ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេង​ប្រុស​អាយុ​៥​ឆ្នាំ​ម្នាក់​លង់​ទឹក​ស្លា.ប់ ខណៈ​ឪពុក​ ម្តាយ​នាំ​ទៅ​លេង​ទឹក និង​បង់​ត្រី​

9 ឆ្នាំ មុន

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ក្មេង​ប្រុសអាយុ​៥​ឆ្នាំ​​ម្នាក់​បាន​លង់​ទឹក​ស្លា.ប់​ ខណៈ​ឪពុក​ ម្តាយ​នាំ​ទៅ​លេង​ទឹក និង​បង់​ត្រី​កាល​ពី​វេលា​ម៉ោង​៥​ល្ងាច ថ្ងៃទី​២ កញ្ញា ២០១៤ ​នៅ​ចំណុចទឹក​ហូរ​ត្រង់​​ផ្លូវ​៥០ ស្ថិត​ក្នុង​ភូមិ​និមិត្ត​ សង្កាត់​និមិត្ត​ ក្រុង​ប៉ោយ​ប៉ែត​។

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ក្មេង​ប្រុសអាយុ​៥​ឆ្នាំ​​ម្នាក់​បាន​លង់​ទឹក​ស្លាប់​ ខណៈ​ឪពុក​ ម្តាយ​នាំ​ទៅ​លេង​ទឹក និង​បង់​ត្រី​កាល​ពី​វេលា​ម៉ោង​៥​ល្ងាច ថ្ងៃទី​២ កញ្ញា ២០១៤ ​នៅ​ចំណុចទឹក​ហូរ​ត្រង់​​ផ្លូវ​៥០ ស្ថិត​ក្នុង​ភូមិ​និមិត្ត​ សង្កាត់​និមិត្ត​ ក្រុង​ប៉ោយ​ប៉ែត​។

បើ​តាម​ការ​អះ​អាង​ពីឪពុក​ក្មេង​រង​គ្រោះ​​​​​​ឈ្មោះ​សួន សាវុន បាន​ឱ្យ​ដឹង​ថា កូន​ប្រុស​ដែល​លង់​ទឹក​ស្លាប់​ឈ្មោះ​សឿន លី​ម៉េង អាយុ​៥​ឆ្នាំ មាន​ទី​លំនៅ​ភូមិ​ក្បាល​ស្ពាន​២ សង្កាត់​-ក្រុង​ប៉ោយ​ប៉ែត​។

ឪពុក​ក្មេង​ប្រុស​រង​គ្រោះ​បាន​ឱ្យ​ដឹង​ទៀត​ថា មុន​ពេល​កើត​ហេតុ​រូប​គាត់​បាន​នាំ​ប្រពន្ធ និង​កូន​ទៅ​លេង​ទឹក​ និង​បង់​ត្រី​កម្សាន្ត​ ប៉ុន្តែ​លេង​មិន​ទាន់​បាន​ប៉ុន្មាន​ផង​ក៏​បាត់​កូន​ប្រុស ពេល​នោះ​គាត់​បាន​ប្រាប់​ប្រពន្ធ​ឱ្យ​ដើរ​រក​ ស្រាប់​តែ​មាន​គេ​ផ្អើល​ថា​ មាន​ក្មេង​ប្រុស​លង់​ទឹក​ស្លាប់​ រូប​គាត់​ក៏​បាន​រត់​ទៅ​មើល​ប្រទះ​ឃើញ​កូន​ខ្លួន​ឯង​ដេក​ស្លាប់​បាត់​ទៅ​ហើយ​។

ក្រោយ​កើត​ហេតុ​ សមត្ថ​កិច្ច​មូល​ដ្ឋាន​បាន​ចុះ​មក​ពិនិត្យ​សព​ឃើញ​ថា ក្មេង​ប្រុស​នេះ​ពិត​ជា​លង់​ទឹក​ស្លាប់​មែន គឺ​មិន​មាន​ពាក់​ព័ន្ធ​នឹង​អំពើ​ឃាត​កម្ម​ទេ​៕

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព