ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​​ពិនិត្យ​រក​ជំងឺមហារីក​ក្រពះ​ពោះវៀន

9 ឆ្នាំ មុន

របាយការណ៍​នានា​បាន​បង្ហាញ​ថា ជំងឺមហារីក​ក្រពះ និង​ជំងឺមហារីក​ពោះវៀនធំ និង​ចុង​ពោះវៀនធំ​ត្រូវ​បាន​ចាត់​ថ្នាក់​ទី​៣ និង​ទី​៤ រៀង​គ្នា​ថា​ ជា​ជំងឺ​មហា​រីក​​ដែល​បណ្ដាល​ឱ្យ​ស្លា.ប់​ក្នុង​ចំណោម​បុរស​កម្ពុជា​។ ដោយសារ​ជំងឺមហារីក​ក្រពះ​ពោះវៀន ទាំងនេះ​មិន​មាន​រោគ​សញ្ញា​ច្បាស់លាស់ អ្នកជំងឺ​រហូត​ដល់ ៧០% ជា​ធម្មតា ត្រូវ​បាន​ធ្វើ​រោគវិនិច្ឆ័យ​ដឹង​នៅ​ដំណាក់កាល​ទី​៣ ឬ​ទី​៤​។

របាយការណ៍​នានា​បាន​បង្ហាញ​ថា ជំងឺមហារីក​ក្រពះ និង​ជំងឺមហារីក​ពោះវៀនធំ និង​ចុង​ពោះវៀនធំ​ត្រូវ​បាន​ចាត់​ថ្នាក់​ទី​៣ និង​ទី​៤ រៀង​គ្នា​ថា​ ជា​ជំងឺ​មហា​រីក​​ដែល​បណ្ដាល​ឱ្យ​ស្លាប់​ក្នុង​ចំណោម​បុរស​កម្ពុជា​។ ដោយសារ​ជំងឺមហារីក​ក្រពះ​ពោះវៀន ទាំងនេះ​មិន​មាន​រោគ​សញ្ញា​ច្បាស់លាស់ អ្នកជំងឺ​រហូត​ដល់ ៧០% ជា​ធម្មតា ត្រូវ​បាន​ធ្វើ​រោគវិនិច្ឆ័យ​ដឹង​នៅ​ដំណាក់កាល​ទី​៣ ឬ​ទី​៤​។

ដូច្នេះ ចាំបាច់​ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន​ចំពោះ​សុខភាព​របស់​លោក​អ្នក​ផ្ទាល់ និង​រៀបចំ​គម្រោង​ពិនិត្យ​រក​ជំងឺ​ជា​ប្រចាំ ដូច​ជា ការ​ឆ្លុះ​ក្រពះ និង​ការ​ឆ្លុះ​ពោះវៀនធំ​។

ការ​ពិនិត្យ​រក​ជំងឺ គឺជា​ដំណើរការ​ពិនិត្យ​សុខភាព​ឱ្យ​អ្នក​ដែល​មិន​មាន​រោគ​សញ្ញា ដើម្បី​រក​ជំងឺ​មិន​សង្ស័យ ដែល​បន្ទាប់​មក​អាច​ព្យាបាល​ដោយ​ជោគជ័យ​ជាង​ធៀប​នឹង​ជំងឺ​ដែល​ត្រូវ​បាន​ទុក​ចោល​រហូត​ដល់​ពេល​វា​បង្ហាញ​រោគ​សញ្ញា។

ការ​ឆ្លុះ​ក្រពះ-ការ​ពិនិត្យ​រក​ជំងឺមហារីក​ក្រពះ
ការ​ឆ្លុះ​ក្រពះ (​ការ​ឆ្លុះ​ផ្នែក​ខាងលើ​) គឺជា​វិធីសាស្ដ្រ​មួយ ដែល​ប្រើប្រាស់​ឧបករណ៍​ឆ្លុះ​ស្ដើង​មួយ​មាន​អំ​ពូ​ល និង​កាមេរ៉ា​នៅ​ខាង​ចុង ដើម្បី​ពិនិត្យ​មើល​ខាង​ក្នុង​​ផ្លូវ​រំលាយ​អាហារ​ផ្នែក​ខាងលើ – បំពង់​អាហារ ក្រពះ និង​ផ្នែក​ទី​មួយ​នៃ​ពោះវៀនតូច ហៅ​ថា កំណាត់​ទី​មួយ​នៃ​ពោះវៀនតូច (duodenum)។

