ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តាម​ចាប់​ផ្កាយ២​ម្នាក់​ ប៉ូលិស​អាំង​ទែរ​ប៉ូល​ទទួល​ដីកា​ចាប់ខ្លួន​ឃាតករ​សម្លា.ប់​ប្រពន្ធ​ និង​កូន​

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ រឿង​ក្តី​លោក​ផ្កាយ​២​ម្នាក់​សម្លា.ប់​ប្រពន្ធ​និង​កូនស្រី​ញាត់​ដាក់​ធុង​ទឹកកក​យក​សព​ទៅ​ប្លុង​ចោល​នៅ​ជ្រោះ​ពេជ្រនិល ដែល​បាន​បែកធ្លាយ​កាលពី​ខែ​មុន ក្រោយ​ពី​ការ​សម្លា.ប់​ក្នុង​អំ​ទ្បុ​ង​ពាក់កណ្តាល​ខែកុម្ភៈ ឆ្នាំ​២០១៤ នោះ រហូត​មក​ដល់​ពេល​នេះ មិន​ទាន់​ត្រូវ​ចាប់ខ្លួន​បាន​នៅ​ទ្បើ​យ​ទេ គឺ​ចាប់​បាន​និង​ឃុំខ្លួន​ត្រឹមតែ​បុរស​ជា​កូនប្រសា​ម្នាក់​ប៉ុណ្ណោះ ។

រាជធានី​ភ្នំពេញ ៖ រឿង​ក្តី​លោក​ផ្កាយ​២​ម្នាក់​សម្លាប់​ប្រពន្ធ​និង​កូនស្រី​ញាត់​ដាក់​ធុង​ទឹកកក​យក​សព​ទៅ​ប្លុង​ចោល​នៅ​ជ្រោះ​ពេជ្រនិល ដែល​បាន​បែកធ្លាយ​កាលពី​ខែ​មុន ក្រោយ​ពី​ការ​សម្លាប់​ក្នុង​អំ​ទ្បុ​ង​ពាក់កណ្តាល​ខែកុម្ភៈ ឆ្នាំ​២០១៤ នោះ រហូត​មក​ដល់​ពេល​នេះ មិន​ទាន់​ត្រូវ​ចាប់ខ្លួន​បាន​នៅ​ទ្បើ​យ​ទេ គឺ​ចាប់​បាន​និង​ឃុំខ្លួន​ត្រឹមតែ​បុរស​ជា​កូនប្រសា​ម្នាក់​ប៉ុណ្ណោះ ។

រីឯ​លោក​ឧត្តមសេនីយ៍ទោ គឹ​ម ម៉ា​វិ​ន្ថា និង​កូនប្រុស​ដែល​ជា​ជនសង្ស័យ​ដៃដល់​បាន​គេចខ្លួន ។ សូម​បញ្ជាក់​ថា ឧត្តមសេនីយ៍ទោ គឹ​ម ម៉ា​វិ​ន្ថា ក៏​ជា​អគ្គនាយក​ក្រុមហ៊ុន​ជី​អេស​ធី ដឹក​ជញ្ជូន​អ្នកដំណើរ​ផង​ដែរ ។ កាលពី​ថ្ងៃ​ទី​១ កញ្ញា ប្រភព​ព័ត៌មាន​ពី​មន្ត្រី​នគរបាល​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​បានឱ្យ​ដឹង​ថា លោក​ឧត្តមសេនីយ៍​និង​កូនប្រុស ដែល​ពេល​នេះ​កំពុង​លាក់ខ្លួន​នៅ​ក្រៅប្រទេស​នោះ ខាង​សមត្ថកិច្ច​បា​នប​ញ្ចូ​ន​ដីកាចាប់ខ្លួន​ដល់​ប៉ូលិស​អាំង​ទែ​រ​ប៉ូ​ល​រួច​ហើយ ។ មន្ត្រី​ប៉ូលិស​រូប​នោះ​និយាយ​ថា ជនជាប់ចោទ​ព្រហ្មទណ្ឌ​មិនមែន​នយោបាយ​នោះ នឹង​ត្រូវ​ចាប់ខ្លួន​បញ្ជូន​មក​ប្រទេស​សាមី​វិញ​ដើម្បី​ទទួលទោស ។

