ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ក្រុង​របស់​វៀតណាម​បើក​បុក​មនុស្សទាំងកំរោល​ស្លា.ប់យ៉ាងអាណោច​អាធ័ម​

9 ឆ្នាំ មុន

ខេត្ត​ស្វាយរៀង ៖ គ្រោះថ្នាក់​ចរាចរណ៍​មួយ​គួរឱ្យ​រន្ធត់ ខណៈ​​​បុរស​ម្នាក់​ដែល​គេ​ស្គាល់​ថា ជា​អង្គ​រក្ស​របស់​លោក​ស្នង​ការ​នគរបាល​ខេត្ត​​ត្រូវ​រថយន្ត​ក្រុង​​បើក​វ៉ា​នៅ​ចំណុច​ផ្លូវកោង​ រួច​ក៏​ជ្រុលទៅបុក​ជាមួយ​ម៉ូតូ​របស់ជនរងគ្រោះ​ចំពី​មុខ​ពេញទំហឹង រួច​អូស​ទាំង​មនុស្ស និង​ម៉ូតូ​ចម្ងាយ​៥០ម៉ែត្រ កាលពីវេលាម៉ោង​៦ និង៣០​នាទី​យប់​ថ្ងៃទី​០២ កញ្ញា ២០១៤ ស្ថិត​នៅ​ចំណុច​ផ្លូវជាតិលេខ១ ក្នុង​

ខេត្ត​ស្វាយរៀង ៖ គ្រោះថ្នាក់​ចរាចរណ៍​មួយ​គួរឱ្យ​រន្ធត់ ខណៈ​​​បុរស​ម្នាក់​ដែល​គេ​ស្គាល់​ថា ជា​អង្គ​រក្ស​របស់​លោក​ស្នង​ការ​នគរបាល​ខេត្ត​​ត្រូវ​រថយន្ត​ក្រុង​​បើក​វ៉ា​នៅ​ចំណុច​ផ្លូវកោង​ រួច​ក៏​ជ្រុលទៅបុក​ជាមួយ​ម៉ូតូ​របស់ជនរងគ្រោះ​ចំពី​មុខ​ពេញទំហឹង រួច​អូស​ទាំង​មនុស្ស និង​ម៉ូតូ​ចម្ងាយ​៥០ម៉ែត្រ កាលពីវេលាម៉ោង​៦ និង៣០​នាទី​យប់​ថ្ងៃទី​០២ កញ្ញា ២០១៤ ស្ថិត​នៅ​ចំណុច​ផ្លូវជាតិលេខ១ ក្នុង​ភូមិ​បាក់រនាស់ សង្កាត់សង្ឃ័រ ក្រុង​ស្វាយរៀង ​។

ប្រភពបានឱ្យ​ដឹងថា ជនរងគ្រោះ​ឈ្មោះ​គង់ សុជាតិ ហៅ​វ័រ អាយុ​៤១​ឆ្នាំ​ ជា​មន្ត្រីនគរបាល​វរ​ការពារ​ព្រំ​ដែន​លេខ​៦១១ និង​ជា​អង្គ​រក្ស​របស់លោក​ស្នង​ការ​នគរ​បាល​ខេត្ត មានទីលំនៅ​ក្នុង​ភូមិគោកស្រម៉រ ឃុំ​កំពង់ចក ស្រុក​រំដួល ។ ចំណែក​អ្នកបើក​រថយន្ត​បង្ក​ឈ្មោះ​ហ៊ួយ​ ដាំងហ្វឿកវឹង អាយុ​៥១​ឆ្នាំ ជាជនជាតិវៀតណាម​ មានទីលំនៅ​ក្នុង​ភូមិលេខ៧ ឃុំវឹង​ធិន ក្រុង​ហូជីមិញ ។

ប្រភពបន្តថា ជនរងគ្រោះ​ជិះម៉ូតូម៉ាក​យ៉ាម៉ាហា ពណ៌ខ្មៅ អត់ស្លាកលេខ ធ្វើដំណើរ​ពីលិចទៅកើត លុះមកដល់​ចំណុច​ផ្លូវកោង​ខាងលើ ​មាន​រថយន្ត​ទួរីស​មួយ​គ្រឿងបើក​ពីទិស​ខាងកើត​ទៅលិច (បញ្ច្រាសគ្នា) និងកុងតឺន័រ​មួយគ្រឿង​បើកពីកើត​ទៅលិចដែរ ស្របពេលនោះ ស្រាប់តែ​មាន​រថយន្ត​ក្រុង​៤៥កៅអី ពាក់ស្លាកលេខ​៥២-LD2731 របស់​ក្រុមហ៊ុន KUMHO SAMCO BUSLINES (ហូជីមិញ-រាជធានីភ្នំពេញ) បើក​បុក​ចំពីមុខពេញទំហឹង​​ និងឮសូរដូចរន្ទះ បណ្តាល​​ឱ្យ​ជនរងគ្រោះ​ហោះ​ផ្លោង​បុកក្បាល​និងរថយន្ត​បាក់.ក ហើយត្រូវរថយន្តនោះកិនជើង​ឆ្វេងស្លាប់យ៉ាងអាណោចអាធ័ម ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព