ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចតេជោ​ ហ៊ុន សែន​ ៖ ការបំបាត់អំពើពុករលួយ​​ ត្រូវមានការចូលរួម​ពីវិស័យឯកជន

9 ឆ្នាំ មុន

រាជធានីភ្នំពេញ​ ៖ សម្តេចនាយករដ្ឋមន្រ្តី ​ហ៊ុន សែន ​បានស្នើឲ្យវិស័យ​ឯកជនចូលរួម​ជាមួយស្ថាប័ន និងអង្គភាពពាក់ព័ន្ឋ​ក្នុងការប្រយុទ្ឋប្រឆាំង​នឹងអំពើពុករលួយ ។

សម្តេចអគ្គមហាសេនាបតីតេជោ ​ហ៊ុន សែន​ ស្នើបែបនេះ​បានធ្វើឡើងក្នុងឱកាស​ដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជា ​បានអញ្ជើញ​ជាអធិបតីក្នុង​ពិធីបើកសន្និសីទ​ប្រចំាតំបន់លើកទី៨​ នៃគំនិតផ្តួចផ្តើម​ប្រឆាំងអំពើពុករលួយ ​ដែលបាននិងកំពុង​ប្រព្រឹត្ត​ធ្វើនៅ​សណ្ឋាគារអំាងទ័រកុងទីណង់តាល់​ នាព្រឹកថ្ងៃទី០៣​ កញ្ញា ២០១៤ ​ដោយមានតំណាង​ប្រទេស៣១ចូលរួម ។

បើតាមសម្តេចតេជោ ​ការប្រឆាំងអំពើពុករលួយ​ត្រូវមានចំណុចសំខាន់ៗ​មួយចំនួនដូចជា​ ការអប់រំ ​ការអនុវត្តច្បាប់ ​ការបង្រ្កាប​ និងការពង្រឹង​គណេយ្យភាព ។

ការលុបបំបាត់អំពើពុករលួយ​បាន ត្រូវមានការចូលរួមទំាងអស់គ្នា​រាប់ទំាងវិស័យឯកជន​ ដែលសម្តេចបានលើកជាឧទាហរណ៍ថា​ ” បើសិនជាតំណាង​ឯកជនមិនយកលុយទៅសូក​ មន្រ្តីណាមួយ ​ធ្វើម៉េចមន្រ្តីនោះ​មានលុយទៅកើត ” ដូច្នេះ​វិស័យ​ឯកជន​ ត្រូវបោសសំអាត​ផ្ទៃក្នុងរបស់ខ្លួន​ជាមុន ៕