ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុមារា​អាយុ​៦​ឆ្នាំ​ម្នាក់ធ្លាក់​ចូល​កា​ឡេ​គោ​យន្ត​ច្នៃ​ស្រូប​សក់ និង​សាច់​ក្បាល​ដាច់​ដល់​លលាដ៏សន្លប់​ធំនៅ​ស្រុក​រំដួល

9 ឆ្នាំ មុន

ខេត្ត​ស្វាយ​រៀង​ ៖ មានការ​ភ្ញាក់​ផ្អើល​ទាំង​ព្រឹក​​ថ្ងៃ​ទី​៣ កញ្ញា ២០១៤ នៅ​ចំណុច​ភូមិ​ព្រៃ​បឹង ឃុំ​ម៉ឺន​ជ័យ ស្រុក​រំដួល ដោយ​សារ​កុមារា​អាយុ​៦​ឆ្នាំម្នាក់​​ធ្លាក់​ពី​លើ​កៅ​អី​គោ​យន្ត​កែ​ច្នៃ​ដាំ​ក្បាល​ចូល​កា​ឡេ​ប្រអប់​លេខ​គោ​យន្តរមូរ​សក់​ និង​សាច់​ក្បាល​ដាច់​ដល់​ឆ្អឹង​លលាដ៏ចំនួន​២​កន្លែងបណ្តាល​ឱ្យ​សន្លប់​​​​ សំណា​ង​ល្អ​ចាប់​ហ្វ្រាំង​ជាប់​បើ​ទៅ​មុខ​​ទៀត​ច្បាស់​ជា​កិន ឬ​កៀបស្លា.ប់​មិន​ខាន​។

ខេត្ត​ស្វាយ​រៀង​ ៖ មានការ​ភ្ញាក់​ផ្អើល​ទាំង​ព្រឹក​​ថ្ងៃ​ទី​៣ កញ្ញា ២០១៤ នៅ​ចំណុច​ភូមិ​ព្រៃ​បឹង ឃុំ​ម៉ឺន​ជ័យ ស្រុក​រំដួល ដោយ​សារ​កុមារា​អាយុ​៦​ឆ្នាំម្នាក់​​ធ្លាក់​ពី​លើ​កៅ​អី​គោ​យន្ត​កែ​ច្នៃ​ដាំ​ក្បាល​ចូល​កា​ឡេ​ប្រអប់​លេខ​គោ​យន្តរមូរ​សក់​ និង​សាច់​ក្បាល​ដាច់​ដល់​ឆ្អឹង​លលាដ៏ចំនួន​២​កន្លែងបណ្តាល​ឱ្យ​សន្លប់​​​​ សំណា​ង​ល្អ​ចាប់​ហ្វ្រាំង​ជាប់​បើ​ទៅ​មុខ​​ទៀត​ច្បាស់​ជា​កិន ឬ​កៀបស្លាប់​មិន​ខាន​។

កុមារា​រង​គ្រោះ​ឈ្មោះ​រ៉ុន សុវណ្ណរាជ្យ អាយុ​៦​ឆ្នាំ​ រស់​នៅ​ភូមិ​ហែកសំណាញ់ ឃុំ​ម៉ឺន​ជ័យ​ ស្រុក​រំដួល​។

បើតាម​ស្ត្រី​ជា​ម្តាយ​ឈ្មោះ​មាស ថា អាយុ​៣០​ឆ្នាំ បាន​ឱ្យ​ដឹង​ថា មុន​ពេល​កើត​ហេតុ​​ពូ​បង្កើត​កុមារា​រង​គ្រោះ​បាន​បើក​គោ​យន្ត​កែ​ច្នៃ​ដឹក​ខ្សាច់​យក​ទៅ​ឱ្យ​គេ​នៅ​ភូមិ​កើត​ហេតុ​ខាង​លើ​ ហើយ​បាន​លើក​ក្មួយ​ឱ្យ​ជិះ​លើ​កៅ​អី​គោ​យន្ត​ខាង​ស្តាំ​ដៃ​ ។ ក្រោយ​ពី​ចាក់​ខ្សាច់​ឱ្យ​គេ​ហើយ​បើក​ត្រឡប់​មក​ផ្ទះ​វិញ​ មិន​ដឹង​យ៉ាង​ម៉េច​ស្រាប់​តែ​កុមារា​រង​គ្រោះ​ដាំ​ក្បាល​ធ្លាក់​ចូល​កា​ឡេ​គោយន្ត​ស្រូប​សក់​ និង​សាច់​ក្បាល​ដាច់​ដល់​លលាដ៏​របួស​២​កន្លែង​ ទម្រាំ​ពូរបស់​គេ​លោត​ចុះ​ពន្លត់​ម៉ាស៊ីន​បាន​ កុមារា​រង​គ្រោះ​ហូរ​ឈាម​សន្លប់​ឈឹង​។

ក្រោយ​កើត​ហេតុ​កុមារា​រង​គ្រោះ​ត្រូវ​បាន​សាច់​ញាតិ​ហៅរថ​យន្ត​សង្គ្រោះមក​ដឹក​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ រី​ឯ​ម្តាយ​កុមាររង​គ្រោះរន្ធត់​ចិត្ត​ពេក​យំ​រហូត​សន្លប់​ដែរ​​៕