សម្រាប់​ការ​ស្វែងរក​ការ​រលាក ជំងឺ​ដំបៅ​ក្រពះ និង​ការ​ដុះ​សាច់​មិន​ប្រក្រតី ដូច​ជា ជំងឺមហារីក និង​សម្រាប់​ការ​ពិនិត្យ ខាងក្នុង​ប្រព័ន្ធ​រំលាយ​អាហារ​ផ្នែក​ខាងលើ ការ​ឆ្លុះ​ក្រពះ​មាន​សុ​ក្រឹត្យ​ភាព​ជាង​ការ​ថតកាំរស្មីអ៊ិច​។ លើស​ពី​នេះ​ទៀត ភាព​មិន​ប្រក្រតី​មួយ​ចំនួន​អាច​ព្យាបាល​បាន​តាម​រយៈ​ម៉ាស៊ីន​ឆ្លុះ​។ ឧទាហរណ៍ ៖

* ដុំ​សាច់​អាច​ត្រូវ​បាន​រក​ឃើញ និង​កាត់​ចោល ហើយ​សំណាក​ជាលិកា (​ការ​ច្រិ​ប​សាច់​យក​ទៅ​ពិនិត្យ​) អាច​យក​ទៅ​វិភាគ​។
* តំបន់​រួម​តូច​នៃ​បំពង់​អាហារ ក្រពះ ឬ​កំណាត់​ទី​មួយ​នៃ​ពោះវៀនតូច (duodenum) ដោយសារ​ជំងឺមហារីក ឬ​ជំងឺ​ផ្សេង​ទៀត អាច​ត្រូវ​បាន​ពង្រីក ឬ​សន្ធឹង ដោយ​ប្រើ​បំពង់​កែវ ឬ​ឧបករណ៍​ញែក​សាច់ (​បំពង់​ទីប​ខ្សែ ឬ​សំណាញ់​ជ័រ​)​។
* វត្ថុ​រាំងស្ទះ​នៅ​ក្នុង​បំពង់​អាហារ​អាច​ត្រូវ​បាន​យក​ចេញ​។
* ការ​ហូរ​ឈាម​ដោយសារ​ដំបៅ​ក្រពះ ជំងឺមហារីក ឬ​ការ​ប៉ោង​សរសៃឈាម​អាច​ត្រូវ​បាន​ព្យាបាល​។

ការ​ឆ្លុះ​ពោះវៀនធំ-ការ​ពិនិត្យ​រក​ជំងឺមហារីក​ពោះវៀនធំ
ជំងឺមហារីក​ពោះវៀនធំ និង​ចុង​ពោះវៀនធំ គឺជា​ជំងឺមហារីក​ទូទៅ​បំផុត​ក្នុង​ចំណោម​បុរស​នៅ​ប្រទេស​កម្ពុជា និង​ជា​ជំងឺមហារីក​កើត​ច្រើន​បំផុត ទី​ពីរ​ក្នុង​ចំណោម​ស្ដ្រី​កម្ពុជា​។

ជំងឺមហារីក​ពោះវៀនធំ និង​ចុង​ពោះវៀនធំ​ភាគច្រើន កើតឡើង​ពី​ដុំ​សាច់​មិនមែន​មហារីក (​ស្លូត​) ហើយ​ការ​ប្រែ​ទៅ​ជា​កាច​នៃ ដុំ​សាច់​ស្លូត​ទាំងនេះ មាន​រយៈពេល​ពី​៥​ទៅ​១០​ឆ្នាំ​។ ក្នុងអំឡុងពេល​នោះ ជា​ទូទៅ​ដុំ​សាច់​ទាំងនេះ​មិន​បង្ហាញ​រោគ​សញ្ញាអ្វី​ទេ​។

ដុំ​សាច់​ទាំងនេះ​កើត​នៅ​លើ​មនុស្ស​ដែល​មាន​អាយុ​៥០​ឆ្នាំ រហូត​ដល់​២៥% ហើយ​អត្រា​នេះ​កើនឡើង​ទៅ​តាម​អាយុ​។ ដុំ​សាច់ ភាគច្រើន (៩០%) អាច​កាត់​ចោល​បាន​តាម​ការ​ឆ្លុះ​ពោះវៀនធំ ដោយ​មិន​ចាំបាច់​ធ្វើការ​វះកាត់​ធំដុំ​ឡើយ​។

