ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនសង្ស័យ​សម្លា.ប់ស្រ្តីមេម៉ាយ​កូន៣នៅក្រុងសំរោង ​ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានហើយ

9 ឆ្នាំ មុន

ខេត្តឧត្តរមានជ័យ​ ​៖ទីបំផុតទៅជនសង្ស័យ​ដែលសម្លា.ប់ស្រ្តីមេម៉ាយកូន៣​ បានត្រូវសមត្ថកិច្ច​ឃាត់ខ្លួនបានហើយ​នៅម៉ោង១០ព្រឹកថ្ងៃទី០២​ កញ្ញា ២០១៤​ នៅចំណុចភូមិអូរកន្សែង​ សង្កាត់-​ក្រុងសំរោង ។

ជនសង្ស័យឈ្មោះ​ នឿក ចំរើន ​ភេទប្រុស អាយុ២៤ឆ្នាំ ​ជាទាហាននៅ​អង្គភាពកងពល​តូចលេខ៤២​ ប្រចំាខេត្តឧត្តរមានជ័យ ។

បើតាមអ្នកឆ្លើយឆ្លង​ព័ត៌មានកោះសន្តិភាព​បានស្រង់សម្តីសមត្ថកិច្ច​បញ្ជាក់ទៀតថា ​ការឃាត់ខ្លួនជនសង្ស័យខាងលើ ​បានធ្វើឡើងភ្លាមៗ ​បន្ទាប់ពីទទួលបាន​ព័ត៌មានពីប្រជាពលរដ្ឋ​និងសាក្សីដែលថា​ មុនពេលកើតហេតុ​ ពោលនៅយប់ថ្ងៃទី

ខេត្តឧត្តរមានជ័យ​ ​៖ទីបំផុតទៅជនសង្ស័យ​ដែលសម្លាប់ស្រ្តីមេម៉ាយកូន៣​ បានត្រូវសមត្ថកិច្ច​ឃាត់ខ្លួនបានហើយ​នៅម៉ោង១០ព្រឹកថ្ងៃទី០២​ កញ្ញា ២០១៤​ នៅចំណុចភូមិអូរកន្សែង​ សង្កាត់-​ក្រុងសំរោង ។

ជនសង្ស័យឈ្មោះ​ នឿក ចំរើន ​ភេទប្រុស អាយុ២៤ឆ្នាំ ​ជាទាហាននៅ​អង្គភាពកងពល​តូចលេខ៤២​ ប្រចំាខេត្តឧត្តរមានជ័យ ។

បើតាមអ្នកឆ្លើយឆ្លង​ព័ត៌មានកោះសន្តិភាព​បានស្រង់សម្តីសមត្ថកិច្ច​បញ្ជាក់ទៀតថា ​ការឃាត់ខ្លួនជនសង្ស័យខាងលើ ​បានធ្វើឡើងភ្លាមៗ ​បន្ទាប់ពីទទួលបាន​ព័ត៌មានពីប្រជាពលរដ្ឋ​និងសាក្សីដែលថា​ មុនពេលកើតហេតុ​ ពោលនៅយប់ថ្ងៃទី០១ កញ្ញា ​២០១៤ ​គេឃើញនិងឮស្រ្តីរងគ្រោះ បាន​បបួលជនសង្ស័យ​ទៅច្រៀងខារ៉ាអូខេយីហោ​” ម្លប់ដូងវលក្ខណ៍ ” ​ស្ថិតក្នុងក្រុងសំរោង​នោះរួចមក ។

តាមចម្លើយសារភាព​របស់ឈ្មោះ ​នឿក ចំរើន ​បានបញ្ជាក់ថា​ បន្ទាប់ពីច្រៀងខារ៉ាអូខេចប់​ នៅម៉ោងជាង៨យប់​ ខ្លួន(ជនសង្ស័យ) ​បានឌុបស្រ្តីរងគ្រោះមកផ្ទះ ​ប៉ុន្តែមកដល់វាលស្រែ ​ស្រាប់តែស្រ្តីរងគ្រោះ​​បានស្រាត​ខោខ្លួនឯង​ ​រួចហើយ​ចាប់ទាញដៃ​ឲ្យចុះពីលើម៉ូតូ​បណ្តាលឲ្យដួល​ ធ្វើឲ្យរូបគេ(ជនសង្ស័យ)​ខឹងខ្លំាងពេក ​ក៍វាយស្រ្តីរងគ្រោះសន្លប់​ និងចាប់អូសយកទៅ​ជ្រមុជទឹករហូតស្លាប់ ​ទើបដឹកមកទម្លាក់​ចោលនៅក្បែររង្វង់មូល​ក្រុងសំរោង ។

គួរបញ្ចាក់ថា​ ស្រ្តីរងគ្រោះឈ្មោះ​ ជា សុរៀ អាយុ៤០ឆ្នាំ​ ជាស្រ្តីមេម៉ាយកូន៣នាក់(ស្រីម្នាក់)​ ត្រូវបានអ្នកភូមិឃើញ​ប្រទះ​ស្លាប់ក្នុងសភាពអាក្រាតកាយមួយកំណាត់​ខាងក្រោម នៅក្បែររង្វង់មូលដៃ៨ ​ចម្ងាយប្រមាណ៣០០ម៉ែត្រ ស្ថិតក្នុងភូមិ​ដូនកែន​ សង្កាត់-ក្រុងសំរោង ​បង្កឲ្យមានការភ្ញាក់ផ្អើល​នៅព្រឹកថ្ងៃទី០២កញ្ញា​ម្សិលមិញ ។

បច្ចុប្បន្ន សមត្ថកិច្ច​កំពុងកសាងសំណុំរឿង​បញ្ជូនជនសង្ស័យ​ទៅសាលាដំបូងខេត្ត​ដើម្បីចាត់ការបន្តតាមនីតិវិធី ៕