ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ឃាត់ខ្លួនជនសង្ស័យ​ជួញដូរគ្រឿងញៀ.ន​៣នាក់និងគ្រឿងញៀ.ន​១០កូនថង់

9 ឆ្នាំ មុន

ក្រុងប៉ោយប៉ែត ៖ កម្លាំ​ងការិយាល័យ​នគរបា​លប្រឆាំងគ្រឿង​ញៀន​ខេត្ត ចុះ​ប្រតិបត្តិ​ការ​បង្រ្កាប​​ចាប់ឃាត់​ខ្លួន​ជនស​ង្ស័យជួញ​ដូរគ្រឿង​ញៀន​៣នាក់ ​និងដក​ហូតវត្ថុ​តាងគ្រឿង​ញៀនចំ​នួន១០កូ​នថង់​ស្មើនិង៥ក្រាម​។ ការចុះ​បង្រ្កាបនេះ​សមត្ថកិច្ចធ្វើ​ឡើងកាល​ពីវេលា​ម៉ោង​២​និង៤៥​នា​ទីរសៀល​ថ្ងៃទី​១ ​ខែ កញ្ញា ​ឆ្នាំ២០១៤ នៅ​

ក្រុងប៉ោយប៉ែត ៖  កម្លាំ​ងការិយាល័យ​នគរបា​លប្រឆាំងគ្រឿង​ញៀន​ខេត្ត ចុះ​ប្រតិបត្តិ​ការ​បង្រ្កាប​​ចាប់ឃាត់​ខ្លួន​ជនស​ង្ស័យជួញ​ដូរគ្រឿង​ញៀន​៣នាក់ ​និងដក​ហូតវត្ថុ​តាងគ្រឿង​ញៀនចំ​នួន១០កូ​នថង់​ស្មើនិង៥ក្រាម​។ ការចុះ​បង្រ្កាបនេះ​សមត្ថកិច្ចធ្វើ​ឡើងកាល​ពីវេលា​ម៉ោង​២​និង៤៥​នា​ទីរសៀល​ថ្ងៃទី​១ ​ខែ កញ្ញា ​ឆ្នាំ២០១៤ នៅ​ចំ​ណុច​ភូមិក្បាល​​ស្ពាន១ ​ស​ង្កាត់ប៉ោយ​​ប៉ែត ក្រុង​ប៉ោយប៉ែត​ ខេត្តបន្ទាយ​មានជ័យ​ ។

លោកវរ​សេនីយ៍​ទោ ធិន ស៊ិនដេត ​នាយការិយាល័យ​ប្រឆាំ​​ងគ្រឿងញៀនខេត្ត​បានប្រាប់​ឱ្យដឹងថា​អនុវត្ត​តាម​បទបញ្ជារ​បស់​លោក​ឧត្តមសេនីយ៍​ត្រីអាត់ ​ខែម ​ស្នងការនគរ​បាលខេត្ត លោក​បាន​ដឹកនាំ​កម្លាំងការិយាល័យ​ប្រឆាំងគ្រឿង​ញៀនខេត្ត ​ចុះការបង្រ្កាប​ចាប់ឃាត់​ខ្លួនជនសង្ស័យ​ជួញដូរ​គ្រឿង​ញៀនចំនួន​៣នាក់​ បាន​សម្រេច​​លទ្ធផលល្អ​ ដោយសមត្ថកិច្ចបានប្រើប្រាស់​កម្លាំងសរុប​ វិធានការសរុប ​មធ្យោបាយ​សរុប មានវិធាន​ការជំ​នាញច្បាស់​លាស់ឈាន​ដល់ការកំណត់​មុខសញ្ញាជ​នសង្ស័យ ​​មុនដំបូង​​ឈ្មោះ ធឿន​ សាវុធ ហៅ ជាតាក​​ ភេទប្រុស អាយុ១៦​ឆ្នាំ រស់នៅ​ក្រុប៉ោយ​ប៉ែត ​ក្នុងនោះ​សមត្ថកិច្ចដ​កហូតបាន​គ្រឿង ញៀនមេតំ​ហ្វេតា​មីន​ទឹកក​​ចំនួន១​កូនថង់តូច​ ។

ក្រោយពីសមត្ថ​កិច្ចឃាត់ខ្លួន​និងសាក​សួរជនសង្ស័យ​រូបនេះ ទើបបន្ត​ទៅចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ជួញដូរ​និង​ប្រើប្រាស់​គ្រឿង​ញៀន២នាក់ទៀត​ នៅចំណុច​បន្ទប់ជួល​មាត់អូ​រព្រំដែន ​ខាងលិចកា​ស៊ីណូផ្កាយ​ប្រាំ ដែល​មានឈ្មោះ​សេង ឃាន់​ ភេទប្រុស ​អាយុ២៥ឆ្នាំ​ និងឈ្មោះ ​សេង ឃាន ​ភេទប្រុស ​អាយុ១៥ឆ្នាំ រួមទាំង​ដក​ហូត​បានគ្រឿង​ញៀនថ្នាំ​មេតំហ្វេតាមីន​ទឹកក​កចំនួន​៩កូនថង់ ​ទូរស័ព្ទដៃ​២គ្រឿង ​ផ្លែរណា​ឆាប​ចុងស្រួ​ច១ ជញ្ជី​ង​ថ្លឹងគ្រឿង​ញៀន១​គ្រឿង ​ ថង់ច្រក​គ្រឿងញៀន​ និងឧបករណ៍​ជក់មួយ​ចំនួន​ទៀតផងដែ​រ។