ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​ផ្គើន​លោក​ខាងលិច​ប្រកាស​ពី​ការ​កាត់​ក្បាល​ចំណាប់ខ្មាំង​ជនជាតិ​អង់គ្លេស​លោក DAVID HAINES

9 ឆ្នាំ មុន

ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​ក្នុង​វី​ដេ​អូ​មួយ​បាន​ប្រកាស​ពី​ការ​ប្រហារជីវិត​ពលករ​មនុស្សធម៌​ជនជាតិ​អង់គ្លេស​ម្នាក់​លោក DAVID HAINES ។

នេះ​ជា​ការ​ផ្គើន​ចំពោះ​ពួក​លោក​ខាងលិច ក្រោយ​ពី​ប្រកាស​ធ្វើសង្គ្រាម​ប្រឆាំង​ក្រុម​នោះ​ទាំង​នៅ​អីុរ៉ា​ក់​ទាំង​នៅ​ស៊ី​រី​មក ។

ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​ក្នុង​វី​ដេ​អូ​មួយ​បាន​ប្រកាស​ពី​ការ​ប្រហារជីវិត​ពលករ​មនុស្សធម៌​ជនជាតិ​អង់គ្លេស​ម្នាក់​លោក DAVID HAINES ។

នេះ​ជា​ការ​ផ្គើន​ចំពោះ​ពួក​លោក​ខាងលិច ក្រោយ​ពី​ប្រកាស​ធ្វើសង្គ្រាម​ប្រឆាំង​ក្រុម​នោះ​ទាំង​នៅ​អីុរ៉ា​ក់​ទាំង​នៅ​ស៊ី​រី​មក ។

ក្នុង​វី​ដេ​អូ​មួយ​ផ្សាយ​តាម​អី​ុ​ន​ធើ​រ​ណេ​ត អ៊ិ​ស្លា​ម កាលពី​ថ្ងៃ​ទី​១៣ កញ្ញា ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​និយាយ​ថា ការ​កាត់​ក្បាល​បុរស​អង់គ្លេស​នោះ ជា​ការ​សង​សឹង​ចំពោះ​ការ​ចូលរួម​របស់​អង់គ្លេស​ក្នុង​ក្រុមចម្រុះ​ប្រឆាំង​ក្រុម​គេ ។

យោង​តាម​វី​ដេ​អូ​នេះ ជន​រង​គ្រោះ​ត្រូវ​ចាប់បង្ខំ​ឱ្យ​អាន​សុន្ទរកថា​មួយ មុន​ពេល​ប្រហារជីវិត ។ នាយក​រដ្ឋមន្ត្រី​អង់គ្លេស លោក ដា​វី​ដ កា​មេ​រ៉ូ​ន នា​ថ្ងៃ​ទី​១៤ កញ្ញា បាន​បរិហារ​អំពើ​នោះ​ថា ជា​អំពើ​សាហាវយង់ឃ្នង​បំផុត ហើយ​សន្យា​តាម​ប្រមាញ់​ពួក​ឃាតករ ។

ក្នុង​សេចក្តី​ប្រកាស​មួយ លោក​ដា​វី​ដ កា​មី​រ៉ូ​ន ថ្លែង​ថា វា​ជា​ការ​សម្លាប់​មនុស្ស​យ៉ាង​សាហាវយង់ឃ្នង​បំផុត ។ យើង​នឹង​ធ្វើ​អ្វី​គ្រប់យ៉ាង​តាម​ដែល​យើង​អាច​ធ្វើ​ទៅ​បាន ដើម្បី​តាម​ប្រមាញ់​ពួក​ឃាតករ ។

ចំណែក​ប្រធានាធិបតី​អា​មេ​រិ​ក លោក បា​រ៉ា​ក់ អូ​បា​ម៉ា វិញ កាលពី​ថ្ងៃ​ទី​១៣ កញ្ញា បាន​សម្តែង​ពី​សាមគ្គីភាព​ជាមួយ​សម្ព័ន្ធមិត្ត​អង់គ្លេស​ក្រោយ​ការ​កាត់​ក្បាល​ចំណាប់ខ្មាំង លោក DAVID HAINES ដោយ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម ។ ក្នុង​សេចក្តី​ប្រកាស​មួយ​លោក អូ​បា​មា​៉ ថ្លែង​ថា សហរដ្ឋអាមេរិក​ថ្កោលទោស​យ៉ាង​ម៉ឺង​មា​៉​ត់​បំផុត​ចំពោះ​ការ​សម្លាប់​ជនជាតិ​អង់គ្លេស​នោះ​យ៉ាង​សាហាវព្រៃផ្សៃ ។ លោក​បន្ត​ថា សហរដ្ឋអាមេរិក​ឈរ​នៅ​ខាង​មិត្ត និង​សម្ព័ន្ធមិត្ត​យ៉ាង​ជិត​ស្និទ្ធ​របស់​យើង​ក្នុង​ពេល​មានទុក្ខ​ព្រួយ​ជាមួយ​ការ​ប្តេជ្ញា​ចិត្ត ។

