ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាញ់​បោកមេខ្យល់​ទៅធ្វើការ​នៅស្រុកថៃ ​ថៅកែអត់​បើកលុយ​ឱ្យរត់គេច​ខ្លួនមក​ស្រុកខ្មែរ​វិញ

9 ឆ្នាំ មុន

ខេត្ត​ប៉ៃលិន ៖ ​បុរសម្នាក់​ចាញ់​បោក​មេខ្យល់​ ដែល​ល្បួង​នាំទៅ​ធ្វើការនៅ​ស្រុក​ថៃ លុះចុះ​ទូក​នេសាទ​នៅ​ក្នុង​សមុទ្រ​ដ៏សែនឆ្ងាយ​គ្មាន​កោះត្រើយ ​ដោយ​ធ្វើការ​នេសាទត្រីអ​ស់រយៈ​ពេលជា​ងបីខែ ថៅកែ​មិន​ព្រម​បើក​ប្រាក់​ខែឱ្យ​ ក៏លួច​រត់មក​ស្រុកខ្មែរវិញ ។ តែគ្មានប្រាក់សូម្បី តែ១សេន ក៏ដើរ​សុំសោ​ហ៊ុយ​អ្នក​ភូមិ​ដើម្បី​ធ្វើដំ​ណើរ​

ខេត្ត​ប៉ៃលិន ៖ ​បុរសម្នាក់​ចាញ់​បោក​មេខ្យល់​ ដែល​ល្បួង​នាំទៅ​ធ្វើការនៅ​ស្រុក​ថៃ លុះចុះ​ទូក​នេសាទ​នៅ​ក្នុង​សមុទ្រ​ដ៏សែនឆ្ងាយ​គ្មាន​កោះត្រើយ ​ដោយ​ធ្វើការ​នេសាទត្រីអ​ស់រយៈ​ពេលជា​ងបីខែ ថៅកែ​មិន​ព្រម​បើក​ប្រាក់​ខែឱ្យ​ ក៏លួច​រត់មក​ស្រុកខ្មែរវិញ ។ តែគ្មានប្រាក់សូម្បី តែ១សេន ក៏ដើរ​សុំសោ​ហ៊ុយ​អ្នក​ភូមិ​ដើម្បី​ធ្វើដំ​ណើរ​ទៅ​ស្រុកកំណើ​តជួបប្រពន្ធ​កូន ​។

ហេតុការ​ណ៍ប្រទះ​ឃើញ​បុរសរូ​បនេះ ​បានកើត​ឡើង​កាល​ពីវេលា​ម៉ោង៣ ​និង៤០នាទី រ​សៀល​ថ្ងៃទី​២ ខែ​កញ្ញា ​២០១៤ ​ស្ថិតនៅ​បណ្តោ​យផ្លូវជាតិ​លេខ៥​៧ ​ក្នុង​ភូមិអូរ​តាពុ​កលើ​​ ស​ង្កាត់​ប៉ៃលិន ​ក្រុងប៉ៃ​លិន ។​បុរស​ដែល​ចាញ់​បោកមេខ្យល់ ​ឈ្មោះ ​ពៅ យី ​អាយុ៣៥ឆ្នាំ ​មានស្រុក​កំណើតរ​ស់នៅភូ​មិត្រាច ​ឃុំកំពូល​មាស ស្រុក​កំ​ពង់​ត្រាច ​ខេត្តកំពត ​។

សូម​បញ្ជាក់ថា​ នៅវេលា​ម៉ោងប្រហែល​៥ និង៣០នា​ទីល្ងាចថ្ងៃ​ដដែល គេ​បានប្រទះ​ឃើញ​ពលករ​ខ្មែរចំនួន​១​រថយន្ត​ ក្នុងនោះ​មាន​ក្មេងតូចៗ ​ចំនួន៤​ទៅ៥នាក់ ​ និងមនុស្ស​ប្រុស​ស្រីក្មេង​ចាស់ជាង​១០នា​ក់ ដោយ​ត្រូវគេ​ដឹកតា​មរថយន្តឈ្នួលចេ​ញពីច្រក​ព្រំដែនក​ម្ពុជាថៃ ​យកម​កដាក់ ​នៅក្នុង​ក្រុងប៉ៃ​លិន ហើយ​នាំគ្នាចុះ​ដើរ​សុំថវិ​កាអ្នកភូមិ ​ដើម្បីយក​ទិញបាយ​ហូប សល់ខ្លះ​សន្សំទុក​ ដើម្បីបា​នសោហ៊ុ​យធ្វើដំណើ​រទៅស្រុក​កំណើត ។ តែគេ​មិនដឹងថា​ ពួកគាត់​មកពីខេត្ត​ណាមួយ​ក្នុងប្រទេស​កម្ពុជាឡើយ ​។

ព័ត៌មាន​លម្អិតនឹង​មាន​ផ្សាយ​ជូននៅលើ​ទំព័រ​កាសែត​កោះ​សន្តិ​ភាព