ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​បង្ហាញមុខ​របស់​ទូរ​សព្ទ Nokia Lumia នៅ​កម្មវិធី​ពិព័រណ៍ ចំណេះដឹង​បច្ចេកវិជ្ជា BarCamp

9 ឆ្នាំ មុន

នេះ​ជា​ឆ្នាំ​ទី​បី​ហើយ​ដែល Microsoft បាន​ចូលរួម​កម្មវិធី​ពិព័រណ៍​ចំណេះដឹង​បច្ចេកវិជ្ជា​នៅ​វិទ្យាស្ថាន​បច្ចេកវិជ្ជា​កម្ពុជា​។

ពិព័រណ៍​នេះ​បាន​ប្រព្រឹត្ត​ទៅ​កាលពី​ថ្ងៃ​ទី​១៣-១៤ ខែកញ្ញា ឆ្នាំ២០១៤ កន្លង​ទៅ​នេះ ដែល​មានការ​ចូលរួម​ដ៏​ខ្ពង់ខ្ពស់​ពី​សំណាក់​ឯកឧត្តម​បណ្ឌិត អ៊ុ​ម រមណ្យី នាយក​នៃ​វិទ្យាស្ថានបច្ចេកវិជ្ជា​កម្ពុជា រេ​បិ​ក​កា ប្លេ​ក នាយក​ផ្នែក​បេសកកម្ម​របស់ USAID និង​មានការ​ចូលរួម​ពី​សំណាក់​អ្នកតំណាង​ក្រុមហ៊ុន​

នេះ​ជា​ឆ្នាំ​ទី​បី​ហើយ​ដែល Microsoft បាន​ចូលរួម​កម្មវិធី​ពិព័រណ៍​ចំណេះដឹង​បច្ចេកវិជ្ជា​នៅ​វិទ្យាស្ថាន​បច្ចេកវិជ្ជា​កម្ពុជា​។

ពិព័រណ៍​នេះ​បាន​ប្រព្រឹត្ត​ទៅ​កាលពី​ថ្ងៃ​ទី​១៣-១៤ ខែកញ្ញា ឆ្នាំ២០១៤ កន្លង​ទៅ​នេះ ដែល​មានការ​ចូលរួម​ដ៏​ខ្ពង់ខ្ពស់​ពី​សំណាក់​ឯកឧត្តម​បណ្ឌិត អ៊ុ​ម រមណ្យី នាយក​នៃ​វិទ្យាស្ថានបច្ចេកវិជ្ជា​កម្ពុជា រេ​បិ​ក​កា ប្លេ​ក នាយក​ផ្នែក​បេសកកម្ម​របស់ USAID និង​មានការ​ចូលរួម​ពី​សំណាក់​អ្នកតំណាង​ក្រុមហ៊ុន​នានា ក៏​ដូច​ជា​និស្សិត អង្គការក្រៅរដ្ឋាភិបាល បុគ្គលិកក្រុមហ៊ុន អ្នក​វិនិយោគទុន​។​ល​។

គោលបំណង​ចម្បង​របស់ Microsoft ក្នុង​កម្មវិធី​នេះ គឺ​ដើម្បី​ដាក់​បង្ហាញ​ពី​ផលិតផល Lumia និង Nokia មួយ​ចំនួន ដែល​ជា​ការ​បើកឱកាស​ឲ្យ​អ្នក​ចូល​រួម​ក្នុង​កម្មវិធី​អាច​ទទួលយក​នូវ​បទ​ពិសោធន៍​ថ្មី​ៗ​ពី​ផលិតផល ក៏​ដូច​ជា​មានការ​លែង​ល្បែង​កម្សាន្ត និង​ចាប់​រង្វាន់​។ 

គួរ​បញ្ជាក់​ផង​ដែរ​ថា ស្ទើរតែ​គ្រប់​លក្ខ​ណៈ​ពិសេស​របស់ Nokia Lumia ទាំងអស់ ធ្វើ​ឲ្យ​អ្នក​ប្រើប្រាស់​មានការ​កោត​ស​រសើរ​យ៉ាង​ខ្លាំង​ជាមួយនឹង​កា​រ​វិវឌ្ឍ​ន៍​របស់ Windows Phone 8.1 ដែល​មាន​បញ្ចូល Khmer Keyboard ការ​ប្តូរ​អេ​ក្រង់​ជាមួយនឹង​រូបភាព​ផ្សេង​ៗ​គ្នា និង​មានពិព័រណ៌​ស្រស់​ស្អាត​ជា​ច្រើន ដែល​មាន​ល្បឿន​លឿន ហើយ​មា​តម្លៃ​ចាប់ពី​១០០​ដុល្លារ​ឡើង​ទៅ​។ 

ផលិតផល​ដែល​បាន​ដាក់​តាំង​ក្នុង​ពិព័រណ៍​រួម​មាន Lumia 530 ស៊ី​ម​ពីរ ចុង​ក្រោយ​បំផុត​ដែល​មាន​តម្លៃ​សមរម្យ និង Lumia 1320 ដែល​មាន​អេ​ក្រង់​៦​អ៊ី​ញ​ផ្សេង​ទៀត​, 630 ស៊ី​ម​ពីរ និង​ផលិតផល Nokia ជា​ច្រើន​មុខ​ទៀត​។ 

ផលិតផល Lumia ទាំង​អស់នោះ ផ្តល់​ដំណោះស្រាយ​ដ៏​ល្អ​ដល់​អ្នក​ប្រើប្រាស់​។ អ្វី​ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​ជាងគេ​របស់​ទូរ​សព្ទ Lumia គឺ​សេវាកម្ម OneDrive 15G ដែល​អាច​ផ្តល់​ជូន​អ្នក​ប្រើប្រាស់​នូវ​អ្វី​ៗ​ជា​ច្រើន​សម្រាប់​ការ​រស់នៅ​ប្រចាំ​ថ្ងៃ​។ 

ជាមួយ OneDrive អ្នក​ប្រើប្រាស់​អាច​ផ្ទុក​ឯកសារ និង​រូបភាព​នៅ​លើ Cloud ហើយ​ពូក​គេ​អាច​ចូល​ទៅ​កាន់​ឯកសារ​ទាំងនោះ​តាម​មធ្យោបាយ​ផ្សេង​ៗ ដូច​ជា computer, laptop, tablet និង Windows Phone ផ្សេង​ទៀត​មិន​ថា​នៅ​ទីណា​ក៏​ដោយ​។