ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឥណ្ឌា​ប្រកាស​អាសន្ន​ក្រោយ​ការ​គំរាមកំហែង​របស់​អាល់​កៃ​ដា

9 ឆ្នាំ មុន

ភ្នាក់ងារ​សើ​ុ​ប​ការណ៍​ឥណ្ឌា បាន​ស្នើ​កាលពី​ថ្ងៃ​ទី​៤ កញ្ញា ដល់​អាជ្ញាធរ​ខេត្ត​នៃ​រដ្ឋ​ទាំងឡាយ​ឱ្យ​ស្ថិត​ក្នុង​ការ​ប្រកាស​អាសន្ន​ក្រោយ​ការ​ប្រកាស​ពី​ការ​បង្កើត​សាខា​អាល់​កៃ​ដា​មួយ​នៅ​អាស៊ី​ខាងត្បូង ។ ប្រមុខ​ចលនា​អ៊ិ​ស្លា​ម​និយម លោក​អៃ​ម៉ា​ន់ អាល់​ហ្សា​អ៊ូអា​រី ប្រកាស​បែប​នេះ​ក្នុង​វី​ដេ​អូ​មួយ​ចាក់​ផ្សាយ កាលពី​ថ្ងៃ​ទី​៣ កញ្ញា តាម​អី​ុ​ន​ធើ​រ​ណេ​ត ។

ជន​នេះ​និយាយ​ថា ការ​បង្កើត​សាខា​អាល់​កៃ​ដា​នៅ​អនុ​តំបន់​ឥណ្ឌា គឺជា​ដំណឹង​ល្អ​មួយ​សម្រាប់​បណ្តាជន​អ៊ិ​ស្លា​ម​នៅ​ភូមា បង់​ក្លា​ដែ​ស រដ្ឋ​អាសា​ម ហ្គូ​ហ្សា​រា​៉​ត អា​ហ៍មេ​ដា​បា​ដ និង​កា​ស្មៀ​រ ប្រឈម​មុខ​នឹង​អំពើ​អយុត្តិធម៌ និង​ការ​គាបសង្កត់​នានា ។ លោក​ក៏​អះអាង​ជា​ថ្មី​ផង​ដែរ​ពី​ការ​ស្មោះត្រង់​របស់​លោក​ចំពោះ​ប្រមុខ​តា​លី​បង់​អា​ហ្វ​ហ្គា​នី​ស្ថាន លោក​មុ​ល​ឡា​ហ៍​អូ​មា​៉ ។

ការ​ចាក់​ផ្សាយ​វី​ដេ​អូ​រយៈពេល​៥៥​នាទី​នោះ ធ្វើ​ឡើង​ខណៈ​ដែល​ការ​លេចមុខ​ខ្លាំង​របស់​រដ្ឋ​អ៊ិ​ស្លា​ម​នៅ​ស៊ី​រី និង​នៅ​អី​ុ​រ៉ា​ក់​ធ្វើ​ឱ្យ​អាល់​កៃ​ដា​ត្រូវ​ផុយ​ស្រួយ ។ចលនា​អាល់​កៃ​ដា ដែល​បង្កើត​ឡើង​ដោយ​អូ​សា​មា​៉ ប៊ី​ន​ឡា​ដេ​ន ហាក់ដូចជា​ចុះ​ខ្សោយ​ប្រឈម​មុខ​នឹង​ចលនា​រដ្ឋ​អ៊ិ​ស្លា​ម​របស់​លោក​អា​ប៊ូ បាក់​អាល់​បាក់​ដា​ឌី ដែល​ប្រកាស​ពី​ការ​បង្កើត​កាលី​ហ្វា​តរបស់​រដ្ឋ​អ៊ិ​ស្លា​ម ហើយ​អំពាវនាវ​ដល់​ចលនា​ជី​ហា​ដ​ទាំងអស់​ឱ្យ​គោរព​រូបគេ ។

កើត​ចេញពី​ចលនា​អាល់​កៃ​ដា នៅ​អី​ុ​រា​៉​ក់ ដឹកនាំ​ដោយ​លោក អា​ប៊ូ មូ​សាប អាល់​ហ្សា​កា​ហ្វី ដែល​ត្រូវ​កងទ័ព​អា​មេ​រិ​ក​សម្លាប់​កាលពី​ឆ្នាំ​២០០៦ ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​បាន​កាត់​ផ្តាច់ទំនាក់ទំនង​ជាមួយ​លោក​ហ្សា​អ៊ូ អា​រី កាលពី​ឆ្នាំ​២០១៣ ៕