ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ទួរី​ស​គេច​ម៉ូតូ​បុក​រថយន្ត​កុងតឺន័រ ធ្លាក់​ចូល​ប្រឡាយ​របួស​មនុស្ស​២​នាក់ទាំងព្រឹក​(មាន​វី​ដេអូ​ឃ្លីប)

9 ឆ្នាំ មុន

ខេត្តកំពង់​​ឆ្នាំង ៖ មនុស្ស​២​នាក់​បាន​រង​របួស​ធ្ងន់ ក្នុង​ហេតុ​ការ​ណ៍​គ្រោះថ្នាក់​ចរាចរ​ណ៏​មួយ​បាន​កើតឡើងនៅ​វេលា​ម៉ោង៦និង​៥០​នាទី​ព្រឹក​ថ្ងៃ​ទី០៣ កញ្ញា ឆ្នាំ​២០១៤ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ក្នុងចន្លោះ​គីឡូម៉ែត្រ​លេខ៨៣ និង៨៤​ ស្ថិត​ក្នុងភូមិ​ជ្រៃ​បាក់​ ឃុំ​ជ្រៃ​បាក់ ​ស្រុក​រលាប្អៀរ ​ខណៈ​ដែល​​រថយន្តទួ​រី​ស​បើក​​គេច​ពី​ម៉ូតូ ​បុក​​ជាមួយ​​រថយន្ត​​កុងតឺន័រ ។ ​

ខេត្តកំពង់​​ឆ្នាំង ៖ មនុស្ស​២​នាក់​បាន​រង​របួស​ធ្ងន់ ក្នុង​ហេតុ​ការ​ណ៍​គ្រោះថ្នាក់​ចរាចរ​ណ៏​មួយ​បាន​កើតឡើងនៅ​វេលា​ម៉ោង៦និង​៥០​នាទី​ព្រឹក​ថ្ងៃ​ទី០៣ កញ្ញា ឆ្នាំ​២០១៤ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ក្នុងចន្លោះ​គីឡូម៉ែត្រ​លេខ៨៣ និង៨៤ ស្ថិត​ក្នុងភូមិ​ជ្រៃ​បាក់ ឃុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀរ​ ខណៈ​ដែល​រថយន្តទួ​រី​សបើក​គេច​ពី​ម៉ូតូ បុក​ជាមួយ​រថយន្ត​កុងតឺន័រ ។ ​

លោក សឿង រ៉ុ​ន មន្ត្រី​នគរបាលចរាចរ​ស្រុក​រលាប្អៀរ ឱ្យដឹង​ថា ករណីគ្រោះថ្នាក់​ចរាចរ​ណ៏​នេះ​បង្ក​ឡើង​ដោ​យ​រថយន្តទួ​រី​ស​គេច​នឹង​ម៉ូតូ រួច​ទៅ​បុក​នឹង​រថយន្ត​កុង​តឺន័​រ​។ លោក​​បន្ត​ថា មុន​ពេល​កើតហេតុ រថយន្ត​ទួរី​ស ព​ណ៌​ទឹកប្រាក់ ​ពាក់​ស្លាក​លេខ កំពង់​ឆ្នាំង 2A-1114 បើកបរ​ដោយ​ឈ្មោះ គា ធ្វើ​ដំណើរ​ពី​ត្បូង​មក​ជើង គឺ​ពី​ភ្នំពេញ​មកកំពង់ឆ្នាំង លុះ​មក​ដល់​ចំណុច​កើតហេតុ បាន​គេច​នឹង​ម៉ូតូ​មួយ​គ្រឿង មក​ឆ្វេង​ដៃ ​ហើយ​បាន​ជ្រុល​ទៅ​បុក​ចំ​ធុងសាំង រថយន្ត​កុងតឺន័រ ដឹក​ចំណី​សត្វ​ពាក់ស្លាក​លេខ​ភ្នំពេញ 3A-2181 បើកបរ​ដោយ​ឈ្មោះ គ្រុយ សំ​ណាង​​ ​អាយុ២៤​ឆ្នាំ ​មានទីលំនៅ​ភូមិ​ភ្នំ​តូច ឃុំ​ភ្នំ​តូច ​ស្រុកមង្គល​បូ​រី ខេត្តបន្ទាយមានជ័យ ស្រប​ពេល​ដែល​អ្នក​បើករថយន្ត​កុងតឺន័រ គេច​បន្ថែម​ផងនោះ បណ្តាល​ឱ្យ​រថយន្ត​កុងតឺន័រ ធ្លាក់​ចូល​ប្រឡាយ​មាន​ទឹកតែ​ម្តង ។ ​

ក្រោយ​ពេល​កើតហេតុ អ្នក​ជិះក្នុង​រថយន្ត​ទួ​រី​សមាន​អ្នក​បើក​ឈ្មោះ គា និង​ម្នាក់ទៀតឈ្មោះ វ៉ា នៅ​ស្រុក​បរិបូរ​ណ៏ បាន​រង​របួស​ធ្ងន់​ ហើយ​ត្រូវ​បាន​ដឹក​ទៅ​សង្គ្រោះ​នៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង និង​ដោយសារ​ធ្ងន់ធ្ងរ​គ្រូ​ពេ​ត្យ​បាន​បន្ត​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ក្រុងភ្នំពេញ​ជាបន្ត​ទៀត ។​ ចំណែក​អ្នកបើកបរ​រថយន្ត​កុងតឺន័ររង​របួសស្រាល ដោយឡែក​រថយន្ត​ទូ​រី​ស បាន​រង​ការ​ខូ​ត​ខាតខ្ទេច រីឯរថយន្ត​កុងតឺន័រ បាន​ដាច់​ធុងសាំង និង​ខូចខាត​គួ​សម ៕