មាន​ដើម​កំណើត​នៅ​ទីក្រុង PERTH តំបន់​អេកូ​ស លោក DAVID HAINES អាយុ​៤៤​ឆ្នាំ មានកូន​២​នាក់​ត្រូវ​ចាប់ពង្រត់​កាលពី​ខែមីនា ឆ្នាំ​២០១៣ នៅ​ប្រទេស​ស៊ី​រី ដែល​គាត់​ទៅ​ធ្វើការ​នៅ​ទីនោះ​សម្រាប់​អង្គការក្រៅរដ្ឋាភិបាល​បារាំង ACTED ។ គេ​បានឃើញ​រូប​លោក​តាម​វី​ដេ​អូ​ដែល​ថត​ពី​ឆាក​នៃ​ការ​កាត់​ក្បាល​អ្នកកាសែត​អា​មេ​រិ​ក លោក STEVEN SOTLOFF ចេញផ្សាយ​កាលពីដើម​ស​ប្តា​ហ៍​មុន ។ គ្រួសារ​លោក DAVID HAINES បាន​បញ្ជូន​សារ​មួយ​ដល់​ក្រុម​រដ្ឋ​អ៊ិ​ស្លា​មនា​ថ្ងៃ​ទី​១៣ កញ្ញា នោះ​ដែរ ដោយ​ស្នើ​ដល់​ពួក​ជី​ហា​ដ​និយម​ឱ្យធ្វើ​ការ​ប្រាស្រ័យ​ទាក់ទង​គ្នា ។

តាម​វី​ដេ​អូ​នេះ​វា​ជា​ការ​ប្រការ​ជីវិត​ដោយ​កាត់​ក្បាល​របស់​ជនជាតិ​លោក​ខាងលិច​ទី​៣ ដោយ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​រយៈពេល​តែ​១​ខែ​បន្ទាប់​ពី​ការ​កាត់​ក្បាល​អ្នកកាសែត​អា​មេ​រិ​ក​២​នាក់​ដែល​ចាប់​ជា​ចំណាប់ខ្មាំង​នៅ​ស៊ី​រី ។

ក្នុង​សារ​វី​ដេ​អូ​បញ្ជូន​ជា​ពិសេស​ដល់​ពួក​សម្ព័ន្ធមិត្ត​អា​មេ​រិ​ក ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​ពេល​នេះ​បាន​គំរាម​កាត់​ក្បាល​ចំណាប់ខ្មាំង​ជនជាតិ​អង់គ្លេស​ម្នាក់​ទៀត ។

សហគមន៍​អន្តរជាតិ​បច្ចុប្បន្ន​កំពុង​តែ​ស្វែងរក​យុទ្ធសាស្ត្រ​មួយ​ប្រឆាំង​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម ។ សន្និសីទ​អន្តរជាតិ ស្តី​ពី​សន្តិភាព និង​សន្តិសុខ​នៅ​អី​ុ​រ៉ា​ក់​ដែល​ត្រូវ​ប្រព្រឹត្ត​ទៅ​នា​ថ្ងៃ​ទី​១៥ កញ្ញា នៅ​ទី​ក្រុងប៉ារីស នឹង​រួមចំណែក​ដល់​ការ​កំណត់​យុទ្ធសាស្ត្រ​ជា​សាកល​នេះ ។

តំណាង​របស់​ប្រទេស​ប្រមាណ​ជា​៣០​ក្នុង​នោះ​មាន​សមាជិក​អចិន្ត្រៃយ៍​ទាំង​៥​របស់​ក្រុមប្រឹក្សាសន្តិសុខ អ​.​ស​.​ប ត្រូវ​ចូលរួម​ក្នុង​សន្និសីទ​នោះ ដើម្បី​បញ្ជាក់​ពី​ក្រុមចម្រុះ​អន្តរជាតិ​មួយ​ប្រឆាំង​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម ដែល​ប្រកាស​កាលពី​១០​ថ្ងៃមុន​នេះ​ដោយ​សហរដ្ឋអាមេរិក ។

ប្រធានាធិបតី​បារាំង លោក ហ្វ្រ​ង់​ស្វ័​រ ហូ​ឡង់ ពេល​មក​បំពេញ​ទស្សនកិច្ច​រយៈពេល​យ៉ាង​ខ្លី​មួយ​នៅ​អីុរា​ក់ កាលពី​ថ្ងៃ​ទី​១២ កញ្ញា គូសបញ្ជាក់​ថា ទិស​ដៅ​របស់​សន្ន​សី​ទ​នោះ គឺ​ដើម្បី​សម្របសម្រួល​ជំនួយ ជួយ​ទ្រទ្រង់​និង​ជួយ​ឱ្យ​មាន​ឯកភាព​អីុរ៉ា​ក់ ព្រមទាំង​ប្រឆាំង​នឹង​ក្រុម​ភេរវកម្ម​នេះ ។