ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្អើល​ភ្លូក​ទឹក​ភ្លូក​​ដី​​ទិញ​​ស្មៅ​​ធ្វើ​​ថ្នាំ​​ស័ក្តិ​សិទ្ធិ​​ព្យាបាល​​ជំងឺ​​១៤​មុខ​

9 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋ​នៅ​ផ្សារ​ស្រុក​បរិបូណ៌ នា​ព្រឹក​ថ្ងៃ​ទី​១​និង​២ កញ្ញា បាន​នាំ​គ្នា​ផ្អើល​ទិញ​ដើម​ស្មៅ​ម្យ៉ាង ដែល​អ្នកលក់​អះអាង​ថា ជា​ឱសថ​ព្យាបាល​រោគ​១៤​មុខ​យ៉ាង​ស័​កិ្តសិទ្ធិ ក្នុង​តម្លៃ​ថ្លៃ​គ្រាន់បើ​ដែរ​គឺ​មួយ​គីឡូក្រាម​ថ្លៃ​៣​ម៉ឺន​រៀល ។ ការ​លក់​ដើម​ស្មៅ​នេះ​ដាច់​ខ្លាំង​ណាស់ ព្រោះ​វា​ប្លែក​ដោយ​គ្រាន់តែ​មួយ​ព្រឹក​ថ្ងៃ​ទី​១ កញ្ញា លក់ដាច់​អស់​ជាង​១០​បាវ​ធំ​ៗ

ខេត្តកំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋ​នៅ​ផ្សារ​ស្រុក​បរិបូណ៌ នា​ព្រឹក​ថ្ងៃ​ទី​១​និង​២ កញ្ញា បាន​នាំ​គ្នា​ផ្អើល​ទិញ​ដើម​ស្មៅ​ម្យ៉ាង ដែល​អ្នកលក់​អះអាង​ថា ជា​ឱសថ​ព្យាបាល​រោគ​១៤​មុខ​យ៉ាង​ស័​កិ្តសិទ្ធិ ក្នុង​តម្លៃ​ថ្លៃ​គ្រាន់បើ​ដែរ​គឺ​មួយ​គីឡូក្រាម​ថ្លៃ​៣​ម៉ឺន​រៀល ។ ការ​លក់​ដើម​ស្មៅ​នេះ​ដាច់​ខ្លាំង​ណាស់ ព្រោះ​វា​ប្លែក​ដោយ​គ្រាន់តែ​មួយ​ព្រឹក​ថ្ងៃ​ទី​១ កញ្ញា លក់ដាច់​អស់​ជាង​១០​បាវ​ធំ​ៗ ដែល​ក្នុង​មួយ​បាវ​ទម្ងន់​ជាង​៣០​ទៅ​៤០​គីឡូក្រាម ។

ដោយ​ចង់​ដឹង​ការ​ពិត នា​ព្រឹក​ថ្ងៃ​ទី​២ កញ្ញា ភ្នាក់ងារ​យក​ព័ត៌មាន​យើង​បាន​សុំ​ការ​អនុញ្ញាត ជួប​ជាមួយ​អ្នកលក់​ដើម​ស្មៅ​ខាងលើ​នេះ​ដោយ​ផ្ទាល់ ។ គាត់​ប្រាប់​ថា ឈ្មោះ ជា ភ​ន អាយុ​៥៤​ឆ្នាំ មាន​ទីលំនៅ​នៅ​រាជធានី​ភ្នំពេញ ប៉ុន្តែ​បាន​មក​ស្នាក់​នៅ​ខេត្តបន្ទាយមានជ័យ ដើម្បីដាំ​ដុះ​ដើម​ស្មៅ​ជា​ឱសថ​បុរាណ​ខាងលើ​នេះ ព្រោះ​លោក​ជា​សមា​ជិកសមាគម​គ្រូឱសថបុរាណ​កម្ពុជា​ម្នាក់​ដែរ ។ លោក ជា ភ​ន បាន​និយាយ​ថា ដើម​ស្មៅ​ដែល​គាត់​យក​មក​លក់​នេះ​មានឈ្មោះ​ថា «​រ៉ាប់​ពី​កា​» ជា​ប្រភេទ​ស្មៅ​យក​ពូជ​ពី​ប្រទេស​កូរ៉េ និង​បាន​យក​មក​ដាំ​នៅ​ខេត្តបន្ទាយមានជ័យ ដោយ​ខ្លួនឯង ។ គាត់​ថា ថ្នាំ​នេះ​ជា​ឱសថ​ព្យាបាល​រោគ​១៤​មុខ​បាន​យ៉ាង​ស័ក្តិ​សិទ្ធ ។ គាត់​លក់​ក្នុង​តម្លៃ​១​គីឡូក្រាម​៣​ម៉ឺន​រៀល នៅ​ព្រឹក​ថ្ងៃ​ទី​១ កញ្ញា លក់ដាច់​ជាង​១០​បាវ (១​បាវ​មាន​ទម្ងន់​ជាង​៣០​ទៅ​៤០​គីឡូក្រាម​) ហើយ​ថ្ងៃ​ទី​២ កញ្ញា គាត់​បាន​ដាក់​បន្ថែម​មក​លក់​ជាង​១០​ការុង​ទៀត លក់ដាច់​អស់ ។