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា បន្ទាប់​ពី​ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ ឃុំខ្លួន​ឈ្មោះ ជា សំណាង ដែល​ត្រូវជា​កូនប្រសា​លោក​ឧត្តមសេនីយ៍ គឹ​ម ម៉ា​វិ​ន្ថា ដាក់​ពន្ធនាគារ ចៅក្រម​ស៊ើបសួរ​បាន​ចេញ​ដីកា​បញ្ជា​ឱ្យ​នាំ​ខ្លួន​លោក គឹ​ម ម៉ា​វិ​ន្ថា និង​កូនប្រុស​បង្កើត​ឈ្មោះ គឹ​ម សែ​ម​រិ​ទ្ធី ហៅ ស ធី ដែល​ពេល​នេះ​កំពុង​គេចខ្លួន​នៅ​ក្រៅប្រទេស ។ ដីកាចាប់ខ្លួន​ឪពុក​និង​កូន​បាន​បញ្ជូន​ដល់​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រ​សួ​ួ​ង​មហាផ្ទៃ​។ ថ្មី​ៗ​នេះ ដីកាចាប់ខ្លួន​នោះ​ត្រូវ​បាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​បញ្ជូន​បន្ត​ទៅ​នាយកដ្ឋាន​ប៉ូលិស​អាំង​ទែ​រ​ប៉ូ​លហើយ ដើម្បី​ប៉ូលិស​អាំង​ទែ​រ​បូ​៉​ល​សហការ​ជាមួយ​ប្រទេស​ដែល​ឪពុក និង​កូន​ទាំង​២​នាក់​កំពុង​ស្នាក់​នៅ​ដើម្បី​ចាប់ខ្លួន ។

បើ​តាម​ប្រភព​ព័ត៌មាន​ថា មុន​សមត្ថកិច្ច​នាំ​ខ្លួន​ឈ្មោះ ជា សំណាង កូនប្រសា​ទៅ​ឆែកឆេរ​បន្ទប់​ឪពុកក្មេក​របស់​គាត់ គឺ​លោក គឹ​ម ម៉ា​វិ​ន្ថា កំពុង​ស្ថិត​នៅ​ប្រទេស​ថៃ​ឯណោះ តែ​ពេល​រឿង​នេះ​មានការ​ល្បី​សុសសាយ អាច​ដឹង​ដល់ សាមីខ្លួន​ក៏​បាន​ចាក​ចេញពី​ប្រទេស​ថៃ​បាត់​ទៀត​ទៅ​។ ទោះជា​យ៉ាងណា សមត្ថកិច្ច​បានដឹង​ទីកន្លែង​លោក គឹ​ម ម៉ា​វិ​ន្ថា ទៅ​ជ្រកកោន​អស់ហើយ ហើយ​ពេល​នេះ​កំពុង​ដុតដៃដុតជើង​សហការ​ជាមួយ​ប្រទេស​នោះ ដើម្បី​សុំ​ការ​នាំ​ខ្លួន​លោក​ផ្កាយ​២​យោធា​រូប​នេះ​មក​ទទួលទោស នៅ​ក្នុង​ប្រទេស​។ បើ​តាម​ព័ត៌មាន​ថា មិនយូរ​មិនឆាប់​ឪពុក​និង​កូន​ពិតជា​ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន ឱ្យមក​ទទួលទោស​តាម​កំហុស​ដែល​គេ​បាន​ប្រព្រឹត្ត​មិន​ខាន ។ ពិតជា​គួរ​ឱ្យ​ហួសចិត្ត​ណាស់ ដែល​បុរស​ជា​ប្តី​សម្លាប់​ប្រពន្ធ​ខ្លួនឯង ពិសេស​កូនស្រី​អាយុ​៦​ឆ្នាំ ក៏​មិន​លើកលែង​ដែរ​នោះ ។