ការ​ពិនិត្យ​រក​ដុំ​សាច់​ស្លូត និង​ជំងឺមហារីក​ដំណាក់កាល​ដំបូង​ឱ្យ​អ្នក​ដែល​មិន​បង្ហាញ​រោគ​សញ្ញា​ដំបូង​អាច​បង្កើន​អត្រា​ស្លាប់​ដោយសារ​ជំងឺមហារីក​ពោះវៀន​ធំ និង​ចុង​ពោះវៀនធំ​បាន​។

អ្នក​ដែល​មិន​មាន​កត្ដា​ប្រឈម គួរ​ចាប់ផ្ដើម​ពិនិត្យ​នៅ​អាយុ​៥០​ឆ្នាំ និង​អាច​ពិនិត្យ​ឡើង​វិញ​រៀង​រាល់​ពី​៥​ទៅ​១០​ឆ្នាំ​ម្ដង​។ ចំពោះ​អ្នក​ដែល​មានការ​ប្រឈម​ខ្ពស់ ដោយ​មាន​ប្រវត្ដិ​គ្រួសារ​ធ្លាប់​មាន​ជំងឺមហារីក​ពោះវៀនធំ និង​ចុង​ពោះវៀនធំ (​ជា​ពិសេស សាច់ញាតិ ថ្នាក់ទីមួយ​ដែល​មាន​អាយុ​តិច​ជាង​៤៥​ឆ្នាំ​) និង​បណ្ដុំ​រោគ​សញ្ញា​ដុំ​សាច់​នៅ​ពោះវៀនធំ និង​ចុង​ពោះវៀន ការ​ពិនិត្យ​រក​ជំងឺ​គួរ​ចាប់ផ្ដើម ឆាប់​ជាង​នេះ មុន​អាយុ​៥០​ឆ្នាំ​។

ការ​ពិនិត្យ​ដោយ​ឆ្លុះ​ពោះវៀនធំ​រក​ជំងឺមហារីក​ពោះវៀនធំ និង​ចុង​ពោះវៀនធំ​អាច​បង្ការ​ជំងឺមហារីក តាម​រយៈ​ការ​កាត់​ចោល​ដុំ​សាច់​ក្នុង អំឡុង​ពេល​ពិនិត្យ និង​ស្វែងរក​ជំងឺមហារីក​ដំណាក់កាល​ដំបូង ដោយ​មានឱកាស​នៃ​អត្រា​ជា​សះស្បើយ​ច្រើន​សម្រាប់​អ្នកជំងឺ​។

ដើម្បី​ឱ្យ​ស្ងប់ចិត្ដ លោក​អ្នក​អាច​ជ្រើសរើស​ធ្វើការ​ពិនិត្យ​ដោយ​ឆ្លុះ​ពោះវៀនធំ​តែ​មួយ​មុខ ឬ​ការ​ឆ្លុះ​ពោះវៀនធំ និង​ឆ្លុះ​ក្រពះ​ក្នុង​ពេល តែ​មួយ​។

អត្ថបទ​នេះ​ត្រូវ​បាន​តាក់តែង​ដោយ​វេជ្ជបណ្ឌិត Charles Tan
នាយក​វេជ្ជសាស្ដ្រ​នៃ​មជ្ឈមណ្ឌល​ស​ល្យ​សាស្ដ្រ SMG
ជា​គ្លីនិក​មួយ​នៃ Singapore Medical Group (SMG)​។

វេជ្ជបណ្ឌិត  Charles Tan
MB ChB (Leicester), MRCS (Glasgow), FCRS (Edinburgh), FAMS (Surgery)
វេជ្ជបណ្ឌិត  Charles Tan គឺជា​គ្រូពេទ្យ​វះកាត់​ទូទៅ ដែល​មានបទពិសោធន៍​ពិនិត្យ​ព្យាបាល​១៨​ឆ្នាំ​។

ឯកទេស​លម្អិត​របស់​គាត់ គឺ​ការ​ឆ្លុះ (ការ​ឆ្លុះ​ក្រពះ និង​ការ​ឆ្លុះ​ពោះវៀនធំ​) ការ​វះកាត់​ពោះវៀនធំ និង​ក្រពះ ការ​វះកាត់​ក្រពេញ​អង់​ដូ​គ្រី​ន និង​ការ​ព្យាបាល​ជំងឺ​ក្លន​ដោយ​ការ​ឆ្លុះ​។

