ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជម្រះក្តី​ជនបរទេស​ប្រុសស្រី៣​នាក់ ​និង​ស្ត្រី​ខ្មែរម្នាក់​ ពី​បទ​ដឹក​ជញ្ជូន​ថ្នាំ​ញៀន​កូកាអ៊ីនជាង​២,៥គីឡូក្រាម

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ​៖ សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃ​ទី​២​ កញ្ញា បាន​បើក​សវនាការ​ជម្រះក្តី​ជនជាប់ចោទ​ចំនួន​៤​នាក់​ ក្នុងនោះ​​មាន​ស្ត្រី​ខ្មែរ​ម្នាក់​ផ​ង ដែល​ត្រូវ​បាន​ចាប់ខ្លួន​និង​ចោទប្រកាន់​ពី​បទ​ដឹក​ជញ្ជូន​នូវ​សារធាតុ​គ្រឿងញៀ.ន​ខុសច្បាប់​ជាង​២,៥​គីឡូក្រាម​ពី​ប្រទេស​ប្រេ​ស៊ីល​ម​​កម្ពុជា ​កាលពី​ខែកុម្ភៈ កន្លង​ទៅ​។​

​រាជធានី​ភ្នំពេញ ​៖ សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃ​ទី​២​ កញ្ញា បាន​បើក​សវនាការ​ជម្រះក្តី​ជនជាប់ចោទ​ចំនួន​៤​នាក់​ ក្នុងនោះ​​មាន​ស្ត្រី​ខ្មែរ​ម្នាក់​ផ​ង ដែល​ត្រូវ​បាន​ចាប់ខ្លួន​និង​ចោទប្រកាន់​ពី​បទ​ដឹក​ជញ្ជូន​នូវ​សារធាតុ​គ្រឿងញៀន​ខុសច្បាប់​ជាង​២,៥​គីឡូក្រាម​ពី​ប្រទេស​ប្រេ​ស៊ីល​ម​​កម្ពុជា ​កាលពី​ខែកុម្ភៈ កន្លង​ទៅ​។​

ជនជាប់ចោទ​ទាំង៤នាក់ ១-​ឈ្មោះ​ម៉េ​ង ស៊ីនួន ភេទ​ស្រី ហៅ​ច​យ អាយុ​៣០ឆ្នាំ​ ជនជាតិខ្មែរ​ ២-ឈ្មោះ Macoy Mavill ភេទ​ស្រី អាយុ​៤២ឆ្នាំ​ ជនជាតិ​ហ្វី​លី​ពី​ន​ ៣-​ឈ្មោះ Emmanual Thankgod ភេទ​ប្រុស​ អាយុ៣១​ឆ្នាំ និង​៤-ឈ្មោះ​Michel Sunshine អាយុ​៣១​ឆ្នាំ ​ជនជាតិ​នី​ហ្សេ​រី​យ៉ា ។

ការ​ជម្រះក្តី​បាន​ធ្វើ​ឡើង​ដោយ​មាន​វត្តមាន​លោក​ ហេង កេស​រោ ​ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ ចំពោះ​មុខ​ជន​ជាប់​៤​នាក់ និង​មេធាវី​ការពារ​ក្តី​ចំនួន២​នាក់​ លោក​មេធាវី សំ សុខ​គង់ ​និង​លោក​មេធាវី ផេង ហេង​។​ នៅ​ក្នុង​ពេល​សវនាការ​លោក​ចៅក្រម​បាន​ថ្លែង​ថា​ឈ្មោះ Macoy Mavill ភេទ​ស្រី អាយុ​៤២ឆ្នាំ​ ជនជាតិ​ហ្វី​លី​ពី​ន ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​១២ កុម្ភៈ ​ជាមួយនឹង​វ៉ា​លីស​ដែក​មួយ​ បន្ទាប់​ពី​មានការ​សង្ស័យ​ថា​វ៉ា​លីស​នោះ​​មាន​​ផ្ទុក​ថ្នាំ​ញៀន​។​ ក្រោយ​ពេល​ឆែកឆេរ​សមត្ថកិច្ច​បាន​រក​ឃើញ​ថ្នាំ​ញៀន​ប្រភេទ​កូ​កា​អ៊ី​ន​ទម្ងន់​ជាង​២,៥​គីឡូក្រាម ដែល​នៅ​ក្នុង​វ៉ា​លីស​នោះ​បង្កប់​សម្ភារ​ប្រើប្រាស់​ផ្សេង​ៗ​គ្នា​។ ​

លោក​ចៅក្រម​បាន​បញ្ជាក់​ថា ជន​ជាប់​ទាំង​៤នាក់​ពិតជា​មាន​ជាប់​ពាក់ព័ន្ធ​ក្នុង​ការ​ប្រតិបត្តិការ​ដឹក​ជញ្ជូន​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ប្រាកដ​មែន​ ព្រោះ​មាន​ភស្តុ​តាង​គ្រប់គ្រាន់​ក្នុង​ការ​ដាក់បន្ទុក​ពួក​គាត់​តាម​មាត្រា​៤០ នៃ​ច្បាប់​គ្រឿងញៀន​កម្ពុជា ៕