ការ​ចេញ​ដីកាចាប់ខ្លួន​បាន​កើតឡើង​បន្ទាប់​ពី​លោក​ឧត្តមសេនីយ៍ត្រី ឡឹ​ក វណ្ណៈ អនុប្រធាន​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ បាន​នាំ​ជនសង្ស័យ​ដែល​ចាប់ខ្លួន​ឈ្មោះ ជា សំណាង ជា​កូនប្រសា​របស់​ឧត្តមសេនីយ៍ទោ គឹ​ម ម៉ា​វិ​ន្ថា បម្រើ​ការងារ​នៅ​ក្រសួងការពារជាតិ និង​ជា​អគ្គនាយក​ក្រុមហ៊ុន ជី អេស ធី ដឹក​អ្នកដំណើរ​ដែល
​មា​នទី​តាំងនៅ​កាច់ជ្រុង​អតីត​រោង​ភាពយន្ត​សូ​រិ​យា ដើម្បី​ទៅ​ឆែកឆេរ​បន្ទប់​ឪពុកក្មេក ពិនិត្យ​ទីកន្លែង​ដែល​សង្ស័យ​ជា​ឃាតករ​ធ្វើ​សកម្មភាព​ក្នុង​បន្ទប់​នោះ ។ ការ​នាំ​ខ្លួន​ជនសង្ស័យ​ជា​កូនប្រសា​ទៅ​ពិនិត្យ​បន្ទប់​ឪពុកក្មេក​ដែល​ជាប់​ពាក់ព័ន្ធ​ករណី​ឃាតកម្ម​នោះ​បាន​ប្រព្រឹត្ត​ទៅ​កាលពី​វេលា​ម៉ោង​២​រសៀល ថ្ងៃ​ទី​១២ សីហា ក្រោម​ការ​ចូលរួម​ពី​លោក កែវ សុ​ជាតិ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ព្រមទាំង​សមត្ថកិច្ច​មូលដ្ឋាន​។

ការ​ពិនិត្យ​កន្លែង​ធ្វើឃាត​អ្នកស្រី វ៉ា ដា​រី និង​កូនស្រី អាយុ​៦​ឆ្នាំ ឈ្មោះ គឹ​ម ថា​វិ​ច្ច​ដា គឺ​ជនសង្ស័យ​ឈ្មោះ ជា សំណាង នៅ​តែ​បដិសេធ​ថា ខ្លួន​មិន​បាន​ប្រព្រឹត្ត​ផ្ទាល់​ដៃ​ទេ ដូច្នេះ​ខ្លួន​មិន​បានដឹង​អ្វី​ទាំងអស់ ខ្លួន​គ្រាន់តែ​ដឹក​សព​យក​ទៅ​បោះចោល​នៅ​ជ្រោះ​ពេជ្រនិល​តែ​ប៉ុណ្ណោះ ដែល​ពេល​នោះ​មិន​បានដឹង​ថា ក្នុង​ធុង​ទឹកកក​មាន​សាកសព​មនុស្ស​ផង ។ សមត្ថកិច្ច​បាន​ពិនិត្យ​បន្ទប់​លោក​ឧត្តមសេនីយ៍ទោ គឹ​ម ម៉ា​វិ​ន្ថា រក​ឃើញ​ថង់​បា្ល​ស្ទិ​ក​ដែល​នៅ​សល់​ពី​ការ​វេច​ខ្ចប់​សាកសព​ប្រពន្ធ​និង​កូន ដែល​នោះ​ជា​វត្ថុ​តាង​រឹង​មាំ​មួយទៀត ហើយ​ត្រូវ​សមត្ថកិច្ច​កំណត់​ពិតប្រាកដ​ថា បន្ទប់​នោះ​ជា​កន្លែង​ធ្វើឃាត​ប្រពន្ធ និង​កូន ។ គួរ​បញ្ជាក់​ថា ប្តី​ប្រពន្ធ​២​នាក់​នេះ មិន​បាន​រៀប​ការ​នឹង​គ្នា​ត្រឹមត្រូវ​ទេ និង​បាន​ស្រឡាញ់​គ្នា​ច្រើន​ឆ្នាំ​ហើយ តែ​បាន​ចុះ​អេ​តា​ស៊ី​វិល និង​មានកូន​ស្រី​មួយ​ជាមួយ​គ្នា ។ ស្ត្រី​រង​គ្រោះ គឺជា​ទាសី​ស្នេហា​ម្នាក់ ក្នុង​ចំណោម​ទាសី​ស្នេហា​ជា​ច្រើន​នាក់​ទៀត​របស់​ឧត្តមសេនីយ៍​រូប​នោះ ។