វេជ្ជបណ្ឌិត Tan បាន​ទទួល​សញាបត្រ​វេជ្ជសាស្ដ្រ​របស់​គាត់​ពី​សាកលវិទ្យាល័យ Leicester នៅ​ចក្រភព​អង់គ្លេស​។ គាត់​បាន​បញ្ចប់​ការ​បណ្ដុះបណ្ដាល​ផ្នែក​វះកាត់​ទូទៅ របស់​គាត់​នៅ​ប្រទេស​សិង្ហ​បុរី នៅ​មន្ទីរពេទ្យ​សាកលវិទ្យាល័យ​ជាតិ​។ បន្ទាប់​ពី​នោះ គាត់​បាន​បន្ដ​ការ​បណ្ដុះបណ្ដាល​ឯកទេស​លម្អិត​របស់​គាត់​នៅ​មន្ទីរពេទ្យ Royal North Shore Hospital នៅ​ក្រុង​ស៊ី​ដ​នី រដ្ឋ TNew South Wales​។

អំពី អេស​អឹ​ម​ជី – SMG (​ស៊ី​ង​ហ្គា​ពួរ​មេ​ឌី​ខ​ល​គ្រូ​ប Singapore Medical Group​)
អេស​អឹ​ម​ជី – (SMG)  គឺជា​អ្នក​ផ្ដល់​ការ​ថែទាំ​សុខភាព ឯកទេស​ឯកជន​មួយ​ដែល​មាន​បណ្ដាញ​គ្រួ​ពេទ្យ​ឯកទេស​ចំនួន​២២ ។ ក្រុមការងារ​នេះ​ ប្ដេជ្ញា​ចិត្ដ​បំពេញ​ការ​សន្យា​របស់​ខ្លួន​ក្នុង​ការ​ផ្ដល់​ការ​ថែទាំ និង​បទ​ពិសោធន៍ ផ្នែក​វេជ្ជសាស្ដ្រ​ដោយ​ផ្ដោត​លើ​អ្នកជំងឺ ដល់​បុគ្គល​គ្រប់​រូប​។

បច្ចុប្បន្ន ក្រុមការងារ​នេះ ​មាន​គ្លីនិក​សរុប​ចំនួន​១៤​កន្លែង ដែល​មាន​ទីតាំង​យុទ្ធសាស្ដ្រ​នៅ​ក្នុង​មជ្ឈមណ្ឌល​ឯកទេស Paragon មជ្ឈមណ្ឌល​ឯកទេស Mount Elizabeth Novena មជ្ឈមណ្ឌល​វេជ្ជសាស្ដ្រ Novena និង​មជ្ឈមណ្ឌល​វេជ្ជសាស្ដ្រ Gleneagles ដែល​មាន​បណ្ដាញ​គ្លីនិក SMGAssociates កាន់តែ​ច្រើន​ឡើង​ៗ​។

អេស​អឹ​ម​ជី មាន​ភ្នាក់ងារ​ខ្មែរ​ពិសេស​សំរាប់​ជួយ​លោក​អ្នក​ទៅ​តាម​តម្រូវការ ដូច​ជាៈ
*​    ​ការ​ណាត់ជួប​ជាមួយ​វេជ្ជបណ្ឌិត​ជំនាញ
*​    ​ការ​សាកសួរ​ព័ត៌​មាន និង​តម្លៃ
*​    ​ការ​ធ្វើ​ដំណើរ និង​ការ​ស្នាក់​នៅ
*​    ​ការ​ទទួល​នៅ​អាកាស​យាន្ដ​ដ្ឋា​ន និង​ការ​បញ្ជូន​មក​កាន់​មន្ទីរពេទ្យ
*​    ​សេវាកម្ម​បកប្រែ​ដោយ​ឥត​គិតថ្លៃ
*​    ​ការ​ស្នើរ​សុំ​លទ្ធផល​ព្យាបាល និង​ការ​ទិញ​ថ្នាំ

សំរាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង
បុគ្គលិក​ខ្មែរ​ប្រចាំ អេស​អឹ​ម​ជី (SMG)
ទូរស័ព្ទ​ទំនាក់ទំនង​២៤​ម៉ោង ៖ +​៦៥ ៩៨៤២ ៣៥៦០
អ៊ី​ម៉េ​ល ៖ vanessa.sophors@smg.sg
ទីស្នាក់ការ អេស​អឹ​ម​ជី – SMG ប្រចាំ​នៅ​កម្ពុជា
ទូរស័ព្ទ ៖ ០៩២ ៨៥២ ៩២៣, ០៩៧៧ ៦៦៨ ២៦៦
អីុម៉េល ៖ enquiry@singaporemedical.sg
វែបសាយ ៖ www.singaporemedical.sg