ការ​លក់​ដើម​ស្មៅ​ដែល​ថា ជា​ថ្នាំ​ព្យាបាល​រោគ​នេះ មិន​ទាន់​ត្រូវ​បាន​អាជ្ញាធរ ឬ​មន្ទីរ​ពាក់ព័ន្ធ​ណា​ចាប់អារម្មណ៍​នៅឡើយ​ទេ ។ ប៉ុន្តែ​ក៏​មាន​ប្រជាពលរដ្ឋ​មួយ​ចំនួន​ដែល​ធ្លាប់​ចាញ់បោក​គេ​កន្លង​មក​និយាយ​ថា ដូច​ជា​មិន​ជឿ ដើម​ស្មៅ​សោះ​ព្យាបាល​ជំងឺ​១៤​មុខ ហើយ​សុទ្ធតែ​ជំងឺធ្ងន់​ៗ​ដែល​គ្រូពេទ្យ​សម័យ​បច្ចេកវិទ្យា​ទំនើប​ពិបាក​ក្នុង​ការ​ព្យាបាល ដូច​ជា​ជំងឺ​ទាច​ទឹក ជំងឺមហារីក​ស្បូន​ជាដើម សង្ស័យ​ថា បោក​ទេ​មើលទៅ ។ លោក ប្រាក់ វ៉ុ​ន ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត មាន​ប្រសាសន៍​ថា លោក​ទើបតែ​ដឹង​ព័ត៌មាន​ពី​ការ​លក់​ដើម​ស្មៅ​នេះ​នៅ​ម៉ោង​៨​ព្រឹក​ថ្ងៃ​ទី​២ កញ្ញា និង​បានឱ្យ​មន្ត្រី​របស់​លោក​ចុះ​ទៅ​ពិនិត្យ​មើល និង​រាយការណ៍​មក​វិញ​ថា ពិតជា​មានការ​លក់​ដើម​ស្មៅ​ថ្លៃ​១​គីឡូក្រាម​៣​ម៉ឺន​រៀល​មែន ។ លុះ​ក្រោយ​ពី​ការ​ពិនិត្យ​ឃើញ​ថា មិន​មាន​លក្ខណៈ​ច្បាប់​ត្រឹមត្រូវ ហើយ​ទំនង​ដូច​ជា​មិន​ស្រួល លោក​ក៏​បាន​បញ្ជា​ឱ្យ​បិទ​ផ្អាក​ការ​លក់ដូរ​ដើម​ស្មៅ​នេះ​ហើយ ។

សូម​រំឭក​ថា ប្រជាពលរដ្ឋ​នៅ​ស្រុក​បរិបូណ៌​ធ្លាប់​ទទួល​រង​គ្រោះ​ពី​ការ​ចាញ់បោក​ការ​លក់​ថ្នាំបុរាណ​នេះ​ជា​ច្រើន​លើក​មក​ហើយ ។ លើក​នេះ​មិនដឹង​ថា បោក​មែន​ទៀត ឬ​ក៏​អត់​ទេ ព្រោះ​អ្នក​ដែល​បាន​ទិញ​យក​ទៅ​ប្រើប្រាស់​មិន​ទាន់​ដឹង​ពីលទ្ធផល​នៅឡើយ ដោយសារ​ទើបនឹង​ទិញ​ប្រើ​បាន​មួយ​ថ្ងៃ ។ ប៉ុន្តែ​បើ​ពិតជា​បោក​មែន​អ្នកលក់​ថ្នាំ​នេះ​បាន​ប្រាក់​ក៏​មិន​តិច​ដែរ​ទម្រាំ​តែ​មន្ទីរ​ពាក់ព័ន្ធ​បិទ​ការ​លក់ដូរ ។ តាម​ការ​ប៉ាន់​ប្រមាណ​ពី​ផល​លក់​ស្មៅ​នេះ​រយៈពេល​២​ថ្ងៃ​បាន​ប្រាក់​មិន​ខ្វះ​ពី​មួយ​ការុង​ទេ គឺ​យ៉ាង​ហោច​ក៏​លើស​ពី​២០​លាន​រៀល​ដែរ ៕