ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន ម៉ូ​ធ័​រ អ៊ី​មេ​ជ​ធ្វើការ​ប្រកួត​ដាក់​បាតដៃ​លើ​រថយន្ត​ស៊ូ​បា​រុ នៅ​ផ្សារ​ទំនើប​អ៊ី អន

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​៖ ម៉ូ​ធ័​រ អ៊ី​មេ​ជ ខេ​ម​បូ​ឌា ជា​ក្រុមហ៊ុន​ចាក​ចាយ​ផ្តាច់មុខ​ប្រភេទ​រថយន្ត ស៊ូ​បា​រុ នៅ​ប្រទេស​កម្ពុជា នៅ​ផ្សារ​ទំនើប​អ៊ីអន នា​ព្រឹក​ថ្ងៃ​ទី​១៣ កញ្ញា កន្លង​ទៅ​នេះ ក្រុមហ៊ុន​បាន​រៀបចំ​កម្មវិធី​ប្រកួត​ដាក់​បាតដៃ​លើ​រថយន្ត ស៊ូ​បា​រុ ជា​លើក​ទី​៤ ដោយ​មានការ​ចូលរួម​ជា​កិត្តិយស​ពី​លោក Jonathan Tan ប្រធាន​គ្រប់គ្រង​ទូទៅ​ប្រចាំ​កម្ពុជា និង​វៀតណាម​។

រាជធានី​ភ្នំពេញ​៖  ម៉ូ​ធ័​រ អ៊ី​មេ​ជ ខេ​ម​បូ​ឌា ជា​ក្រុមហ៊ុន​ចាក​ចាយ​ផ្តាច់មុខ​ប្រភេទ​រថយន្ត ស៊ូ​បា​រុ នៅ​ប្រទេស​កម្ពុជា នៅ​ផ្សារ​ទំនើប​អ៊ីអន នា​ព្រឹក​ថ្ងៃ​ទី​១៣ កញ្ញា កន្លង​ទៅ​នេះ ក្រុមហ៊ុន​បាន​រៀបចំ​កម្មវិធី​ប្រកួត​ដាក់​បាតដៃ​លើ​រថយន្ត ស៊ូ​បា​រុ ជា​លើក​ទី​៤ ដោយ​មានការ​ចូលរួម​ជា​កិត្តិយស​ពី​លោក Jonathan Tan ប្រធាន​គ្រប់គ្រង​ទូទៅ​ប្រចាំ​កម្ពុជា និង​វៀតណាម​។

​ការ​ប្រកួត​ដាក់​បាតដៃ​លើ​រថយន្ត​ម៉ា​ស៊ូ​បា​រុ​ នេះ​គឺជា​ការ​ប្រកួត​យ៉ាង​លំបាក​មួយ​ទាមទារ​ឲ្យ​បេក្ខជន​ទាំងអស់​មាន​ភាព​អំណត់​អត់ធ្មត់​ដល់​កម្រិត​មួយ ដោយ​បេក្ខជន​ត្រូវ​ដាក់​បាតដៃ​ស្តាំ​លើ​រូប​បាតដៃ​ដែល​បិទ​រួច​ជា​ស្រេច​នៅ​លើ​រថយន្ត​។ ​បេក្ខជន​ដែល​ឈរ​យូរ​ជាងគេ​១០​នាក់ ​ក្នុង​ការ​ប្រកួត​នឹង​បាន​ធ្វើ​ដំណើរ​ទៅ​ប្រកួត​ជាមួយ​ប្រទេស​ទាំង​១០​ផ្សេង​ទៀត ​នៅ​សិង្ហ​បុរី​នៅ​ខែតុលា​ ខាង​មុខ​នេះ ហើយ​បេក្ខជន​រូប​ណាមួយ​ ក្នុង​ចំណោម​ទាំងអស់​បាន​ឈរ​ដាក់​បាតដៃ​យូរ​ជាងគេ​ នឹង​មានឱ​កាស​ទទួល​បាន​រថយន្ត​ស៊ូ​បា​រុ Forester 2.Oi-L ស៊េរី​ឆ្នាំ​២០១៤ មួយ​គ្រឿង​ដែល​មាន​តម្លៃ​ប្រមាណ​៥៦.០០០​ដុល្លារ​អា​មេ​រិ​ក​ផង​ដែរ​។

គួរ​បញ្ជាក់​ថា កាលពី​ឆ្នាំ​មុន​កន្លង​ទៅ​ថ្មី​ៗ​នេះ លោក Yusman Writh ជនជាតិ​សិង្ហ​បុរី ជា​បេក្ខជន​ដែល​ឈរ​បាន​យូរ​រហូត​ដល់​៧៥​ម៉ោង​និង​១​នាទី​ក្នុង​ចំណោម​បេក្ខជន​៣៩៩​នាក់​ផ្សេង​ទៀត ​គឺ​ទទួល​បាន​រថយន្ត​ស៊ូ​បា​រុ​ដ៏​ថ្មី​សាឡា​ង​មួយ​គ្រឿង​ពី​ក្រុមហ៊ុន​។

ចំណែក​ការ​ប្រកួត​ឆ្នាំ​នេះ ​ក៏​មាន​លក្ខណៈ​ស្វិតស្វាញ​មិន​ចាញ់​ឆ្នាំ​មុន​ផង​ដែរ ទាំង​លក្ខខណ្ឌ​ និង​បញ្ញា​តិ​ផ្សេង​ៗ ​ប្រើ​ក្នុង​ការ​ប្រកួត​នេះ ​គឺ​ដូច​វគ្គ​ប្រកួត​ផ្តាច់​ព្រ័ត្រ​នៅ​ប្រទេស​សិង្ហ​បុរី​ដែរ​។ ​បេក្ខជន​ដែល​ចូលរួម​ការ​ប្រកួត​ត្រូវ​ឈរ​ដាក់​បាតដៃ​ស្តាំ​របស់​ខ្លួន ​នៅ​លើ​រថយន្ត​មាន​ពេល​កំណត់ គឺ​បេក្ខជន​ត្រូវ​អនុញ្ញាត​ឲ្យ​ឈប់​សម្រាក​១០​នាទី ក្នុង​រយៈពេល​៦​ម៉ោង​ម្តង​។​ ទ​ន្ទឺ​ម​នឹង​នោះ​ផង​ដែរ ​ក្នុង​ការ​ប្រកួត​យើង​អាច​មាន​ហ្គេ​ម​ផ្សេង​ៗ ​សម្រាប់​លេង​កំសាន្ត​ផង​ដែរ ប៉ុន្តែ​ប្រ​សិន​បេក្ខជន​ធ្វើ​ខុស​លក្ខខណ្ឌ​ក្នុង​ពេល​ការ​ប្រកួត ត្រូវ​ដក​ចេញពី​ការ​ប្រកួត​ភ្លាម​ៗ​។ ​ការ​ប្រកួត​នេះ​នឹង​បញ្ចប់​នៅ​ពេល​យើង​ស្វែងរក​អ្នក​ឈ្នះ​១០​រូប​ចុង​ក្រោយ​ក្នុង​បេក្ខជន​ចូលរួម​ប្រកួត​ទាំងអស់​៕