ការ​សម្លាប់​ត្រូវ​សង្ស័យ​ថា ស្ត្រី​ជា​ភរិយា​បាន​បែកចិត្ត​ទៅ​ស្រឡាញ់​ប្រុស​ម្នាក់​ផ្សេង ហើយ​ការ​ស្រឡាញ់​គ្នា​ជាមួយ​ប្រុស​ថ្មី​នោះ ត្រូវ​បាន​លោក​ឧត្តមសេនីយ៍ទោ គឹ​ម ម៉ា​វិ​ន្ថា ជា​ប្តី​ធ្លាប់​ចាប់​បាន​ទូរស័ព្ទ​ប្រពន្ធ​ទាក់ទង​គ្នា​ទៀត​ផង ហើយ​ថែម​ទាំង​ណែនាំ​ប្រពន្ធ​ឱ្យ​ឈប់​ទាក់ទង​ជាមួយ​ប្រុស​នោះ ។ ផ្ទុយ​ទៅ​វិញ ប្រពន្ធ​មិន​បាន​ឈប់​ទេ គឺ​នៅ​តែ​បន្ត​ទាក់ទង​ស្នេហា ហើយ​ទីបំផុត​សុំ​លែងលះ​ប្តី​ទៅ​យក​បុរស​នោះ​តែ​ម្តង ។ មុន​ការ​សម្លាប់​ផង​ដែរ គឺ​នៅ​ថ្ងៃ​ទី​១៤ កុម្ភៈ ប្តី​ប្រពន្ធ​និង​កូនស្រី បាន​ធ្វើ​ដំណើរ​ទៅ​លេង​ផ្ទះ​ឪពុក​ម្តាយ​នៅ​ខេត្តកំពង់ចាម ដោយ​មានឈ្មោះ វ៉ា ភា​រ៉ា អាយុ​២៤​ឆ្នាំ ជា​ប្អូនប្រុស​ជន​រង​គ្រោះ​ទៅ​ជាមួយ​ដែរ ។ ពេល​ទៅ​ដល់​កំពង់ចាម លោក​ឧត្តមសេនីយ៍ទោ គឹ​ម ម៉ា​វិ​ន្ថា បាន​យក​ទូរស័ព្ទ​ដៃ​បើក​សំឡេង ចាក់​រូបភាព​ឱ្យ​ឪពុក​ម្តាយ​មើល​ពី​រឿង​ប្រពន្ធ​មាន​ស្នេហា​ជាមួយ​បុរស​ឈ្មោះ ហាក់ ម៉ៅ ដើម្បី​ជា​ភស្តុ​តាង​ឱ្យ​ម្តាយ​ឪពុក​ដឹង​ថា ប្រពន្ធ​មាន​ប្រុស​ថ្មី ។ លុះដល់​ម៉ោង​ប្រមាណ​១១​ព្រឹក​ថ្ងៃ ទី​១៥ កុម្ភៈ ពួក​គេ​បាន​វិល​មក​ភ្នំពេញ ។ ដោយឡែក​ឈ្មោះ វ៉ា ភារា​៉ មិន​បាន​មក​ជាមួយ​ទេ ។

