ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទាហាន​មួក​ខៀវ អ​.​ស​.​ប 4​នាក់​ស្លា.ប់​ដោយសារ​ការ​ផ្ទុះ​មួយ​នៅ​ម៉ា​លី

9 ឆ្នាំ មុន

យោង​តាម​កងទ័ព​ម៉ា​លី​ថា ទាហាន​ឆា​ដ​៤​នាក់​នៃ​បេសកកម្ម អ​.​ស​.​ប បាន​ត្រូវ​ស្លា.ប់​កាលពី​ថ្ងៃ​ទី​២ កញ្ញា ដោយសារ​ការ​ផ្ទុះ​គ្រាប់​បែក​១​គ្រាប់​ត្រូវ​ចំ​រថយន្ត​ពួក​គេ​នៅ​ភាគ​ឦសាន​ម៉ា​លី​។ អ្នកនាំពាក្យ​របស់ អ​.​ស​.​ប ក៏​គូសបញ្ជាក់​ដែរ​ថា ទាហាន​មួក​ខៀវ​១៥​នាក់​ទៀត ត្រូវ​របួស​ក្នុង​នោះ​៦​នាក់​របួសធ្ងន់​ដោយសារ​ការ​វាយប្រហារ​នេះ​នៅ​ជិត​ទីក្រុង​គី​ដាល់ ។

យោង​តាម​កងទ័ព​ម៉ា​លី​ថា ទាហាន​ឆា​ដ​៤​នាក់​នៃ​បេសកកម្ម អ​.​ស​.​ប បាន​ត្រូវ​ស្លាប់​កាលពី​ថ្ងៃ​ទី​២ កញ្ញា ដោយសារ​ការ​ផ្ទុះ​គ្រាប់​បែក​១​គ្រាប់​ត្រូវ​ចំ​រថយន្ត​ពួក​គេ​នៅ​ភាគ​ឦសាន​ម៉ា​លី​។ អ្នកនាំពាក្យ​របស់ អ​.​ស​.​ប ក៏​គូសបញ្ជាក់​ដែរ​ថា ទាហាន​មួក​ខៀវ​១៥​នាក់​ទៀត ត្រូវ​របួស​ក្នុង​នោះ​៦​នាក់​របួសធ្ងន់​ដោយសារ​ការ​វាយប្រហារ​នេះ​នៅ​ជិត​ទីក្រុង​គី​ដាល់ ។

មាន​ពួក​ជី​ហា​ដ​និយម​៣​ក្រុម​ត្រួតត្រា​ភាគ​ខាងជើង​ប្រទេស​ម៉ា​លី​រយៈពេល​ជិត​១០​ខែ​។ ពួក​នោះ​ភាគច្រើន​ត្រូវ​បាន​បណ្តេញចេញ​ដោយសារ​អន្តរាគមន៍​របស់​អន្តរជាតិ​នាំមុខ​ដោយ​ប្រទេស​បារាំង កាលពី​ខែមករា ឆ្នាំ​២០១៣ ។ ទោះបី​យ៉ាងណា ការ​វាយប្រហារ​នានា​នៅ​បន្ត​ទៀត​ក្នុង​តំបន់​នោះ​របស់​ម៉ា​លី ។

ការ​ចរចា​លើក​ទី​២ រវាង​រដ្ឋាភិបាល​ម៉ា​លី និង​បណ្តា​ក្រុម​ប្រដាប់​អាវុធ​ត្រូវ​បាន​បើក​ធ្វើ​កាលពី​ថ្ងៃ​ទី​១ កញ្ញា នៅ​ទីក្រុង​អាល់​ហ្សេ ដែល​មាន​ទិស​ដៅ​នាំ​សន្តិភាព​មក​វិញ​នៅ​ភាគ​ខាងជើង​ម៉ា​លី​៕