ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យក​កែវ​ស្រា​ទៅជល់ជាមួយ​កែវ​ស្រាស្រី​ស្អាត​តែ​នាង​មិន​ជល់ជាមួយ​ កើតជា​ជម្លោះ​​គប់​កែ​វ​ដាក់​គ្នា​​

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ ៖ ​បុរស​ម្នាក់​បាន​យក​កែវ​ស្រា​ទៅ​ជល់​ជាមួយ​និង​កែវ​ស្រា​ស្រី​ស្អាត​ម្នាក់​ នៅ​ក្នុង​កម្ម​វិធី​ជប់​លៀង​មួយ​​​ ​តែនារី​ស្រស់​ស្អាត​នោះ​មិន​ចាប់​អារម្មណ៍​ជល់​កែវ​ជា​មួយ​ ធ្វើ​ឱ្យ​បុរស​នោះ​ខឹង​ក៏កើត​ជា​រឿង​ឈ្លោះ​ប្រ​កែក​គ្នា​តឹង​សសៃកទៅ​វិញ​ទៅ​មក រហូត​គប់​កែ​វ​ស្រា​ដាក់​គ្នា​ទៅ​វិញ​ទៅមក ​​បណ្តាល​ឱ្យ​ត្រូវ​ក្បាល​បុរស​

រាជ​ធានី​ភ្នំ​ពេញ ៖ ​បុរស​ម្នាក់​បាន​យក​កែវ​ស្រា​ទៅ​ជល់​ជាមួយ​និង​កែវ​ស្រា​ស្រី​ស្អាត​ម្នាក់​ នៅ​ក្នុង​កម្ម​វិធី​ជប់​លៀង​មួយ​​​ ​តែនារី​ស្រស់​ស្អាត​នោះ​មិន​ចាប់​អារម្មណ៍​ជល់​កែវ​ជា​មួយ​ ធ្វើ​ឱ្យ​បុរស​នោះ​ខឹង​ក៏កើត​ជា​រឿង​ឈ្លោះ​ប្រ​កែក​គ្នា​តឹង​សសៃកទៅ​វិញ​ទៅ​មក រហូត​គប់​កែ​វ​ស្រា​ដាក់​គ្នា​ទៅ​វិញ​ទៅមក ​​បណ្តាល​ឱ្យ​ត្រូវ​ក្បាល​បុរស​ដែលយក​កែវ​ទៅ​ជល់​ជាមួយ​ស្រីស្អាត​នោះ​បែក​ក្បាល​ហូរឈាម​តែម្តង ។ ហេតុការណ៍នេះ​កើត​ឡើង​កាល​ពីវេលា​ម៉ោង ១០ យប់ ថ្ងៃទី ២ កញ្ញា ២០១៤ នៅ​ក្នុង​ភោជនីយ​ដ្ឋាន​អង្គរ​ថោន ស្ថិត​តាម​ផ្លូវ​លេខ​៤៣២ ក្នុង​សង្កាត់​បឹង​ត្របែក ខណ្ឌ​ចំការ​មន ។

ប្រ​ភព​ព័ត៌មាន​បាន​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើត​ហេតុ​គឺមាន​​បុរស​ម្នាក់​បាន​រៀប​ចំពិធីជប់​លៀង​នៅ​ក្នុងភោជ​នី​យ​​ដ្ឋាន​អ​ង្គរ​ថោន ដោយ​ក្នុង​នោះ​បាន​អ​ញ្ជើញ​មិត្ត​ភក្តិ​​ចូល​រួម​ផងដែរ  ហើយខ​​ណៈពេល​កំពុង​ផឹក​ស៊ី​នោះ​ក៏​មាន​បុរស​ម្នាក់​ជា​ភ្ញៀវ​ដែល​ម្ចាស់​កម្ម​វិធី អញ្ជើញ​មក​បាន​ក្រោក​ពី​កៅ​អី​ទៅ​សុំ​ជល់កែវ​ជា​មួយ​នារី​ស្រស់​ស្អាត​ម្នាក់​ ​​តែនារី​នោះ​មិន​បាន​ជល់កែវ​ជា​មួយ​ទេ​ដែល​ជា​ហេតុ ធ្វើ​ឱ្យ​បុរស​នោះ​ខឹង​យ៉ាង​ខ្លាំង​រហូត​ដល់​​បង្ក​ទៅ​ជា​ជម្លោះ​ពាក្យ​សម្តី​ និង​ឈាន​ទៅ​គប់កែវ​ដាក់​គ្នា​ពេញ​ក្នុង​ភោជនីយដ្ឋាន បណ្តាល​ឱ្យ​បុរស​ដែល​យក​កែវ​ទៅ​ជល់​ជា​មួយ​​ស្រី​ស្អាត​នោះ រង​របួស​បែក​ក្បាលហូរឈាម​​។​

ក្រោយ​ពេល​កើតហេតុ​ភា​គី​ទាំង​ពីរត្រូវ​សមត្ថ​កិច្ច​​ហៅ​ទៅ​ដោះ​ស្រាយ​គ្នា​នៅ​អធិការដ្ឋាន​ខណ្ឌ​ចំការមន​តាម​និតីវិធី​ច្បាប់ ។