ពេល​មក​ដល់​ភ្នំពេញ ប្រពន្ធ​ប្រាប់​ប្តី​ថា នាំ​កូន​ទៅ​ផ្សារ​សុ​វ​ណ្ណា រក​ទិញ​វ៉ែនតា បន្ទាប់​មក​ទៀត ប្រពន្ធ​និង​កូន​បាន​ទៅ​ផ្សារ​សូ​រិ​យារ​ហូត​យប់​ទើប​វិល​ចូល​ផ្ទះវិញ ។ ស្រាប់តែ​នៅ​វេលា​រសៀល​ម៉ោង​៣​និង​៣០​នាទី​ថ្ងៃ​ទី​២១ មីនា មាន​គេ​ប្រទះ​ឃើញ​សព​ស្រី​ដែល​ឃាតករ​សម្លាប់​ច្រក​ថង់​ប្លា​ស្ទិ​ក​ដាក់​ក្នុង​ធុង​ទឹកកក​ធុន​ធំ​យក​ទៅ​ទម្លាក់​ចោល​នៅ​ជ្រោះ​ពេជ្រនិល​ចម្ងាយ​ប្រមាណ​៦០​ម៉ែត្រ​ពី​អាស្រម​លោកយាយ​ម៉ៅ ។ សមត្ថកិច្ច​បាន​ពិនិត្យ​សព ពេល​នោះ​រក​ឃើញ​កាបូបដៃ​មួយ​មាន​អត្តសញ្ញាណ​ជន​រង​គ្រោះ ក៏​បាន​ផ្តល់​ដំណឹង​ដល់​សាច់ញាតិ ហើយ​អ្វី​ដែល​កាន់តែ​ធ្វើ​ឱ្យ​សមត្ថកិច្ច​ចាប់អារម្មណ៍​នោះ​ត្រង់​ថា នៅ​ក្នុង​ខោ​ទ្រនាប់​ជន​រង​គ្រោះ​មាន​ផ្ការំយោល​ស្រស់​២-៣​សន្លឹក ដែល​ផ្កា​នោះ មាន​តែ​នៅ​ក្នុង​បន្ទប់​លោក​ឧត្តមសេនីយ៍ គឹ​ម មា​៉​វិ​ន្ថា ដែល​អាច​ឱ្យ​សន្និដ្ឋាន​បាន​ថា ជន​រង​គ្រោះ​មុន​ស្លាប់​ស្រ​វេ​ស្រវា​ទាញ​បោច​ផ្កា​នោះ​ញ៉ុ​ក​ចូល​ក្នុង​ខោ​ទ្រនាប់​ទុកជា​ភស្តុ​តាង​ដល់​ការ​សើ​ុ​ប​អង្កេត ។

តាំងពី​ថ្ងៃ​កើតហេតុ លោក​ឧត្តមសេនីយ៍ គឹ​ម មា​៉​វិ​ន្ថា ត្រូវ​បាន​អ្នកធ្វើការ​ជាមួយ​និយាយ​ថា គាត់​បាន​នាំ​ស្រី​ក្មេង​ម្នាក់​ចេញ​ទៅ​ក្រេបទឹក​ឃ្មុំ​នៅ​ក្រៅប្រទេស​បាត់​ហើយ ។
ការ​ពិនិត្យ​ក្នុង​បន្ទប់ដេក​លោក គឹ​ម មា​៉​វិ​ន្ថា ដែល​នៅ​ជាន់​ទី​១ នៃ​អគារ​ក្រុមហ៊ុន​ជី​អេស​ធី រហូត​ដល់​ម៉ោង​៤​និង​៣០​នាទី ល្ងាច​ទើប​ចប់ ។ ចំណែក​ជនសង្ស័យ​ជា​កូនប្រសា ត្រូវ​នាំ​ទៅ​កាន់​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​វិញ ហើយ បន្ទប់​នោះ​ក៏​ត្រូវ​បិទ​ប្លុំ​បេ​ដោយ​សមត្ថកិច្ច​ដែរ ៕