ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បោកប្រាក់​ក្រុម​ហ៊ុន​ជាង​​១លាន​ដុល្លារ​ប្តឹង​ឧទ្ធរ​​ណ៍​​សុំនៅ​ក្រៅ​ឃុំ​

9 ឆ្នាំ មុន

រាជធានី​ភ្នំ​ពេញ ៖ សភា​ស៊ើបសួរ​សាលាឧទ្ធរណ៍​កាលពី​រសៀល​ថ្ងៃ​ទី​២ កញ្ញា បាន​បើក​សវនាការ​សួរ​ដេញដោលលើ​បណ្តឹងសុំ​នៅ​ក្រៅ​ឃុំ​របស់​ជន​ត្រូវ​ចោទ​​​ជា​មន្ត្រី​នគរបាល​ជាតិ​ម្នាក់ ដែល​ជាប់​ពាក់​ព័ន្ធ​ពី​បទ​រំលោ.ភ​លើ​ទំនុ​ក​ចិត្ត​(​ឆបោក​ប្រាក់​ពី​ក្រុមហ៊ុន​១​លាន​ដុល្លារ​កន្លះ​) តែ​ក្រោយ​ពីសភា​ស៊ើបសួរចប់ ចៅ​ក្រម​ជំនុំ​ជំ​រះ​បាន​លើក​ពេល​ប្រកាសសម្រេចឲ្យ​ជន​ត្រូវ​ចោទ​បាន​នៅ​ក្រៅ​ឃុំ​ ឬ​មិន​នៅ​ក្រៅ​ឃុំ​ទៅ​ថ្ងៃ​ទី​១០ ​ក​ញ្ញា ខាង​មុខ​នេះ ។

រាជធានី​ភ្នំ​ពេញ ៖ សភា​ស៊ើបសួរ​សាលាឧទ្ធរណ៍​កាលពី​រសៀល​ថ្ងៃ​ទី​២ កញ្ញា បាន​បើក​សវនាការ​សួរ​ដេញដោលលើ​បណ្តឹងសុំ​នៅ​ក្រៅ​ឃុំ​របស់​ជន​ត្រូវ​ចោទ​​​ជា​មន្ត្រី​នគរបាល​ជាតិ​ម្នាក់ ដែល​ជាប់​ពាក់​ព័ន្ធ​ពី​បទ​រំលោភ​លើ​ទំនុ​ក​ចិត្ត​(​ឆបោក​ប្រាក់​ពី​ក្រុមហ៊ុន​១​លាន​ដុល្លារ​កន្លះ​) តែ​ក្រោយ​ពីសភា​ស៊ើបសួរចប់ ចៅ​ក្រម​ជំនុំ​ជំ​រះ​បាន​លើក​ពេល​ប្រកាសសម្រេចឲ្យ​ជន​ត្រូវ​ចោទ​បាន​នៅ​ក្រៅ​ឃុំ​ ឬ​មិន​នៅ​ក្រៅ​ឃុំ​ទៅ​ថ្ងៃ​ទី​១០ ​ក​ញ្ញា ខាង​មុខ​នេះ ។

តែ​ទោះជា​យ៉ាងណា​ដើមបណ្តឹង បាន​មាន​ជំនឿ​យ៉ាង​មុត​មាំ​ថា សភា​ស៊ើបសួរ​សាលា​ឧ​ទ្ធ​ណ៍​ពិតជានឹង​រក្សា​ការ​សម្រេច​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​ដដែល ពោល​គឺ​នៅ​បន្ត​កា​រ​ឃុំខ្លួន​ជនជាប់​ស​ង្ស​យ័​ឈ្មោះ​ប៉ិច ហ៊ី អតីតមន្ត្រី​នគរបាល​ជាតិរូប​នេះ ​រហូត​ដល់សវនាការ​លើ​អង្គសេចក្តី លើ​សំណុំរឿង​រំលោភ​លើ​ទំនុកចិត្ត នោះ​ជៀស​វាង​ធ្វើ​ឲ្យ​ខូចប្រយោជន៍​ដល់​ដើមបណ្តឹង ។

សូម​បញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​២២ ​កក្កដា ដើមបណ្តឹង​លើ​សំណុំរឿង​ព្រហ្មទណ្ឌ​មួយ ដែល​មាន​មន្ត្រី​នគរបាល​ក្រសួងមហាផ្ទៃ​ម្នាក់ បាន​ជាប់​ពាក់ព័ន្ធ​ស៊ីដាច់​ប្រាក់​ក្រុមហ៊ុនជាង​១លាន​ដុល្លារ​អា​មេ​រិ​ក នៅ​ក្នុង​អំ​ទ្បុ​ង​ឆ្នាំ​២០០៦​នោះ បាន​ជំរុញ​ឱ្យ​តុលាការ​ជួយ​ព​ន្លឿ​ន​លើ​សំណុំរឿង​នេះ ដើម្បី​ឆាប់​បាន​ដាក់​ជំនុំជម្រះ​លើ​អង្គសេចក្តី និង​បាន​ស្នើ​សុំ​ឲ្យ​ចេញ​ដីកា​តាម​ចាប់ខ្លួន​គូកន​២-៣​នាក់​ទៀត​ដែល​កំពុង​គេចខ្លួន ។

គួរ​កត់​សម្គាល់ថា នគរបាល​ព្រហ្មទណ្ឌ​ក្រសួង​មហា​ផ្ទៃ​ កាលពី​ព្រឹក​ថ្ងៃ​ទី​១៧ កក្កដា បាន​ចាប់ខ្លួន​មន្ត្រី​នគរបាល​ម្នាក់​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​ថាបាន​ស៊ីដាច់​ប្រាក់​១,៥​លាន​ដុល្លារ​រឿង​ល​ក់​ដី​ខ្យល់​ឱ្យទៅ​ក្រុមហ៊ុន​ក្នុងស្រុក​មួយ ។ មន្ត្រី​នគរបាល​ម្នាក់​នោះ​ឈ្មោះ ប៉ិច ហ៊ី ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ព័ត៌មាន​លម្អិតនឹង​មាន​ផ្សាយ​ជូននៅលើទំព័រ​កាសែតកោះសន្តិភាព