ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​ចេញ​ការ​ប្រកាស​អាសន្ន​ពី​ព្យុះ​ឈ្មោះ KALMAEGI

9 ឆ្នាំ មុន

មជ្ឈមណ្ឌល​ជាតិ​ព្យាករណ៍​សមុទ្រ​ចិន បាន​ចេញ​ការ​ប្រកាស​អាសន្ន​ពណ៌​ទឹកក្រូច ចំពោះ​ព្យុះ​ទី​ហ្វុ​ង​ឈ្មោះ KALMAEGI ដែល​ត្រូវ​បោកបក់​មក​ដល់​សមុទ្រ​ចិន​ខាងត្បូង​នា​ព្រឹក​ថ្ងៃ​ទី​១៥ កញ្ញា អម​ដោយ​ខ្យល់​យ៉ាង​ខ្លាំង​មាន​ល្បឿន​ដល់​ទៅ​១២៦​គី​ទ្បូ​ម៉ែត្រ​ក្នុង​មួយ​ម៉ោង ។

ព្យុះ KALMAEGI ពេល​នេះ បោកបក់​ចេញពី​ឆ្នេរសមុទ្រ​ខាងកើត​របស់​ហ្វ៊ី​លី​ពី​ន ឆ្ពោះ​មក​ភាគ​ខាងជើង​ប្រទេស រួច​មក​ដល់​កោះ​លូ​ហ្សុ​ង​នា​យប់​ថ្ងៃ​ទី​១៤ កញ្ញា មុន​មក​ដល់​ក្បែរ​ឆ្នេរសមុទ្រ​ភាគ​ខាងកើត​របស់​ចិន នា​ព្រឹក​ថ្ងៃ​ទី​១៥ កញ្ញា ។ 

យោង​តាម​ការ​ព្យាករណ៍​រលក​សមុទ្រ​មាន​កម្ពស់​ដល់​ទៅ​៧​ម៉ែត្រ ត្រូវ​មក​ដល់​ភាគ​ខាងកើត​នៃ​សមុទ្រ​ចិន​ខាងត្បូង និង​ច្រក​សមុទ្រ BASHI រវាង​ថ្ងៃត្រង់​ថ្ងៃ​ទី​១៤ កញ្ញា និង​ថ្ងៃត្រង់​ថ្ងៃ​ទី​១៥ កញ្ញា ។ 

ប្រទេស​ចិន​មាន​ប្រព័ន្ធ​ប្រកាស​អាសន្ន​ឧតុនិយម​មួយ ដែល​មាន​៤​ពណ៌​គឺៈ ពណ៌​ក្រហម ជា​ការ​ប្រកាស​អាសន្ន​កម្រិត​ខ្ពស់​បំផុត បន្ទាប់​មក​ពណ៌​ទឹកក្រូច ពណ៌​លឿង និង​ពណ៌​ខៀវ ៕