ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​​​លោត​ទម្លាក់​ខ្លួន​ពីលើ​ស្ពាន​ព្រះមុនីវង្ស​ចាស់​ចូល​ទៅក្នុង​​ទន្លេ​លិច​បាត់​បង្ក​ការ​ភ្ញាក់ផ្អើល​ទាំង​យប់​

9 ឆ្នាំ មុន

រាជធានី​​ភ្នំ​ពេញ ៖ បុរស​​​ស្រវឹង​ស្រាម្នាក់​​កាន់​ដប​ស្រា​នៅ​ជាប់និង​ដៃ បាន​ដើរ​មក​លោតទម្លាក់​ខ្លួន​ពីលើ​ស្ពាន​ព្រះ​មុនីវង្សចាស់​​ ចូល​ទៅ​ក្នុង​ទឹក​ទន្លេ លិច​បាត់​បង្ក​ការ​ភ្ញាក់​ផ្អើល​ទាំង​យប់ ។ ហេតុការណ៍នេះ​កើត​ឡើង​កាល​ពីវេលា​ម៉ោង៩និង​៣០​នាទី​ យប់ ថ្ងៃទី ២ កញ្ញា ២០១៤ នៅ​​ចំណុច​ស្ពាន​​ព្រះ​មុនីវង្សចាស់ ស្ថិត​ក្នុង​

រាជធានី​​ភ្នំ​ពេញ ៖ បុរស​​​ស្រវឹង​ស្រាម្នាក់​​កាន់​ដប​ស្រា​នៅ​ជាប់និង​ដៃ បាន​ដើរ​មក​លោតទម្លាក់​ខ្លួន​ពីលើ​ស្ពាន​ព្រះ​មុនីវង្សចាស់​​ ចូល​ទៅ​ក្នុង​ទឹក​ទន្លេ លិច​បាត់​បង្ក​ការ​ភ្ញាក់​ផ្អើល​ទាំង​យប់ ។ ហេតុការណ៍នេះ​កើត​ឡើង​កាល​ពីវេលា​ម៉ោង៩និង​៣០​នាទី​ យប់ ថ្ងៃទី ២ កញ្ញា ២០១៤ នៅ​​ចំណុច​ស្ពាន​​ព្រះ​មុនីវង្សចាស់  ស្ថិត​ក្នុង​សង្កាត់​ច្បារ​អំពៅ​ពីរ ខណ្ឌ​ច្បារ​អំពៅ ។

ប្រ​ភព​ព័ត៌មាន​បាន​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើត​ហេតុ​គេឃើញ​បុរស​ម្នាក់​មាន​អាយុ​ប្រហែល​៤០​ឆ្នាំ ស្លៀក​ខោ​ប៉ារ៉ា ពាក់អាវ​ពណ៌ព្រីង​ទុំ មើល​ទៅ​មាន​សភាព​ស្រវឹង​ ហើយ​ក្នុង​ដៃ​មាន​កាន់​ដប​ស្រា ទំនង​ដូច​ជា​មាន​វិបត្ត​អ្វីមួយ​ បាន​ធ្វើ​ដំណើរ​មក​ដល់​ស្ពាន​ព្រះ​មុនីវង្ស​ចាស់ ខណៈនោះជនរង​គ្រោះ​បាន​បោក​ដបស្រា​ដែល​កាន់​នៅ​នឹង​ដៃ​ទៅ​លើ​ស្ពាន​ បែក​ខ្ចាយ រួច​ក៏លោត​ទម្លាក់​ខ្លួន​ពី​លើ​ស្ពាន​ចូល​ទៅ​ក្នុង​ទឹក​ទន្លេ​លិច​បាត់​តែម្តង បង្ក​ការ​ភ្ញាក់​ផ្អើល​ដល់​អ្នក​ធ្វើ​ដំណើរ​និង សមត្ថ​កិច្ច​ទាំង​យប់ ។