូវ​គេ​កាត់ ក៏​សន្និដ្ឋាន​ថា ក្មួយ​ស្រី​ប្រាកដជា​ត្រូវ​គេ​សម្លាប់​មិន​ខាន ។ បន្ទាប់​មក​ក៏​ហៅ​កម្មករ​ប្រមាណ​ជិត​៣០​នាក់​ឱ្យ​នាំ​គ្នា​ដើរ​រក ជាមួយនឹង​សមត្ថកិច្ច បុ​៉​ន្តែ​រក​មិនឃើញ​សោះ​ក្នុង​ចម្ការ​ស្វាយចន្ទី សូ​ម្បី​តែ​ក្នុង​អណ្តូងទឹក ក៏​បាន​នាំ​គ្នា​បញ្ចាំង​ពិល​មើល​ដែរ បុ​៉​ន្តែ​មិនឃើញ​តាំងពី​ដំបូង ។
លោក​អនុសេនីយ៍ឯក ជឹ​ម សុផល បញ្ជាក់​ថា រហូត​មក​ដល់​វេលា​ម៉ោង​៣​រសៀល​ថ្ងៃ​ទី​១៤ កញ្ញា ជនសង្ស័យ​ជា​កម្មករ​ទាំង​២​នាក់​នោះ​មិន​ទាន់​ត្រូវ​បាន​ចាប់ខ្លួន​នៅឡើយ​ទេ ។ ជាមួយ​នោះ​ដែរ លោក​ឧត្តមសេនីយ៍ត្រី បែន រ័​ត្ន ស្នងការ​នគរបាល​ខេត្ត កំពុង​តែ​ឱ្យ​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​តាម​ប្រមាញ់​ឃាតករ​ដ៏​សាហាវ​ទាំង​២​នាក់​នោះ​ឱ្យ​ខាង​តែ​បាន ៕