ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំនន់​ទឹក​​ភ្លៀង​​ធ្វើ​ឱ្យ​អូរព្រំដែន​ទឹក​ឡើង​លិច​ប៉ុស្តិ័នគរបាល​ និងភូមិ​​មួយចំនួន​​

9 ឆ្នាំ មុន

ខេត្ត​បន្ទាយ​មានជ័យ ៖ បន្ទាប់​ពី​ភ្លៀង​​បាន​​បង្អុរ​​ធ្លាក់​​យ៉ាង​​ខ្លាំង​​កាលពី​រសៀល​ រហូត​ដល់​យប់​​ថ្ងៃ​ទី​២​ កញ្ញា ​​២០១៤​ នៅ​ក្រុង​ប៉ោយ​ប៉ែ​ត ​​បង្កឱ្យ​កម្ពស់ទឹកអូ​រ​ព្រំដែន​​ហក់​ឡើង ​ហើយ​​ប៉ុស្តិ៍​នគរ​បាល​​ការពារ​ព្រំដែន​គោក​លេខ​​៨៩១ចំនួន​២​កន្លែង​ និង​ភូមិ​ចំនួន​២ ​ដែល​មាន​​លំនៅ​ឋាន​​របស់​​អ្នកស្រុក​ជា​ច្រើន​គ្រួសារ ​​ត្រូវ​រង​​​ការ​​ជន់​លិច​​ជា​បណ្ដើរ​ៗ​ ។​

​ប្រភព​បាន​​ឱ្យ​ដឹងថា ចំណែក​​​នៅ​ខាងជើង​ផ្លូវជាតិ​លេខ​៥​វិញ ​គេ​សង្កេត​​ឃើញ​ដងផ្លូវ​​បេតុង​មួយ​​ចំនួន​ ដូច​ជា​សាលារៀន​ចំនួន​៣ ​វត្ត​​១ ​ចំណតរថយន្ត​តូច​-ធំ​ ក៏រង​ការ​ជន់​លិច​ដូច​គ្នា ​។ នៅ​​ប៉ុស្តិ៍​ក្បាលស្ពាន​របស់​នគរបាល​ការពារ​​ព្រំដែន​គោក​វរ​សេនា​តូច​លេខ​​៨៩១​គេ​ក៏​ឃើញ​សមត្ថកិច្ច​​​ជម្លៀស​អី​វ៉ាន់​​ចេញ​ពី​ប៉ុស្តិ៍​តាម​​ទូក​​ជ័រ ​និង​ទូក​ឈើ​ ឯ​ប៉ុស្តិ៍​អូរ​​ជ្រៅ​វិញ នគរបាល​​ព្រំដែន​គោក​៨៩១​ដូច​គ្នា ​ក៏​​ត្រូវ​បាន​​មេ​ភូមិ​ប៉ោយ​ប៉ែ​ត​ប្រាប់​ថា ​ទឹក​ឡើង​លិច​ជុំវិញ​ប៉ុស្តិ៍​ទៅ​ហើយ​ដែរ​។ ​

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព