ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្គ្រាជ​វត្ត​ចំប៉ា​ចារិ៍​ ក្លែង​ខ្លួន​ចូល​ច្រៀង​ខារ៉ា​អូខេ​

9 ឆ្នាំ មុន

ខេត្តកណ្តាល ៖ ភិក្ខុសង្ឃ​​មួយ​អង្គ​​ដែល​​គេ​​ស្គាល់​​ច្បាស់​​ថា ជា​​ចៅ​អធិការ​​វត្ត​​ចំ​ប៉ា​ចារិ៍​ ​មាន​​អាយុ​​​៣៦​ឆ្នាំ​ បាន​​ដោះ​​ស្បង់​ចីវរ​​លួច​​ចូល​​ច្រៀង​​ខា​រ៉ា​អូ​ខេ ​នៅ​​ក្រុង​​តា​ខ្មៅ ​ក្នុង​​ហាង​​ឌី​យ៉ា​ម៉​ង់ ​ផា​លេស ​ជា​មួយ​​មិត្តភក្តិ​​បន​​ភឿន​​បួន​​នាក់​​ទៀត​ ។ ​ទោះបី​ជា​​បែប​​ណា ​ខណៈ​​កំពុង​​ច្រៀង​រាំ​​យ៉ាង​​សប្បាយ ​និង​​ផឹក​ស្រា​បៀរ​​ស្រវឹង​​ស្រឿង​​ៗ

ខេត្តកណ្តាល ៖ ភិក្ខុសង្ឃ​​មួយ​អង្គ​​ដែល​​គេ​​ស្គាល់​​ច្បាស់​​ថា ជា​​ចៅ​អធិការ​​វត្ត​​ចំ​ប៉ា​ចារិ៍​ ​មាន​​អាយុ​​​៣៦​ឆ្នាំ​ បាន​​ដោះ​​ស្បង់​ចីវរ​​លួច​​ចូល​​ច្រៀង​​ខា​រ៉ា​អូ​ខេ ​នៅ​​ក្រុង​​តា​ខ្មៅ ​ក្នុង​​ហាង​​ឌី​យ៉ា​ម៉​ង់ ​ផា​លេស ​ជា​មួយ​​មិត្តភក្តិ​​បន​​ភឿន​​បួន​​នាក់​​ទៀត​ ។ ​ទោះបី​ជា​​បែប​​ណា ​ខណៈ​​កំពុង​​ច្រៀង​រាំ​​យ៉ាង​​សប្បាយ ​និង​​ផឹក​ស្រា​បៀរ​​ស្រវឹង​​ស្រឿង​​ៗ​ ​អម​ដោយ​នារី​ក្មេងខ្ចី​សាច់​ស​ម៉ដ្ឋខៃ​នែបនិត្យ​ផង​នោះ ពេល​កំពុង​ប្រើ​ដៃ​ដូច​ដៃ​មឹក​ផង ក៏​ត្រូវ​បាន​នគរបាល​ក្រុង​តា​ខ្មៅ សហការ​ជាមួយ​នគរបាល​ខេត្ត​ចូល​ដល់​ក្នុង​បន្ទប់ ឃាត់ខ្លួន​កាលពី​ម៉ោង​៥​និង​១០​នាទី​រសៀល ថ្ងៃ​ទី​២ កញ្ញា ឆ្នាំ២០១៤ ។

តាម​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា ចៅអធិការ​វត្ត​នេះ​ឈ្មោះ សុង រតនៈ នៅ​វត្ត​ចំ​ប៉ា​ចារិ៍​ ដែល​មា​នទី​តាំងនៅ​ក្នុងភូមិ​អង្គ​ពពេល ឃុំ​អង្គ​ពពេល ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ ។ ចៅអធិការ​វត្ត​រូប​នេះ បាន​ចេញ​មក​ពី​វត្ត​ជាមួយ​មិត្តភក្ដិ​៤​នាក់​ទៀត ពេល​ចេញ​មក​នោះ​គ្រង​ស្បង់​ចីវរ និង​បាន​ចេញពីរ​ថ្ងៃ​មក​ហើយ ។ នៅ​រសៀល​ថ្ងៃ​ទី​២ កញ្ញា ឆ្នាំ២០១៤ បាន​នាំ​គ្នា​ជិះ​រថយន្ត​កាម​រី​បា​ឡែ​ន​ពណ៌​ទឹកប្រាក់ មក​ចូល​ច្រៀង​ខារ៉ាអូខេ ឌី​យ៉ា​ម៉​ង់​ផា​លេស នៅ​ក្រុង​តា​ខ្មៅ ដោយ​ស្លៀកពាក់​ស៊ី​វិល ។ មន្ត្រី​នគរបាល​បានឱ្យ​ដឹង​ថា ដោយ​មានការ​ផ្ដល់​ព័ត៌មាន​ពី​អ្នក​ភូមិ​អង្គ​ពពេល​មក​នគរបាល​ក្រុង​តា​ខ្មៅ​ថា សង្ស័យ​ចៅអធិការ​អង្គ​នោះ​មក​ក្រៅ​វត្ត​ក្នុង​អំឡុង​ចូល​វស្សា​ទំនង​មាន​ស្រី​ញី​ក៏​បាន​ផ្ដល់​ព័ត៌មាន​ឱ្យ​នគរបាល​ខេត្តកណ្ដាល ហើយ​ក៏​មានការ​ឃ្លាំមើល​ពី​ភិនភាគ​រថយន្ត​តាម​សេចក្ដី​រាយការណ៍​ផង ក៏​បានឃើញ​រថយន្ត​ដូច​គេ​រាយការណ៍​មែន​នោះ​ចូល​ទៅ​ក្នុង​ខារ៉ាអូខេ​ឌី​យ៉ា​ម៉​ង់​ផា​លេស ក៏​បាន​សុំ​គោលការណ៍​ពី​ថ្នាក់លើ​ចូល​ទៅ​ហៅ​សង្ឃ​ក្លែង​ជា​គ្រហស្ថ​នោះ និង​ក្រុម​បន​ភឿន ខណៈ​ពេល​កំពុង​ច្រៀង​រាំ​យ៉ាង​សប្បាយ​កៀកកើយ​នៅ​ក្នុង​បន្ទប់​មួយ​ឈ្មោះ​ភ្នំ​ប្រុស ។

ពេល​ដែល​សមត្ថកិច្ច​ចូល​ទៅ​នាំ​ខ្លួន​នោះ សង្ឃ​ជា​ចៅអធិការ​វត្ត​ស្លៀកពាក់​ខោអាវ​គ្រហស្ថ​តឺ​នុយ​យ៉ាង​សង្ហា និង​ពាក់មួក​កាតឹប ក្នុង​សភាព​ស្រវឹង​ស្រឿង​ៗ ។ ចំណែក​នៅ​ក្នុង​រថយន្ត​របស់​ចៅ​អធិការ​អង្គ​នេះ​មិនឃើញ​មាន​ស្បង់​ចីវរ​ទេ មាន​តែ​ឆត្រ​មួយ​នៅ​គូទ​រថយន្ត ។ នៅ​ល្ងាច​ថ្ងៃ​ទី​២ កញ្ញា ឆ្នាំ២០១៤ នគរបាល​ក្រុង​តា​ខ្មៅ​កំពុង​សាកសួរ​ចៅអធិការ​អង្គ​នេះ និង​មិត្តភក្តិ​៤​នាក់​ទៀត ។ មិន​អាច​រក​ព័ត៌មាន​ជាក់លាក់​ណាមួយ​ជាង​នេះ​បាន​នៅឡើយ​ទេ ព្រោះ​នគរបាល​កំពុង​សួរ​ចម្លើយ​នៅឡើយ ។ ការ​ធ្វើអំពើ​ប្រាសចាក​ធម៌​វិន័យ​បែប​នេះ​បាន​នាំ​ទៅ​ដល់​ការ​វិនាស​ខ្លួនឯង ។ នេះ​ជា​ទ​ង្វើ​ដែល​គួរ​ឱ្យ​ខ្មាស​អៀន ដោយសារ​បង្ក​ឱ្យ​ប៉ះពាល់​ដល់​វិន័យ​ព្រះពុទ្ធ​សាសនា​ដែល​ជា​សាសនា​របស់​រដ្ឋ ៕