ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​វិនិយោគ​លើ​អចលនទ្រព្យ​របស់​ចិន​មាន​សន្ទុះ​យឺត​ក្នុង​ខែសីហា

9 ឆ្នាំ មុន

សៀង​ហៃ ៖ យោង​តាម​ការិយាល័យ​ស្ថិតិ​ជាតិ កំណើន​នៃ​ការ​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​របស់​ប្រទេស​ចិន បាន​បន្ត​អត្រា​សន្ទុះ​យឺត​ក្នុង​ខែសីហា ។ តួលេខ​បង្ហាញ​ថា ការ​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​បាន​កើន​ទ្បើ​ង​១៣,២%​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ក្នុង​អំ​ទ្បុ​ង​ពេល​៨​ខែ​ដំបូង​ឆ្នាំ​នេះ ឬ​ស្មើនឹង​ទឹកប្រាក់​

សៀង​ហៃ ៖ យោង​តាម​ការិយាល័យ​ស្ថិតិ​ជាតិ កំណើន​នៃ​ការ​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​របស់​ប្រទេស​ចិន បាន​បន្ត​អត្រា​សន្ទុះ​យឺត​ក្នុង​ខែសីហា ។ 

តួលេខ​បង្ហាញ​ថា ការ​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​បាន​កើន​ទ្បើ​ង​១៣,២%​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ក្នុង​អំ​ទ្បុ​ង​ពេល​៨​ខែ​ដំបូង​ឆ្នាំ​នេះ ឬ​ស្មើនឹង​ទឹកប្រាក់​បណ្តាក់ទុន​៩៥៩,៤៤​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក គឺ​មាន​កម្រិត​យឺត​ជាង​កំណើន​ក្នុង​រយៈពេល​៧​ខែ​ដើមឆ្នាំ​០,៥% ។ 

ការ​វិនិយោគ​ក្នុង​អចលនទ្រព្យ​ជា​លំនៅ​ឋាន​ឯកជន​សរុប​មាន​ចំនួន​៦៨,១% កើន​១២,៤%​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ធៀប​នឹង​អត្រាកំណើន​១៣,៣% សម្រាប់​រយៈពេល​៧​ខែ​ដំបូង ។ អត្រា​សន្ទុះ​យឺត​ជាង​មុន​នៃ​កំណើន គឺ​ស្រប​ទៅ​តាម​ការ​ធ្លាក់​ចុះ​លឿន​ជាង​មុន​នៅ​តាម​តំបន់​និង​បរិមាណ​នៃ​ការ​លក់​អចលនទ្រព្យ ។ ការ​លក់​អចលនទ្រព្យ​សរុប​តាម​តំបន់​ក្នុង​រយៈពេល​៨​ខែ មាន​ចំនួន​៦៤៩,៩​លាន​ម៉ែត្រការ៉េ ធ្លាក់​ចុះ​៨,៣% ពី​ឆ្នាំទៅ ។ ចំណែក​បរិមាណ​នៃ​ការ​លក់​អចលនទ្រព្យ​ធ្លាក់​ចុះ​៨,៩% ឬ​ស្មើនឹង​ទឹកប្រាក់​៦៧៩,៨​ពាន់​លាន​ដុល្លារ ធៀប​នឹង​ការ​ធ្លាក់​ចុះ​៨,២%​ក្នុង​អំ​ទ្បុ​ង​ពេល​៧​ខែ​ដើមឆ្នាំ ។ 

ផ្អែក​លើ​ទិន្នន័យ​ផ្លូវការ​មួយ​បង្ហាញ​ថា ក្រៅពី​ទីក្រុង​ធំ​ៗ​ចំនួន​៧០ គេ​មើលឃើញ​ថា ទីក្រុង​៦៤​មាន​តម្លៃ​លក់​ផ្ទះ​ថ្មី​ធ្លាក់​ចុះ​ពី​មួយ​ខែ​ទៅ​មួ​ួ​យ​ខែ​ក្នុង​ខែកក្កដា ធៀប​នឹង​ខែមិថុនា មាន​ត្រឹមតែ​៥៥​ទីក្រុង​ប៉ុណ្ណោះ ៕