ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេ​បញ្ជា​ការ​ PM ស្រុក​កោះញែក រង​ការ​ចោទ​គំរាម​​កំហែង និងដក​យក​ប័ណ្ណ​សម្គាល់​ខ្លួន​អ្នក​កាសែត​៤នាក់

9 ឆ្នាំ មុន

ខេត្ត​មណ្ឌលគិរី ៖ ក្រុម​អ្នក​យក​ព័ត៌មាន​​៤​នាក់​​នៅ​ខេត្តមណ្ឌលគិរី ត្រូវ​​​មេបញ្ជាការ​កងរាជអាវុធ​ហត្ថ​ស្រុក​កោះ​ញែក​គំរាម​គំ​ហែង​ចាប់​ខ្លួន ​និង​ដក​យក​ប័ណ្ណ​សម្គាល់ខ្លួន ខណៈ​ដែល​ចុះទៅ​​​បំពេញការងារ​នៅ​​ស្រុក​កោះ​ញែក​នោះ ។​

ខេត្ត​មណ្ឌលគិរី ៖ ក្រុម​អ្នក​យក​ព័ត៌មាន​​៤​នាក់​​នៅ​ខេត្តមណ្ឌលគិរី ត្រូវ​​​មេបញ្ជាការ​កងរាជអាវុធ​ហត្ថ​ស្រុក​កោះ​ញែក​គំរាម​គំ​ហែង​ចាប់​ខ្លួន ​និង​ដក​យក​ប័ណ្ណ​សម្គាល់ខ្លួន ខណៈ​ដែល​ចុះទៅ​​​បំពេញការងារ​នៅ​​ស្រុក​កោះ​ញែក​នោះ ។​

ហេតុ​ការ​ណ៍​ខាងលើ​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​​៩​ និង​៣០​នាទី​យប់​ថ្ងៃ​ទី០​២ កញ្ញា ២០១៤ ស្ថិត​នៅ​ភូមិ​-​ឃុំ​ស្រែ​សង្គម ស្រុក​កោះ​ញែក​ ។

ក្រុម​អ្នក​យក​ព័ត៌មាន​ទាំង​៤​នាក់ ​ដែល​ត្រូវ​មេបញ្ជាការ​អាវុធហត្ថ​ដក​យក​ប័ណ្ណ​សម្គាល់​មានលោកកេ​ត សា​រ៉េ​ត អ្នក​យក​ព័ត៌មាន​ទូរ​ទស្ស​ន៍ហង្ស​មាស, លោកមន ម៉ា​រ៉េ​ត អ្នក​យក​ព័ត៌មាន​ទូរ​ទស្ស​ន៍​អ​ប្សា​រា, លោក​អ៊ិ​ត ភា​រុន អ្នក​យក​ព័ត៌មាន​ទូរ​ទស្ស​ន៍​បាយ័ន និង​លោកសាយ ករុណា អ្នក​រាយ​ការ​ណ៍​ព័ត៌មាន​កាសែត​កោះសន្តិភាព ។

​អ្នក​រាយ​ការ​ណ៍​​ព័ត៌មាន​ទាំង​បួន​នាក់ ​ដែល​ត្រូវ​​លោកមេបញ្ជាការ​ប៉េ​អឹ​ម​ស្រុក​កោះ​ញែក​​ដកហូត​យក​ប័ណ្ណសម្គាល់ខ្លួន​ខាងលើ​បាន​ឱ្យ​ដឹង​ថា នៅ​ពេល​ពួក​គេ​​​ទទួល​ដំណឹង​ពី​ការ​ចុះ​រុះរើ​ផ្ទះ​អនា​ធិបតេយ្យ​នៅ​ស្រុក​កោះ​ញែករួច​មក ​ពួក​គេ​ក៏​បាន​ធ្វើ​ដំណើរ​តាម​រយៈ​រថយន្ត​​មួយ​គ្រឿង​ ដែល​ជាក​ម្មសិ​ទ្ធិ​របស់​បុគ្គលិក​ទូរ​​ទស្ស​ន៍​​ហង្ស​មាស ដើម្បី​ទៅ​យក​​ព័ត៌មាន​ ។

​ប្រភព​បន្ត​ថា ការ​ធ្វើ​ដំណើរ​ទៅ​យក​​ព័ត៌មាន​នៅ​ស្រុក​កោះ​ញែក​នោះ អ្នក​យក​ព័ត៌មាន​ទាំង​​៤​នាក់ បាន​ចេញដំណើរពី​ទីរួមខេត្ត​មណ្ឌលគិរី​​ប្រហែលជា​ម៉ោង​១​រសៀល​ថ្ងៃ​ទី​០២ កញ្ញា ២០១៤ រហូត​ដល់វេលា​ម៉ោង​៥​ និង​២០​នាទី​ល្ងាច​ ទើប​ទៅ​ដល់​ទីរួមស្រុក​កោះ​ញែក​ ។ ​​បើ​តាម​ការ​ជាក់ស្តែង ចម្ងាយ​ផ្លូវ​ពី​ទីរួមខេត្ត​មណ្ឌលគិរី​ ទៅ​ស្រុក​កោះ​ញែក គេ​ចំណាយពេល​តែ​២​ម៉ោង​​ប៉ុណ្ណោះ​​នឹង​ទៅ​​ដល់​​គោលដៅ​ជា​មិន​​ខាន តែ​ស្ថានភាព​ផ្លូវ​លំបាក​​ខ្លាំង ហើយ​រថយន្ត​ក្រុម​អ្នក​យក​ព័ត៌មាន​ក៏​មាន​​បញ្ហា​ពិបាកធ្វើ​ដំណើរ ព្រោះ​គៀប​ហ្វ្រាំង​​បើក​ទៅ​មុខ​មិន​រួច ​។ ​ដោយ​មាន​សភាព​ហេវ​ហត់​គួប​ផ្សំ​រថយន្ត​មាន​បញ្ហា​ផង​នោះ ក្រុម​អ្នក​យក​ព័ត៌មាន​ក៏​សម្រេច​ចត​រថយន្ត​លើ​ចិញ្ចើម​ផ្លូវជាតិ​ ដែល​ទើប​ស្ថាបនា​ថ្មី​ឆ្ពោះទៅ​ខេត្តរតន​គិរី ដើម្បី​ឈប់​សម្រាក​ និង​ហូប​នំ​ប៉ាវ​ដោយ​នាំ​គ្នា​អង្គុយ​លេង​មួយ​ស្របក់​​ធំ​។

