ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលករខ្មែ៣៣​នាក់កំពុង​ប្រឈមនិង​ផ្លូវតុលាកា​រនៅខេត្តស្រះ​កែវ​បន្ទាប់ពី​សមត្ថកិច្ចថៃ​ចាប់​បាន​ពេលកំពុងកា.ប់ឈើគ្រ​ញូង

9 ឆ្នាំ មុន

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖​ តាម​ប្រភព​ព័ត៌​មាន​ពី​ខេត្ត​ស្រះ​កែវ​ប្រទេសថៃ​បានឲ្យ​ដឹងថា​ពលករ​ខ្មែរ​ចំនួន​៣៣​នាក់​កំ​ពុង​​ប្រឈម​និងផ្លូវ​តុលាការ​នៅខេត្តស្រះ​កែវ​បន្ទាប់​ពីពួក​គេ​ត្រូវ​សមត្ថកិច្ច​ថៃ​ចាប់​បាន​ពេល​កំពុង​កា.ប់​ឈើ​គ្រ​ញូង​​កាល​ពី​ចុងសប្ដាហ៍កន្លង​ទៅ។

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖​ តាម​ប្រភព​ព័ត៌​មាន​ពី​ខេត្ត​ស្រះ​កែវ​ប្រទេសថៃ​បានឲ្យ​ដឹងថា​ពលករ​ខ្មែរ​ចំនួន​៣៣​នាក់​កំ​ពុង​​ប្រឈម​និងផ្លូវ​តុលាការ​នៅខេត្តស្រះ​កែវ​បន្ទាប់​ពីពួក​គេ​ត្រូវ​សមត្ថកិច្ច​ថៃ​ចាប់​បាន​ពេល​កំពុង​កាប់​ឈើ​គ្រ​ញូង​​កាល​ពី​ចុងសប្ដាហ៍កន្លង​ទៅ។

ជុំវិញប្រភពព័ត៏មានខាង​លើនេះ​លោក​នេត​សារី​ អគ្គះ​កុងស៊ុល​ខ្មែរ​ប្រចាំ​ខេត្ត​ស្រះ​កែវប្រទេស​ថៃ​បាន​ប្រាប់​តាម​ទូរស័ព្ទនៅ​រសៀលថ្ងៃ​ទី២ កញ្ញានេះ​ថាករណី​ខាងលើ​គឺពិតជា​មាន​មែនដោយ​លោក​ប្រាប់​ថាពលករ​ទាំង​៣៣នាក់នេះ​មកពី​ខេត្តបាត់ដំបង​ហើយ​ពួកគេ​ត្រូវ​សមត្ថកិច្ច​ថៃចាប់​ឃាត់ខ្លួន​ក្នុងពេល​ដែល​កំពុងកាប់​ឈើ​គ្រ​ញូងក្នុង​​ស្រុកមួយនៃខេត្តស្រះកែវ។​

លោក​បន្តថា​ជុំវិញការ​ចាប់ខ្លួន​​ពលករ​ទាំងនេះ​សមត្ថកិច្ច​ថៃរឹបអូស​បានទាំ​ងឈើគ្រញូង​មួយចំនួននិង​ឧបករ​ណ៍​កាប់អារ​ឈើគ្រញូង​ទៀតពីក្រុម​ពលករទាំ​ងនេះ​ទៀតផង​។ លោកអគ្គះកុង​ស៊ុល​បន្តថាពលករ​ទាំងនេះ​កំ​ពុង​ប្រឈមមុខនិងផ្លូវតុលា​ការនៅក្នុងខេត្ត​កើតហេតុ​។ ទោះជាយ៉ាងណាលោក​បញ្ជាក់ថាពេលនេះ​ខាង​លោក​​កំពុង​ជួយ​អន្តរាគម៍និង​រកមេធាវី​ដើម្បីការ​ពារក្ដីឲ្យពួក​គេ​ ។ ក្រុមពល​ក​រកាប់ឈើ​គ្រញូង​ដែល​ភាគីថៃ​ចាប់ទាំង​​នេះ​ពេលដែល​ភាគីថៃបញ្ជូន​ត្រឡប់គួរតែ​សមត្ថកិច្ចនិង​ជំនាញពាក់ព័ន្ធសួរ​នាំដើម្បីឲ្យ​ដឹងថា​ពួក​គេ​ទៅតាម​ច្រករបៀង​ណានិងនណា​ជាអ្នកនៅ​ពីក្រោយខ្នង​នៃសកម្មភាពនេះ ។