ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្គ្រាជវត្ត​ចំប៉ាចារុដែល​ក្លែង​​ខ្លួន​ចូល​​ច្រៀង​ខារ៉ាអូខេ​​ បានប្រគល់​ឱ្យ​ធម្មការ​​​​ចាត់ការ​​តាម​​វិន័យ​ធម៌​

9 ឆ្នាំ មុន

ខេត្តកណ្តាល ៖ បន្ទាប់​ពី​នគរបាល​ក្រុង​តាខ្មៅ​​ធ្វើការ​​ឃាត់​ខ្លួន​ភិក្ខុសង្ឃ​​មួយ​អង្គ​ ដែល​គេស្គាល់​​ច្បាស់​​ថា ជា​ចៅ​អធិការ​​វត្ត​​ចំប៉ា​ចារុ បាន​ក្លែង​ខ្លួន​ដោះ​ស្បង់​ចី​វរ​​ចូល​​ច្រៀង​​ខា​រ៉ា​អូខេ​នៅ​​ហាង​ឌី​យ៉ាង​ម៉ង់​​ផាលេស កាល​ពី​រសៀល​ថ្ងៃទី​០២ កញ្ញា​​ ហើយ​បាន​នាំ​មក​សាកសួរ​រួច​ហើយ​នោះ នៅ​ព្រឹក​ថ្ងៃទី​៣ កញ្ញា​ ភិក្ខុសង្ឃ​ដែល​មិនទាន់​អស់កាម​​កិលេស​ ត្រូវ​បាន​នគរបាល​ក្រុង​តាខ្មៅ​ ប្រគល់​ទៅ​ឱ្យ​ខាង​ធម្មការ​​ និ​ងសាសនា​​ ខេត្ត​កំពង់ស្ពឺ​​

ខេត្តកណ្តាល ៖ បន្ទាប់​ពី​នគរបាល​ក្រុង​តាខ្មៅ​​ធ្វើការ​​ឃាត់​ខ្លួន​ភិក្ខុសង្ឃ​​មួយ​អង្គ​ ដែល​គេស្គាល់​​ច្បាស់​​ថា ជា​ចៅ​អធិការ​​វត្ត​​ចំប៉ា​ចារុ បាន​ក្លែង​ខ្លួន​ដោះ​ស្បង់​ចី​វរ​​ចូល​​ច្រៀង​​ខា​រ៉ា​អូខេ​នៅ​​ហាង​ឌី​យ៉ាង​ម៉ង់​​ផាលេស កាល​ពី​រសៀល​ថ្ងៃទី​០២ កញ្ញា​​ ហើយ​បាន​នាំ​មក​សាកសួរ​រួច​ហើយ​នោះ នៅ​ព្រឹក​ថ្ងៃទី​៣ កញ្ញា​ ភិក្ខុសង្ឃ​ដែល​មិនទាន់​អស់កាម​​កិលេស​ ត្រូវ​បាន​នគរបាល​ក្រុង​តាខ្មៅ​ ប្រគល់​ទៅ​ឱ្យ​ខាង​ធម្មការ​​ និ​ងសាសនា​​ ខេត្ត​កំពង់ស្ពឺ​​ ដើម្បី​​ចាត់ការ​​បន្ត​តាម​វិន័យ​ធម៌​​ ។

លោក​ស៊ឹម ប៊ុតបណ្ឌិត​ អធិការ​​នគរបាល​ក្រុង​តាខ្មៅ​ ប្រាប់​ឱ្យដឹង​ថា ភិក្ខុសង្ឃ​​មួអង្គ​ដែល​បន្លំ​​ខ្លួន​ចូល​ច្រៀង​​ខារ៉ា​អូខេ​​ ជាមួយ​មិត្ត​ភក្តិ​ហើយ​ត្រូវ​បាន​នគរបាល​ក្រុង​តាខ្មៅ​ឃាត់​ខ្លួន​មកសាកសួរនេះ​​ ត្រូវ​បាន​មន្ត្រី​ធម្មការ​​ និង​សាសនា​​ខេត្ត​កំពង់ស្ពឺ​​មក​ទទួល​​យក​ទៅ​ដើម្បីចាត់ការ​​បន្ត​តាម​វិន័យ​សង្ឃ​​ ចំណែក​មិត្ត​ភក្តិ​​និង​សាច់ញាតិ​​​​៤នាក់​ទៀត​​ ត្រូវ​បាន​អប់រំ​ឱ្យ​ត្រឡប់​ទៅ​វិញ​​ នៅ​ព្រឹក​ថ្ងៃទី​០៣ កញ្ញា​ ។ លោក​បញ្ជាក់ថា ដោយសារ​ភិក្ខុ​សង្ឃនោះ​ប្រព្រឹត្ត​​ខុស​នឹង​វិន័យសង្ឃ​​ ទើប​លោក​ប្រគល់​ឱ្យ​ទៅ​​ខាង​មន្ត្រី​ធម្មការ​និ​ងសាសនា​ខេត្ត​​កំពង់ស្ពឺ​វិញ​​ និង​ដោយ​មានការ​​ឯក​ភាព​ពី​លោក​ព្រះ​រាជអាជ្ញាសាលា​ដំបូង​ខេត្ត​​ផង​ដែរ​​ ។

សង្ឃដែល​​ប្រព្រឹត្ត​​ខុស​នឹង​វិន័យ​នោះ មាន​ឈ្មោះ​​ សុង​ រតនៈ​ អាយុ​៣៦​ឆ្នាំ ជា​​ចៅ​អធិការ​​វត្ត​​ចំប៉ាចារុ​​ នៅ​ភូមិ​ពពេល​​ ឃុំ​ពពេល ស្រុក​គងពិសី​ ខេត្តកំពង់​ស្ពឺ ៕​

ព័ត៌មាន​លម្អិតនឹង​មាន​ផ្សា​យជូននៅលើទំព័រ​កាសែតកោះសន្តិភាព