ក្រោយ​ឈប់​សម្រាក​បាន​​ប្រហែល​២០​នាទី គេ​ក៏​ឃើញ​មាន​រថយន្ត​បែន​ខ្នាត​​ធំ​មួយ​គ្រឿង​បាន​បើក​មក​ដល់ និង​មាន​រថយន្ត​វី​ហ្គោ​​​អត់​ស្លាក​លេខ​ព​ណ៌​ស្ករ បើក​​ដោយ​បុរស​២​នាក់​តាម​ពីក្រោយ​ ។ ​នៅ​ពេល​ដែល​ឃើញ​រថយន្ត​របស់​ក្រុម​អ្នក​យក​ព័ត៌មាន ម្ចាស់​រថយន្ត​
វី​ហ្គោ​ ​ក៏​បាន​ចុះ​មក​សួរនាំ​ថា មក​ពី​ខាង​ណា​នៅ​ខាង​ណី បានជា​នាំ​គ្នា​ឈប់​រថយន្ត​តាម​ចិញ្ចើម​ផ្លូវ​បែប​នេះ ឬ​ចង់​បង្កើត​កុង​ត្រូ​ល​ជជុះ​ ។ ​នៅ​គ្រា​នោះ​ ​លោក​មេ​បញ្ជា​កំពុង​សាកសួរ​ក្រុម​អ្នក​យក​ព័ត៌មាន អ្នក​យក​ព័ត៌មាន​ទូរ​ទស្ស​ន៍​​ហង្ស​មាស​ ក៏​បាន​សួរ​ទៅ​លោក​មេបញ្ជាការ​ប៉េ​អឹ​ម​វិញ​ថា ចុះ​លោក​សមត្ថកិច្ច​ខាង​ណា​​ដែរ បានជា​មក​សួរ​ពួក​​ខ្ញុំ​ចឹ​ង ព្រោះ​លោក​មេបញ្ជាការ​ពុំ​មាន​ស្លៀកពាក់​ឯក​សណ្ឋាន និង​ណែនាំ​ខ្លួន​ជា​មុន​ទេ​ ថា លោក​គឺជា​សមត្ថកិច្ច និង​ថែម​ទាំង​បាន​យក​ពិល​មក​បញ្ចាំង​​ដាក់​មុខ​គេ រក​មើល​អ្វី​ពុំ​ឃើញ​ឡើយ​។

​គ្រាន់តែ​សួរ​មិន​​ទាន់​ចប់​​ផង ស្រាប់តែ​លោក​មេ​ប៉េ​អឹ​ម​​ខឹង​ច្រឡោត ទារ​រក​ប័ណ្ណសម្គាល់ខ្លួន​យក​ទៅ​ទុក និង​បាន​បញ្ជាក់​ថា បើ​ចង់​បាន​​ទៅ​យក​នៅ​ស្នាក់​ការ​របស់​លោក ​។ ​ព្រោះ​អ្នកកាសែត​នៅ​ពេល​ចូល​មក​​ដល់ដែនដី​ដែល​លោក​គ្រប់គ្រង ​ត្រូវ​សុំ​ការ​អនុញ្ញាត​ពី​លោក​សិន ទើប​អាច​ដើរ​យក​ព័ត៌មាន​បាន ​។

​ច​ម្ង​ល់​នានា​បាន​ផុស​ឡើង​ថា តើ​ការ​ចត​រថយន្ត​តាម​ដងផ្លូវ​របស់​ប្រជាពលរដ្ឋ​ខុសច្បាប់​បែប​ណាខ្លះ? ​បើ​គ្រាន់តែ​ឈប់​រថយន្ត​សម្រាក​យក​កម្លាំង​បន្តដំណើរ​ចាំបាច់ សុំ​ការ​អនុញ្ញាត​ពី​សមត្ថកិច្ច​ដែរ​ឬ​យ៉ាងណា? ​ទោះជា​បែប​ណាក៏​ដោយ ​អ្នក​យក​ព័ត៌មាន​ពុំ​អាច​សុំ​ការ​​បំភ្លឺ​ពី​មេ​បញ្ជា​ប៉េ​អឹ​ម​ស្រុក​កោះ​ញែក​បាន​ទេ​នៅ​ព្រឹក​ថ្ងៃ​ទី​៣ កញ្ញា ២០១៤ នេះ​។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព